ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/06/2024 - 16:57

លើក​តម្កើង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​នៅ​តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ លើក​ទី២ ឆ្នាំ​២០២៤

គណៈ​និពន្ធ​នា​យក​ទស្សនា​វដ្ដី​កុម្មុយ​និស្ដ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ទើប​សហ​ការ​រៀប​ចំ​ពិធី​លើក​តម្កើង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​នៅ​តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ លើក​ទី​២ ឆ្នាំ​២០២៤ ក្រោម​ប្រ​ធាន​បទ​ “ទី​បង្អែករបស់ភូមិ​ស្រុក”។​ កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ទ្រង់​ទ្រាយ​ទូទាំង​ប្រ​ទេស។​ អ្នក​តំ​ណាង​ទាំង​ឡាយ​ដែល​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​នៅ​តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ នៅ​ទាំង​ចូល​រួម​សកម្ម​ភាព​ផ្សេង​ៗ​ ដូច​ជា៖ ជំ​នួប​មុខ​លោក​ប្រ​ធាន​រដ្ឋ​; ទស្សនា​កិច្ច​មណ្ឌល​កេរ​ដំ​ណែល​លោក​ប្រ​ធាន​ហូ​ជី​មិញ​ នៅ​ដាចុង​ (K9)។​

ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ជូន​និមិត្ត​រូប​និង​លិខិត​ទទួល​ស្គាល់​នៃ​កម្ម​វិធី​ “ទីបង្អែក​រ​បស់ភូមិ​ស្រុក​” ដល់​អ្នក​តំ​ណាង​ទាំង​ឡាយ​ដែល​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​។​

កម្ម​វិធី​ “ទី​បង្អែក​របស់​ភូមិ​ស្រុក​” លើក​ទី​២ ឆ្នាំ​២០២៤ មាន​ការ​អញ្ជើញ​ចូល​រួម​របស់​អ្នក​តំ​ណាង​ ២០០ នាក់​មក​ពី​ខេត្ត​ ក្រុង​ព្រំ​ដែន​ កោះ​សមុទ្រ​ចំ​នួន​ ៤២ ចំ​ណុះ​ ៤៧ ជន​ជាតិ។​ កម្ម​វិធី​ “ទីបង្អែក​របស់​ភូមិ​ស្រុក” គោល​បំ​ណង​លើក​តម្កើង​និង​ពង្រីក​តួនា​ទីរបស់​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​ នៅ​តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ ស្ងើច​សរ​សើរ​ទាន់​ពេល​នូវ​ការ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍ ​និង​អ្នក​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ” និង​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី”។​ ទន្ទឹម​នឹង​នោះ​ បង្កើត​វេទិកា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រវាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម​ ឆ្លង​តាម​រយៈ​នោះ​ ពង្រីក​ទូ​លាយ​ ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​របៀប​ធ្វើ​ល្អ​ គំ​រូ​មនុស្ស​ល្អ​ និង​លើក​ទឹក​ចិត្ត​អ្នក​មាន​ប្រ​ជា​ប្រិយ​បន្ត​ការ​រួម​ចំ​ណែក​ច្រើន​ថែម​ទៀត​ សម្រាប់​ការ​អភិវឌ្ឍ​របស់​សហគមន៍​ជន​ជាតិ​នីមួយ​ៗ៕​

                                                    យោ​ង៖ baodantoc.vn- ថាច់​ធី

ចែករំលែកអត្ថបទ