11/06/2024 - 09:26

សី​ដក់​ខេត្ត​សុក​ត្រាំង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​

នៅ​ពាន​រង្វាន់​ជើង​ឯក​ក្លិប​សី​ដក់ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤ ខេត្ត​សុក​ត្រាំង​ ដណ្តើម​បាន​រង្វាន់​លេខ​ ១​ទូទាំង​ក្រុម។​ ប្រ​ការ​នេះ​បាន​បញ្ជាក់​ថា​ វិញ្ញា​សាកីឡា​សី​ដក់​របស់​ខេត្ត​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ មាន​អត្ត​ពលិក​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​ជា​ច្រើន។​

​ វិញ្ញា​សាកីឡា​សី​ដក់​ខេត្ត​សុក​ត្រាំង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​។​

ពាន​រង្វាន់​ជើង​ឯក​ក្លិប​សី​ដក់​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤ បាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​សុក​ត្រាំង​ ដោយ​មាន​១៧​អង្គ​ភាព​ចូល​រួម​មក​ពី​ខេត្ត​ ក្រុង​និង​ផ្នែក​ចំ​នួន​១២​ក្នុង​ទូទាំង​ប្រ​ទេស​។​ អត្ត​ពលិក​ប្រ​កួត​ប្រ​ជែង​លើ​ខ្លឹម​សារ​ចំ​នួន​៧ រួម​មាន៖ ប្រ​កួត​ក្រុម​៤​នាក់ (បុរស​; នា​រី) ប្រ​កួត​ក្រុម​៣​នាក់ (បុរស​; នា​រី) ប្រ​កួត​គូ (បុរស​; នា​រី) និង​ប្រ​កួត​ក្រុម​៤​នាក់ បុរស​-នា​រី​រួម​គ្នា។​ ពាន​រង្វាន់​នេះ​ បាន​ចាត់​ទុក​ជា​សង្វៀន​ថ្នាក់​ជាតិ​ខ្នាត​តូច ពី​ព្រោះ​ប្រ​មូល​ផ្តុំ​អត្ត​ពលិក​ជា​ច្រើន​មក​ពី​អង្គ​ភាព​ខ្លាំង​ៗ​ក្នុង​ទូទាំង​ប្រ​ទេស​ចូល​រួម​។​ ខេត្ត​សុក​ត្រាំង​ មាន​២​ក្រុម​ ចូល​រួម​ប្រ​កួត។​ គ្រូ​បង្វឹក​ ត្រឹង​វ៉ាន់​បាវ នៃ​ក្រុម​ជម្រើស​សី​ដក់​សុក​ត្រាំង​ ឱ្យ​ដឹង៖ “នៅ​ពាន​រង្វាន់​នេះ​ គណៈ​ហ្វឹក​ហ្វឺន​បាន​ដាក់​ទិស​ដៅ​យក​មេដាយ​មាស​១​គ្រឿង​។​ លទ្ធ​ផល​ក្រុម​សុក​ត្រាំង​ដណ្តើម​បាន​មេ​ដាយ​មាស​២​គ្រឿង​ ឈរ​លេខ​ ១ ទូទាំង​ក្រុម​ សម្រេច​លើស​ពី​ភាគ​កម្រិត​ដាក់​ចេញ។​ សមិទ្ធ​ផល​នេះ​ បាន​ពី​កីឡា​ករ​ - ការិ​នី​ជម្រើស​ខេត្ត​សុក​ត្រាំង​លេង​បាន​ល្អ​ ជំ​នាញ​បច្ចេក​ទេស​ប្រ​កួត​ និង​សហ​ការ​គ្នា​បាន​ល្អ”។​

អត្ត​ពលិក​ ឡេធី​ហុង​លៀង​ ឱ្យ​ដឹង៖ “នៅ​ពាន​រង្វាន់​ឆ្នាំ​នេះ​ ខ្ញុំ​តែង​សហការ​បាន​ល្អ​ជា​មួយ​មិត្ត​រួម​ក្រុម​ និង​ប្រ​កួត​អស់​ពី​សមត្ថ​ភាព​តាំង​ពី​វគ្គ​ជម្រុះ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ប្តេជ្ញា​យក​ឈ្នះ​ បំ​ផុត​គឺ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពេល​ជួប​ក្រុម​ជម្រើស​ នគរ​បាល​ប្រ​ជា​ជន​ជា​មួយ​នឹង​ឧត្តម​ភាព​លេង​នៅ​ទីលាន​ផ្ទះ​ និង​មាន​ការ​លើក​ទឹក​ចិត្ត​គាំ​ទ្រ​របស់​ទស្សនិក​ជន​ ក៏​ដូច​ជា​មាន​សាមគ្គី​ភាព​ខ្ពស់​ក្នុង​ការ​ប្រ​កួត​ យើង​ខ្ញុំ​ដណ្តើម​បាន​មេដាយ​មាស​លើ​ខ្លឹម​សារ​ក្រុម​នារី​៣​នាក់។​ ក្រោយ​ពី​ពាន​រង្វាន់​នេះ​ ខ្ញុំ​និង​មិត្ត​រួម​ក្រុម​ប្ដេជ្ញា​ចិត្ត​ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ​ដើម្បី​ចូល​រួម​ប្រ​កួត​កីឡា​សី​ដក់ ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ”។​ ដោយ​មាន​ទំ​នុក​ចិត្ត​លើ​ខ្លួន​ ប្រ​កួត​បាន​ល្អ​ អត្ត​ពលិក​ឌោ​មិញ​ត្វឹង​ និង​មិត្ត​រួម​ក្រុម​ប្រ​កួត​ខ្លឹម​សារ​គូ​បុរស​ដណ្តើម​បាន​រង្វាន់​លេខ​១។​ អាញ​ត្វឹង​ ឱ្យ​ដឹង៖ “សាមគ្គី​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ជា​មួយ​មិត្ត​ប្រ​កួត​ ខ្ញុំ​លេង​បាន​យ៉ាង​ល្អ​ ហើយ​យក​ឈ្នះ​រាល់​ដៃ​គូ ដើម្បី​ទទួល​បាន​មេ​ដាយ​មាស​ ១ គ្រឿង​ (ខ្លឹម​សារ​គូ​បុរស​) និង​មេ​ដាយ​ប្រាក់​ ១​គ្រឿង​ (ខ្លឹម​សារ​ក្រុម​បុរស​៤​នាក់)។​ នេះ​ជាក្តី​រីក​រាយ​និង​ជា​កម្លាំង​ចលករ​ ជួយ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់ ដើម្បី​ប្រ​កួត​បាន​ល្អ​ជូន​ក្រុម​ជម្រើស​សី​ដក់​របស់​ខេត្ត​ ពេល​ចូល​រួម​ប្រ​កួត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ”។​

លោក​ឡេ​ថាញ់​សើុង ប្រ​ធាន​វិញ្ញា​សាកី​ឡា​សី​ដក់​នៃ​នា​យក​ដ្ឋាន​កីឡា​អប់រំ​កាយ​ អគ្គ​លេ​ខាធិ​ការ​សហ​ព័ន្ធ​សី​ដក់​វៀត​ណាម ឱ្យ​ដឹង៖ “ពាន​រង្វាន់​ជើង​ឯក​សី​ដក់​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​វិវឌ្ឍន៍​នៃ​កីឡា​សី​ដក់​វៀត​ណាម បច្ចុប្បន្ន​កំ​ពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង។​ ពិសេស​ នៅ​ខេត្ត​សុក​ត្រាំង​ ការ​ចលនា​កីឡា​សី​ដក់​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ មាន​អត្ត​ពលិក​ជា​ច្រើន​ប្រ​កួត​បាន​ល្អ​ណាស់”៕

លីធាន​-វិមាន

ចែករំលែកអត្ថបទ