គណៈជនជាតិខេត្តសុកត្រាំង បានរៀបចំកិច្ចប្រជុំមួយដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម គោលនយោបាយជនជាតិ សាសនា ដល់ព្រះចៅអធិការនិងគណៈកម្មការវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ២៣០ អង្គ/រូប លើភូមិសាស្រ្តខេត្ត។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំ បានស្តាប់របាយការណ៍ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច- សង្គមរបស់ខេត្ត ក្នុងត្រីមាសទី I ឆ្នាំ ២០២៤; ស្តីពីគោលនយោបាយជនជាតិ បាននិងកំពុងផ្សព្វផ្សាយអនុវត្ត; គោលនយោបាយធានារ៉ាប់រងសុខាភិបាល សម្រាប់គ្រួសារជនរួមជាតិភាគតិច យោងតាមអនុក្រឹត្យលេខ ៧៥/២០២៣ /NĐ-CP ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ របស់រដ្ឋាភិបាល; គ្រប់វិធី ល្បិចកលនិងសកម្មភាពរាល់បទល្មើសលើបណ្ដាញសង្គម និងនីតិវិធី ទប់ស្កាត់ ប្រទះឃើញ ជូនដំណឹង បរិហារឧក្រិដ្ឋកម្មការបំពានច្បាប់; ស្ថានភាពប្រជុំជីវភាពជំនឿ សាសនា តាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរក្នុងរយៈពេលកន្លង និងទិសដៅនៃសកម្មភាពនាពេលខាងមុខ។ ក្នុងកិច្ចជួបជុំនេះ នឹងជួយដល់ព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មការវត្តនានា ក្ដាប់បានព័ត៌មានពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ឆ្លងតាមរយៈនោះ លើកកម្ពស់តួនាទីនិងការទទួលខុសត្រូវក្នុងការងារឃោសនា ចលនាជនរួមជាតិខ្មែរអនុវត្តត្រឹមត្រូវតាមទិសស្លោក គោលការណ៍គោរពសាសនា; សកម្មអភិរក្សនិងពង្រីកតម្លៃប្រពៃណីផូរផង់របស់ជនជាតិ; លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកល និងល្បិចកលរបស់អានុភាពពីខាងក្រៅ សំដៅបំបែកបំបាក់ធ្លុងមហាសាមគ្គីបណ្តាជនជាតិ...៕
យ្វីអាញ់-ត្រឹងរ៉ូន