ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/05/2024 - 08:24

ផ្ដុំ​កម្លាំង​ដោះ​ស្រាយ​ការ​លំ​បាក ជំ​រុញ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម

សមមិត្ត ត្រឹង​វៀត​ទ្រឿង អនុ​លេខា​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​សា​មញ្ញ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អំពី​ស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​ខែ​មេ​សា និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ខែ​ឧសភា ឆ្នាំ​២០២៤។

 សម​មិត្ត ត្រឹង​វៀត​ទ្រឿង ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

យោង​តាម​មន្ទីរ​ផែន​ការ​និង​វិនិ​យោគ​ក្រុង​កឹង​ធើ ខែ​មេ​សា និង​៤ខែ​ដើម​ឆ្នាំ​២០២៤ លក្ខ​ឋាន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​របស់​ក្រុង​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន ស្ទើរ​គ្រប់​ជ្រុង​ជ្រោយ​លើ​វិស័យ​ជា​ច្រើន; វិស័យ​ពាណិជ្ជ​កម្ម សេវា​កម្ម ទេស​ចរណ៍​បន្ត​មាន​សន្ទុះ​កើន​ឡើង រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​កំណើន​របស់​ក្រុង។ ជាក់​ស្ដែង៖ សន្ទស្សន៍​ផលិត​ឧស្សា​ហកម្ម​ខែ​មេ​សា ប៉ាន់​ប្រ​មាណកើន​ជិត ៦% បើ​ប្រៀប​ផ្ទឹម​នឹង​ខែ​មុន ភាគ​លាភ​បូក​បន្ថែម ៤ ខែ​ដើម​ឆ្នាំ ប៉ាន់​ប្រ​មាណ​កើន​ជិត ៩,៥% បើ​ប្រៀប​ផ្ទឹម​នឹង​រយៈ​ពេល​ដំ​ណាល​គ្នា​ឆ្នាំ​២០២៣។ សរុប​ចំ​ណូល​នៃ​ការ​លក់​ទំ​និញ​រាយ​និង​ចំ​ណូល​សេវា​កម្ម​ខែ​មេសា ប៉ាន់​ប្រ​មាណ​សម្រេច​ជាង ១១.៥០០ ពាន់​លាន​ដុង កើន​ជិត ៥,៥% បើ​ប្រៀប​ផ្ទឹម​នឹង​ខែ​មុន ភាគ​លាភ​បូក​បន្ថែម ៤ ខែ​សម្រេច​ជាង ៤៣​.១០០ ពាន់​លាន​ដុងកើន​ជិត​១០%។ សរុប​ចំ​ណូល​អំពី​វិស័យ​ទេស​ចរណ៍​៤​ខែ សម្រេច​៧៨៧ពាន់​លាន​ដុង សរុប​ចំ​ណូល​ពាណិជ្ជ​កម្ម៤ខែ កើន​ឡើង ២.៥០៧ពាន់​លាន​ដុង កើន​១៨%។ល។ វិស័យ​វប្ប​ធម៌ សង្គម​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ រៀប​ចំ​ដោយ​ជោគ​ជ័យ​បុណ្យ​សែន​បុព្វ​ក្សត្រ ហ៊ុង​វឿង ពិធី​បុណ្យ​នំ​ប្រ​ពៃ​ណី។ គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​សគុណ​ចំពោះ​បដិវត្តន៍ ធានា​សុខុ​មាល​ភាព​សង្គម​និង​សន្និច្ច័យ​សង្គម ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​បាន​យក​ចិត្ត​ទុក​ដាក់ ផ្សព្វ​ផ្សាយ​អនុវត្ត​គ្រប់​សព្វ​និង​ទាន់​ពេល។

ក្នុង​ឱកាស​ជួប​ធ្វើ​ការ សម​មិត្ត ត្រឹង​វៀត​ទ្រឿង បាន​ចង្អុល​ការ​ដល់​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​ក្រុង និង​ភូមិ​ភាគ ផ្ដុំ​កម្លាំង​អនុវត្ត​យ៉ាង​ប្ដូរ​ផ្ដាច់ ព្រម​ជា​មួយ​នោះ មាន​វិធាន​ការ​ជម្នះ​នូវ​បញ្ហា​ប្រ​ឈម​ភាព​ខ្វះ​ចន្លោះ ការ​លំ​បាក ខិត​ខំ​អនុវត្ត​លក្ខ​ឋាន​សេដ្ឋ​កិច្ច​សង្គម​សម្រេច​លទ្ធ​ផល​ខ្ពស់​បំផុត​ក្នុង​ខែ​ឧសភា និង​ក្នុង​អំឡុង​ខែ​បន្ទាប់​ទៀត​របស់​ឆ្នាំ​២០២៤។ ការ​ព្យា​ករណ៍ ស្ថាន​ភាព​អនុវត្ត​ភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម ការ​ពារ​ប្រ​ទេស - សន្ដិ​សុខ​ក្នុង​រយៈ​ពេល​ខាង​មុខ ធ្វើ​សេនា​ធិការ​លើក​ឡើង​នូវ​សេណា​រីយូ វិធាន​ការ​ដោះ​ស្រាយ ចង្អុល​ការ ដឹក​នាំ​ជំ​រុញ​កំណើន​សេដ្ឋ​កិច្ច​ឆ្នាំ ២០២៤ បាន​ទាន់​ពេល។ល។ រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​រាល់​វិធាន​ការ​ដំ​ណោះ​ស្រាយ​សម​ស្រប​នឹង​បង្ការ ប្រ​ឆាំង​ភាព​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ ជំងឺ​ឆ្លង​រាល​ដាល​លើ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម; ផ្ដុំ​កម្លាំង​ជំរុញ​នីហរ័ណ ជំ​រុញ​ការ​អភិវឌ្ឍ​ចីរ​ភាព​លើ​ទីផ្សារ​ផលិត​ផល​កសិ​ផល បំ​ផុត​គឺ​ផលិត​ផល​ចម្បងៗ ដែល​មាន​ប្រៀប​ខ្លាំង មាន​ផ្លាក​ពាណិជ្ជ​កម្ម​របស់​ក្រុង​ជា​ដើម៕

                        កាសែត​កឹង​ធើ - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ