30/04/2024 - 09:20

អភិរក្ស​វប្បធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ

វត្ត​ព្រែក​ជ្រៅ ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ ខេត្ត​បាក​លីវ មិន​ត្រឹម​តែ​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​ល្បី​ល្បាញ​ប៉ុណ្ណោះទេ  ថែម​ទាំង​អភិរក្ស​វប្បធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។

កុដិ​ឈើ​មាន​អា​យុ​កាល​ជាង​១៣០​ឆ្នាំ នៅ​វត្ត​ព្រែក​ជ្រៅ។

តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ យឿង​ក្វឹង ព្រះ​ចៅ​អធិការ​វត្ត​ព្រែកជ្រៅ កុដិ​២​ខ្នង​ក្នុង​វត្ត​ត្រូវ​បាន​សាង​សង់​តាម​រចនា​បថ​ខ្មែរ​បុរាណ ហើយ​ធ្វើ​ពី​ឈើ​ស្ទើរ​តែ​ទាំង​ស្រុង​ដែល​មាន​អាយុ​កាល​ជាង១៣០​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន កុដិ​មួយ​ខ្នង​ត្រូវ​បាន​វត្ត​ធ្វើ​ជា​មន្ទីរប្រ​ពៃណី ដើម្បី​ដាក់​តាំង​វត្ថុ​ផ្សេងៗ​និង​វត្ថុ​បុរាណ​របស់​ជន​រួម​ជាតិ​ខ្មែរ; រីឯ​កុដិ​មួយ​ខ្នង​ទៀត​ទុក​ធ្វើ​សាល​ប្រ​ជុំ​គណៈ​កម្ម​ការ​វត្ត​និង​រាំ​របាំ​បម្រើ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត។

វត្ថុ​បុរាណ​ដែល​ពាក់​ព័ន្ធ​នឹង​វប្ប​ធម៌ ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ពីដើម​
និង​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​តាំង​ក្នុង​កុដិ​ឈើ។

​ ក្រុម​ភ្លេង​ពិណ​ពាទ្យ​វត្ត​ព្រែក​ជ្រៅ ប្រគំ​កំ​ដភ្ញៀវមក​ទស្សនា​កម្សាន្ត។

សិប្ប​ករ​ខ្មែរ​នាំ​គ្នា​មក​វត្ត​ធ្វើ​នំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ ដូច​នំជើង​តាំង
នំខ្ញី នំ​លម្អង​ចេក​ជា​ដើម។

លោក​ឡឹម​ង៉ុក​តាយ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ព្រែក​ជ្រៅ នាំ​ភ្ញៀវ​ទេស​ចរ​ដើរ​ទស្សនា​កុដិ ដែល​ធ្វើ​ជា​មន្ទីរ​ប្រ​ពៃ​ណី ដាក់​តាំង​ប្រ​ភេទ​ភ្លេង​ពិណ​ពាទ្យ​និង​ឆៃ​យុាំ; ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងៗប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ ដូច៖ អង្រុត​ឈ្នាង ឈើ​ច្រាន កណ្តៀវ ឃ្នាប​បោក​ស្រូវ ហិប​ស្លា ខាប់​ត្បាល់​កិន​ម្សៅ។ល។ លោក ឡឹម​ង៉ុក​តាយ ឱ្យ​ដឹង៖ “វត្ថុ​ទាំង​អស់​នេះ​គឺ​អា​ស្រ័យ​មាមីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក​ប្រ​គេន​វត្ត​សម្រាប់​ដាក់​តាំង​ដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ​ស្គាល់​នូវ​តម្លៃ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ពី​បុរាណ។ ហើយ​អាច​នឹង​ជួយ​ដល់​អ្នក​ស្រាវ​ជ្រាវ​ស្វែង​យល់​ពី​លក្ខណៈ​វប្ប​ធម៌ ការ​ប្រ​ជុំ​ជីវ​ភាព ជំ​នឿរ​បស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ”។ ទន្ទឹម​នឹង​នោះ នៅ​ក្នុង​កុដិ​ថែម​ទាំង​ដាក់​តាំង​រូប​ភាព​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​នៃវប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ស្រុក ក្នុង​វត្ត​អា​រាម​ផង។ ប្អូន​ថាច់​ចិន្តា សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​បាក​លីវ មក​ទស្ស​នា​កម្សាន្ត ឱ្យ​ដឹង៖ “ទៅ​វត្ត មិន​ត្រឹម​តែ​បាន​គយ​គន់​ទេស​ភាព​ស្រស់​ស្អាត ស្ថា​បត្យ​កម្ម​ដ៏​ពិសេស​ដិត​ដាម​ដោយ​លក្ខណៈ​វប្ប​ធម៌​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ប្អូន​ថែម​ទាំង​បាន​ស្គាល់​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​វប្ប​ធម៌ ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ពីបុ​រាណ​និង​បច្ចុប្បន្ន ម្ល៉ោះ​ហើយ ការ​ទស្សនា​កម្សាន្ត​លើក​នេះ​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ការ​រៀន​សូត្រ​របស់​ប្អូន​ខ្លាំង​ណាស់”។

ទន្ទឹម​នឹង​នោះ វត្ត​ព្រែក​ជ្រៅ​ថែម​ទាំង​មាន​ក្រុម​សិល្បៈ​ចម្រៀង​ រាំ​របាំ; ក្រុម​ឆៃ​យុាំ ក្រុម​ភ្លេង​ពិណ​ពាទ្យ ភ្លេង​ប្រ​ពៃ​ណី​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ទៀត​ផង។ ព្រម​ជា​មួយ​នោះ វត្ត​ក៏​មាន​ក្រុម​ជំ​នាញ​ធ្វើ​នំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ដូច៖ នំ​ខ្ញី នំ​ជើង​តាំង នំ​គុយ​ទាវ​កាត់ នំ​ពង​ទា។ល។ សម្រាប់​បម្រើ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​របស់​ជន​ជាតិ​ត្រូវ​បាន​រក្សា​ពី​ជំ​នាន់​មួយ​ទៅ​ជំនាន់​មួយ។ ព្រះ​តេជ​ព្រះ​គុណ យឿង​ក្វឹង គូស​បញ្ជាក់៖ “វត្ត​ព្រែក​ជ្រៅ​និយាយ​ដោយ​ឡែក​និង​វត្ត​ខ្មែរ​នានា​និយាយ​រួម ត្រូវ​បាន​ចាត់​ជា​មជ្ឈ​មណ្ឌល​អភិរក្ស​វប្បធម៌ ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ”៕

  លី​ធាន-លី​សៀ

ចែករំលែកអត្ថបទ