23/04/2024 - 09:16

ក្រសួង​សុខា​ភិបាល​ផ្ដល់​អនុសាសន៍​ពី​វិធាន​ការ​ បង្ការ​ ប្រ​ឆាំង​ជំងឺ​ផ្ដាសាយបក្សី​ A/H5N1

យោង​តាម​ព័ត៌​មាន​ពី​នា​យក​ដ្ឋាន​បសុព្យា​បាល​ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ តាំង​ពី​ដើម​ឆ្នាំ​មក​ បាន​កត់​សម្គាល់​សំ​បុក​រោគ​ផ្ដា​សាយ​បក្សី​៦​កន្លែង​ នៅ​ភូមិ​ភាគ​ចំ​នួន​៦ គឺបាក់​និញ និញ​ប៊ិញ ខាញ់​ហ្វា បារៀ-វុង​តាវ ឡុង​អាង​ និង​តៀង​យ៉ាង។​ ដំ​ណាក់​កាល​នេះ​ កំ​ពុង​ស្ថិត​ក្នុង​វដ្ដ​នៃ​ការ​ផ្លាស់​ប្ដូរ​រដូវ អា​កាស​ធាតុ​ប្រែ​ប្រួល​ខុស​ប្រ​ក្រតី​ ជាឱកាស​ងាយ​ស្រួល​សម្រាប់​វីរុសផ្ដា​សាយ​បក្សី​រីក​រាល​ដាល​។​

រូប​ថត​ជា​ឧទាហរណ៍។​

ពាក់​ព័ន្ធ​នឹង​អ្នក​ជំ​ងឺ​ភេទ​ប្រុស​ម្នាក់ (អា​យុ​២១​ឆ្នាំ​ ជានិស្សិត​មហា​វិទ្យា​ល័យ​ញ៉ា​ត្រា​ង) ស្លាប់​ដោយ​សារ​ជំ​ងឺ​ផ្ដា​សាយ​បក្សី​ A/H5N1។​ នា​យក​ដ្ឋាន​សុខា​ភិបាល​បម្រុង​ ក្រសួង​សុខា​ភិបាល​ បាន​ចេញ​ឯក​សារ​ ផ្ញើ​ជូន​នា​យក​មន្ទីរ​សុខា​ភិបាល​ខាញ់​ហ្វា សំ​ណូម​ពរ​ឱ្យ​បង្កើន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ផ្ដា​សាយ​បក្សី​ឆ្លង​លើ​មនុស្ស។​ នា​យក​ដ្ឋាន​សុខា​ភិបាល​បម្រុង​ សំ​ណូម​ពរ​នា​យក​មន្ទីរ​សុខា​ភិបាល​ចង្អុល​ការ​ដល់​អង្គ​ភាព​ក្រោម​ឱវាទ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​នូវ​ប្រ​ភព​ឆ្លង​រាល​ដាល​ វិនិច្ឆ័យ​បោស​សម្អាត​សំ​បុក​រោគ ដើម្បី​ម្ចាស់​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ផ្ដា​សាយ​បក្សី​ឆ្លង​លើ​មនុស្ស​។​

ទន្ទឹម​នឹង​នោះ​ មន្ទីរ​សុខា​ភិបាល​គ្រប់​ខេត្ត​ គប្បី​បង្កើន​ការ​ត្រួត​ពិនិត្យ​ ដើម្បី​ប្រ​ទះ​ឃើញ​ករ​ណីកើត​ជំ​ងឺ​ថ្មី​ៗ​ ត្រៀម​លក្ខណៈ​ប្រ​មូល​ឱ្យ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ ព្យា​បាល​តាម​ការ​កំ​ណត់​របស់​ក្រសួង​សុខា​ភិបាល​ និង​ចង្អុល​ការ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំ​ងឺ​តម្កាត់​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទាន់​ពេល​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​; សហ​ការ​ជា​មួយ​ផ្នែក​កសិកម្ម​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ ប្រ​ទះ​ឃើញ​សំ​បុក​រោគ​លើ​សត្វ​ស្លាបបាន​ឆាប់​បំ​ផុត។​

ព្រម​ជា​មួយ​នោះ​ មន្ទីរ​សុខា​ភិបាល​គ្រប់​ខេត្ត​ ក្រុង​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​បង្ការ​ ការ​ឆ្លង​រាល​ដាល​ជំ​ងឺ​ផ្ដា​សាយ​បក្សី​លើ​មនុស្ស​ ពិសេស​ នៅ​កន្លែង​ដែល​មាន​សត្វ​ស្លាប​ងាប់​ និង​តំ​បន់​ដែល​មាន​ហា​និភ័យ​ខ្ពស់​ ត្រៀម​បម្រុង​ថ្នាំ​ពេទ្យ​ សម្ភារៈ សារ​ធាតុ​គីមី​ មធ្យោ​បាយ​ ឱ្យ​បាន​គ្រប់​សព្វ​ សម្រាប់​ភូមិ​ភាគ​ចាត់​វិធាន​ការ​វិនិច្ឆ័យ​បោស​សម្អាត​សំ​បុក​រោគ។​

ក្រសួង​សុខា​ភិបាល​បាន​កត់​សម្គាល់​ថា​ នា​ពេល​ខាង​មុខ​នៅ​តែបង្កប់​នូវ​ហា​និភ័យ​ឆ្លង​ជំ​ងឺ​ផ្ដា​សាយ​បក្សី​លើ​មនុស្ស​។​ ជំ​ងឺ​ផ្ដា​សាយ​បក្សី​ឆ្លង​លើ​មនុស្ស​ សព្វ​ថ្ងៃ​នេះ​មិន​ទាន់​មាន​ថ្នាំ​ព្យា​បាល​ ហើយ​ក៏​មិន​ទាន់​មាន​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​នេះ​ដែរ​។​ បច្ចុប្បន្ន​ មិន​ទាន់​មាន​អំ​ណះអំ​ណាង​ថា​ ជំ​ងឺ​ផ្ដា​សាយ​បក្សី​ A/H5N1 ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​នៅ​ឡើយ​ វីរុស A/H5N1 គឺ​ជា​ប្រ​ភេទ​ជំ​ងឺ​ដ៏​កាច​សា​ហាវ​ អ្នក​ដែល​ឆ្លង​ជំ​ងឺ​ភាគ​ច្រើន​គឺមាន​អា​ការៈ​ប្រែទៅ​ជា​ធ្ងន់​ ហើយ​មាន​អត្រា​ស្លាប់​ខ្ពស់(~៥០%)។​

ដើម្បី​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ផ្ដា​សាយ​បក្សី​ A/H5N1 ឆ្លង​លើ​មនុស្ស​ ប្រ​ជា​ជន​គប្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​វិធាន​ការ​ទាំង​ឡាយ​ ដូច​ជា​ មិន​ទទួល​ទាន​សាច់​សត្វ​ស្លាប ផលិត​ផល​ដែល​ច្នៃ​ពី​សត្វ​ស្លាប​ឈឺ​ងាប់​និង​មិន​ច្បាស់​ប្រ​ភព​; ធានា​ការ​ហូប​ឆ្អិន ផឹក​ឆ្អិន​; លាង​ដៃ​ដោយ​សាប៊ូ​មុន​នឹង​ទទួល​ទាន​អា​ហារ។​

ក្រៅ​ពី​នោះ​ ប្រ​ជា​ជន​មិន​ត្រូវ​ពិឃាត​ ដឹក​ជញ្ជូន​ លក់​ដូរ​សត្វ​ស្លាប​និង​ផលិត​ផល​ច្នៃ​ពី​សត្វ​ស្លាប​មិន​ច្បាស់​ប្រ​ភព​។​ នៅ​ពេល​ប្រ​ទះ​ឃើញ​សត្វ​ស្លាបឈឺ​ ងាប់​ ដាច់​ខាត​មិន​ត្រូវ​ពិឃាត​និង​ប្រើ​ប្រាស់​ហូប​ចុក ត្រូវ​រាយ​ការណ៍​ទៅ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​និង​អង្គ​ភាព​បសុព្យា​បាល​លើ​ភូមិ​សាស្ត្រ​ជា​បន្ទាន់។​

ប្រ​ជា​ជន​គួរ​តែកាត់​បន្ថយ​ការ​ប៉ះ​ ការ​ពិឃាត​និង​ទទួល​ទាន​សាច់​សត្វ​ព្រៃ​ ជាពិសេស​ គឺ​សត្វ​ស្លាប។​ ខណៈ​មាន​អា​ការៈ​ផ្ដា​សាយ ដូច​ជា គ្រុន​ ក្អក​ ចុក​ដើម​ទ្រូង​ ពិបាក​ដកដង្ហើម​ដែល​ពាក់​ព័ន្ធ​នឹង​សត្វ​ស្លាប ត្រូវ​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​ ពិនិត្យ​ និង​ព្យា​បាល​ជំ​ងឺ​ឱ្យ​បាន​ទាន់​ពេល​៕​

   ប្រ​ភព​ៈ TTXVN - ប្រែសម្រួល​៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ