15/04/2024 - 14:03

រឿង​រ៉ាវ​ពី​ស្រ្តីវេជ្ជ​បណ្ឌិត​យក​ចិត្ត​ទុក​ដាក់​ ទទួល​ខុស​ត្រូវ​

រយៈ​ពេល​ជាង​២១​ឆ្នាំ​បម្រើ​ការ​ងារ​ក្នុង​វិស័យ​សុខា​ភិ​បាល​ វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ II យឿង​ធី​ហ្វាង​អៀង​ ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំ​ងឺ​នៃ​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព-កុមារ​សុក​ត្រាំង​ ជា​អ្នក​មាន​ជំ​នាញ​ឯក​ទេស​ខ្ពស់។​ វេជ្ជ​បណ្ឌិត​អៀង​ តែង​យក​ចិត្ត​ទុក​ដាក់​និង​យល់​អធ្យា​ស្រ័យ​ អ្នក​ជំ​ងឺ​ ម្ល៉ោះ​ហើយ​បាន​ជួយ​ស្រ្តី​ឆ្លង​ទន្លេ​ជា​ច្រើន​ករណី ហើយ​ទា​រក​កើត​មក​សុខ​សប្បាយ។​

 វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ II យឿង​ធីហ្វាង​អៀង។​

វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ចែក​រំលែក៖ ឃើញ​ផ្ទាល់​ភ្នែក​ស្ថាន​ភាព​ឪ​ពុក​ស្លាប់​ក្នុង​វ័យ​៤២​ឆ្នាំ​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ ម្ល៉ោះ​ហើយ​បង​ស្រី​ប្តេជ្ញា​ចិត្ត​រៀន​ដើម្បី​ក្លាយ ជាវេជ្ជ​បណ្ឌិត​។​ ផ្តើម​ពី​នោះ​ បង​ស្រី​ខំជម្នះ​ការ​លំ​បាក​របស់​គ្រួ​សារ​ ខិត​ខំ​ព្យា​យាម​រៀន​សូត្រ​ដើម្បី​ប្រ​ឡង​យក​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ និង​បាន​ចូល​រៀន​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្រ្ត​តាម​របប​ជ្រើស​តាំង។​  គោល​បំ​ណង​រៀន​វេជ្ជ​បណ្ឌិត​ គឺ​ដើម្បី​ជួយ​ថែទាំ​សុខ​ភាព​ជូន​សាច់​ញាតិ​ និង​មាមីង​ខ្មែរ​នៅ​ឃុំ​ដាយ​តឹម​តែ​ប៉ុណ្ណោះ។​ ម្យ៉ាង​ទៀត​គឺ ចង់​ឱ្យ​ម្តាយ​និង​វង្យ​ត្រកូល​មាន​មោទ​នភាព​ ពី​ព្រោះ​មាន​កូន​ស្រី​ធ្វើ​វេជ្ជ​បណ្ឌិត។​ ឆ្នាំ​ ២០០៣ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ប្រ​ឡង​ជាប់​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែក​ពហុ​ព្យា​បាល​ ហើយ​មក​បម្រើ​ការ​ងារ​នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​; ឆ្នាំ​២០១៧ បាន​បញ្ជូន​មក​បម្រើ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព- កុមារ​សុក​ត្រាំង​ រហូត​ដល់​សព្វ​ថ្ងៃ។​

ភារ​កិច្ច​របស់​វេជ្ជ​បណ្ឌិត​ប្រ​ចាំ​បន្ទប់​សម្រាលកូន​ តែង​ប្រ​ឈម​មុខ​ជា​មួយ​នឹង​ការ​លំ​បាក​ ពិសេស​ គឺខណៈ​ពេល​មាន​ករណី​ធ្ងន់​សង្គ្រោះ​បន្ទាន់​ ដូច្នេះ​វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ តែង​យោគ​យល់​ លើក​ទឹក​ចិត្ត​ដើម្បី​ស្រ្តី​ជា​មា​តា​នឹង​នរចិត្ត​ឆ្លង​ទន្លេ​ដោយ​សុវត្ថិ​ភាព។​ រីឯ​នៅ​បន្ទប់​ពិនិត្យ​សុខ​ភាព​វិញ​ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ផ្តល់​ពិគ្រោះ​ទាំង​ភាសា​វៀត​-ខ្មែរ​ដើម្បី​នារី​ខ្មែរ​ ស្ងប់​ចិត្ត​រៀប​រាប់​ឱ្យ​អស់​ពី​អា​ការៈ​រោគ​នៃ​ជំ​ងឺ​  ស្រួល​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ព្យា​បាល​ជំ​ងឺ​បាន​ទាន់​ពេល។​ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ឱ្យ​ដឹង​៖ “ធ្វើ​ការ​ក្នុង​បន្ទប់​សម្ភព ជួយ​សង្គ្រោះ​បន្ទាន់​ករណី​ធ្ងន់​ដែល​បញ្ជូន​ឡើង​ពី​មន្ទីរ​ពេទ្យ​ថ្នាក់​ក្រោម​ជាច្រើន​ ឃើញ​ថា​ភាគ​ច្រើន​ពួក​គាត់​មាន​ការ​ភ័យ​បារម្ភ​ខ្លាំង​ ម្ល៉ោះ​ហើយ​ យើង​ជា​វេជ្ជ​បណ្ឌិត​ គប្បី​ស្តាប់​យោ​បល់ យល់​ពី​អធ្យា​ស្រ័យ​ពួក​គាត់​ ហើយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ពន្យល់​ណែ​នាំ ដើម្បី​ពួក​គាត់​មាន​ទំ​នុក​ចិត្ត​ ស្ងប់​អា​រម្មណ៍។​ ម្យ៉ាង​ទៀត​ ធ្វើ​វេជ្ជ​បណ្ឌិត​ផ្នែក​សម្ភព ទើប​ឃើញ​ច្បស ពី​គ្រោះ​ភ័យ​នៃ​ការ​ឆ្លង​ទន្លេ​ រវាង​មាតា​និង​ទារក​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។​ ក្នុង​ហេតុ​ការណ៍​ នោះ​ហើយ​ គ្រូ​ពេទ្យ​ត្រូវ​ចូល​សមរ​ភូមិ​ ត្រៀម​ប្រ​ឈម​ជា​មួយ​នឹង​គ្រោះ​ថ្នាក់​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ពី​ការ​វិបត្តិ​សរ​សៃ​នៃ​ស្រ្តី​មុន​សម្រាលក្នុង​ពេល​និង​ក្រោយ​ពី​សម្រាល​កូន​ ដើម្បី​សង្គ្រោះ​ដល់​ពួក​គាត់​។​ ខណៈ​ពេល​បាន​ឮ​សំ​ឡង​ទា​រក​យំ​និង​សុខ​ភាព​អ្នក​ម្តាយ​បាន​ធម្ម​តា​ឡើង​វិញ​ នោះ​វេជ្ជ​បណ្ឌិត​អ្នក​ណា​ក៏​ត្រេក​អរ​ដែរ​ ហើយ​កាន់​តែមាន​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច”។​

ដោយ​មាន​អធ្យា​ស្រ័យ​ និង​ការ​យោគ​យល់​ រួម​ជា​មួយ​នឹង​ជំ​នាញ​ឯក​ទេស​ខ្ពស់​ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ទទួល​បាន​ទំ​នុក​ចិត្ត​ពី​ស្រ្តី​សម្រាល​កូន​ជា​និច្ច​។​ អ្នក​មីង​លី​ថាវ​ង្វៀង​ នៅ​ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ ឱ្យ​ដឹង៖ “មុន​ពេល​មាន​ផ្ទៃ​ពោះ​ ខ្ញុំ​ស្តាប់​តាម​ពាក្យ​វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ទៅ​ស្កេន​ពិនិត្យ​ជំ​ងឺ​ទូទៅ​ផង​ដែរ។​ ពេល​ដឹង​ថា​ខ្លួន​មាន​សុខ​ភាព​ល្អ​ទើប​មាន​ផ្ទៃ​ពោះ​ ពិនិត្យ​គភ៌​តាម​កាល​កំ​ណត់​ និង​ហូប​ចុក​គ្រប់​គ្រាន់​សារ​ធាតុ​បំ​ប៉ន​ ម្ល៉ោះ​ហើយ​ ខណៈ​កើត​កូន​វះ​កាត់​មិន​ខ្សោយ​កម្លាំង​ កូន​កើត​មក​មាន​សុខ​ភាព​ល្អ​។​ ម្យ៉ាង​ទៀត​ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ថែម​ទាំង​ណែ​នាំ​របៀប​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ ចិញ្ចឹម​ថែ​កុមារ​និង​មាន​ផែន​ការ​គ្រួ​សារ​ ដើម្បី​ធានា​កើត​កូន​លើក​ទីពីរ​មាន​សុខ​ភាព​ល្អ”។​

ឆ្នាំ​២០២០ ទទួល​បន្ទុក​ជា​ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំ​ងឺ​ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ តែង​ក្រើន​រំលឹក​មិត្ត​រួម​ការ​ងារ​ គប្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ ត្រូវ​អនុវត្ត​តាម​ដំ​បូន្មាន​អ៊ំ​ហូ  “គ្រូ​ពេទ្យ​ដូច​ សុភាព​មាតា​”; អនុវត្ត​ល្អ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​១២​ប្រ​ការ​; មាន​ឥរិយា​បថ អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​ក្នុង​នាម​ជា​បុគ្គ​លិក​ពេទ្យ​ ឆ្ពោះ​ទៅ​រក​ការ​ពេញ​ចិត្ត​របស់​អ្នក​ជំងឺ​ជា​ដើម​។​ វេជ្ជ​បណ្ឌិត​លី​ថន ផ្នែក​ពិនិត្យ​ជំ​ងឺ​ ឱ្យ​ដឹង​៖ “វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ រស់​នៅ​សាមញ្ញ​ រួស​រាយ​រាក់​ទាក់​និង​តែង​ជួយ​មិត្ត​រួម​អា​ជីព​ ពី​មុខ​ជំ​នាញ។​ រៀន​សូត្រ​ពី​វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ពេល​ពិនិត្យ​ជំ​ងឺ​ដល់​ជួប​អ្នក​ខ្មែរ​មក​ ខ្ញុំ​និយាយ​ភាសា​ខ្មែរ​ដើម្បី​ឱ្យ​ពួក​គាត់​ស្ងប់​ចិត្ត​ រៀប​រាប់​ច្បាស់​លាស់​ ហើយ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​និង​ព្យា​បាល​ត្រូវ​ជំងឺ”។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ II ជុង​តឹង​ឌិញ​ នា​យក​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព-កុមារ​ សុក​ត្រាំង​ ឱ្យ​ដឹង៖ “វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ គឺជា​អ្នក​ដឹក​នាំ​គំ​រូ​មួយ​រូប​ ដែល​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ពូកែ​មុខ​ជំ​នាញ​និង​យក​ចិត្ត​ទុក​ដាក់​ជួយ​មិត្ត​រួម​អា​ជីព​; ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ក្រៅ​ ម៉ោង​នៅ​ពេល​មាន​ករណី​ធ្ងន់​សង្គ្រោះ​បន្ទាន់​ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ថែម​ទាំង​ស្ម័គ្រ​ចិត្ត​ បម្រើ​ភារ​កិច្ច​ក្រុម​ចល័ត​ “ឆ្លើយ​តប​រហ័ស​”  បង្ការ​ បង្ក្រាប​ជំ​ងឺ​ COVID-១៩ ទៀត​ផង។​ ចាប់​ពី​ចុង​ឆ្នាំ​២០២០ ដល់​ខែ​កក្កដា​ ឆ្នាំ​២០២១  វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ សួរ​នាំ​ពិនិត្យ​ជំ​ងឺ​ដោយ​ផ្ទាល់​និង​ថែទាំ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជាង​២០០​នាក់​ដែល​មក​ពី​តំ​បន់​ COVID រាល​ដាល​ ក្នុង​នោះ​ មាន​ករណី​ឆ្លង​ COVID ជា​ច្រើន​ផង​ដែរ​។​  ដោយ​ការ​លះ​បង់​ជូន​ចំ​ពោះ​បុព្វ​ហេតុ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ពី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​ប័ណ្ណ​សរ​សើរ​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ក្នុង​ឆ្នាំ​ ២០២៣”៕​ 

លីធាន​-លីសៀ

ចែករំលែកអត្ថបទ