15/04/2024 - 14:03

រួម​ចំ​ណែក​កសាង​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​ មាន​គុណ​ភាព​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

ឆ្នាំ​២០២៣ សាស្ត្រាចារ្យ​ បណ្ឌិត​ ផាម​តៀក​ខាញ់​ ប្រ​ធាន​ក្រុម​ប្រឹក្សា​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​បង្កើត​មហា​វិទ្យា​ល័យ​ភាសា​-វប្បធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ផ្អែក​លើ​មូល​ដ្ឋាន​មហា​ វិទ្យា​ល័យ​ភាសា​-វប្បធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ និង​មហា​វិទ្យា​ល័យ​ភាសា​បរទេស។​  សាលា​បាន​និង​កំ​ពុង​រួម​ចំ​ណែក​កសាង​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​មាន​គុណ​ភាព​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​

សាស្ត្រា​ចារ្យ​ បណ្ឌិត​ផាម​តៀក​ខាញ់​ ប្រ​ធាន​ក្រុម​ប្រឹក្សា​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ និង​បណ្ឌិត​ ថាច់​ធីយ៉ឹង វិទ្យា​ធិការ​រង​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ជូន​បាច់​ផ្កា​អប​អរ​សាទរ​ព្រះ​តេជ​ព្រះ​គុណ​ បណ្ឌិត​យ័ញ​អ៊ុក។​

ក្រោយ​ពី​បាន​បង្កើត​សា​លា​បាន​អំ​ណះ​អំ​ណាង​បន្តិច​ម្តង​ៗ​ពី​តួនា​ទី​និង​ជំ​ហរ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។​ បច្ចុប្បន្ន​ សាលា​មាន​សិក្ខា​កាម​និង​និស្សិត​ជាង​២.៥០០​នាក់ កំ​ពុង​សិក្សា​ស្រាវ​ជ្រាវ​និង​រៀន​សូត្រ​នៅ​មុខ​វិជ្ជា​ផ្សេង​ៗ​ រួម​មាន៖ ភាសា​អង់​គ្លេស​ ភា​សា​ចិន​ ភាសា​ខ្មែរ​  គរុ​កោសល្យ​ភាសា​ខ្មែរ​ វប្ប​ធម៌​វិទ្យា​និង​ប្រ​គំ​ឧបករណ៍​តន្រ្តីប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ គរុ​កោ​សល្យ​អក្សរ​សាស្ត្រ​ តន្ត្រី​ វិទ្យា​ អប់រំ​មត្តេយ្យ អប់រំ​បឋម​សិក្សា​គ្រប់​គ្រងង​សេវា​កម្ម​ទេស​ចរណ៍​និង​មគ្គុទេសក៍​ទេស​ចរណ៍។​ ក្នុង​នោះ​ មុខ​វិជ្ជា​ភាសា​ខ្មែរ​កម្រិត​មហា​វិទ្យា​ល័យ​ បាន​ទទួល​ស្គាល់​សម្រេច​គុណ​ភាព​អន្តរ​ជាតិ​ AUN - QA។​

 មហា​វិទ្យា​ល័យ​ភាសា​-វប្បធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​កំ​ពុង​
ពិភាក្សា​ការ​ងារ​សហកា​រជា​មួយ​ដៃ​គូកម្ពុជា​។​

ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល​កម្រិត​មហា​វិទ្យា​ល័យ​១១​មុខ​វិជ្ជា​ សាលា​ក៏​មាន​បណ្តុះ​បណ្តាល​កម្រិត​មហា​បរិញ្ញា​ចំ​នួន​៥ (វប្បធម៌​វិទ្យា​ទ្រឹស្តី​ និង​វិធី​សាស្ត្រ​បង្រៀន​វិញ្ញា​សាអក្សរ​សាស្រ្ត​ រ​ ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​វិញ្ញា​សា​អង់​គ្លេស​ គ្រប់​គ្រង​ការ​អប់រំ អប់រំ​វិទ្យា​ឯក​ទេស ផ្នែក​អប់រំ​មេ​ត្តេយ្យ​និង​ឯក​ទេស​ផ្នែក​អប់រំ​បឋម​សិក្សា​) កម្រិត​បណ្ឌិត​ចំ​នួន​៣​មុខ​វិជ្ជា​ (វប្ប​ធម៌​វិទ្យា​ ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​វិញ្ញា​សា​អក្សរ​សាស្ត្រ​ខ្មែរ​ ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​វិញ្ញា​សា​អង់​គ្លេស​) និង​កម្រិត​អនុមហា​វិទ្យា​ល័យ​១​មុខ​វិជ្ជា​គឺអប់រំ​មត្តេយ្យ។​ សាលា​ក៏​បាន​បង្កើត​មហា​វិទ្យា​ល័យ​គ្រប់​គ្រង​ទេស​ចរណ៍ - ភោជ​នីយដ្ឋាន​ - សណ្ឋា​គារ​និង​មហា​វិទ្យា​ល័យ​ភា​សា​ចិន​ ទិស​ដៅ​ក្លាយ​ជា​អង្គ​ភាព​នាំ​មុខ​ក្នុង​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ របស់​ភូមិ​ភាគ​និង​តំ​បន់។​

 មក​ទល់​ពេល​នេះ​ ចំ​នួន​សិក្ខា​កាម​និង​និស្សិត​បញ្ចប់​ការ​សិក្សា​សម្រាប់​ក្រុម​មុខ​វិជ្ជា​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ ថ្នាក់​បណ្ឌិត​មាន​២៤​នាក់ ថ្នាក់​អនុបណ្ឌិត​៣៥២ នាក់ មហា​វិទ្យា​ល័យ​និង​អនុមហា​វិទ្យា​ល័យ​ជាង​១.៥០០​នាក់ និង​បំ​ប៉ន​ភាសា​ខ្មែរ​ដល់​សិក្ខា​កាម​៣.២៧៥នាក់។​

តាម​ប្រ​សាសន៍​របស់​លោក​ស្រី​ ង៉ោ​សុភា​ នា​យិកា​មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ និស្សិត​ភាគ​ច្រើន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ពលកម្ម​ រក​បានការ​ងារ​ធ្វើ​លំ​នឹង​ ពង្រីក​បាន​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​និង​ប្រើ​ប្រាស់​ចំ​ណេះ​ដឹង​ដែល​សិក្សា​បាន​ល្អ។​ លោក​ឡឹម​វិញ​ភឿង នា​យក​រង​ស្ថានីយ​វិទ្យុ​ និង​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ យើង​ខ្ញុំ​មាន​និស្សិត​៥​នាក់​បញ្ចប់​ការ​សិក្សា​នៅ​ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ជ្រើស​រើស​ចូល​ បម្រើ​ការ​ងារ​នៅ​ស្ថានីយ។​ ប្អូន​ៗ​មាន​បំ​ណិន​ធ្វើ​ការ​និង​សមត្ថ​ភាព​ខាង​ភាសា​ខ្មែរ​ល្អ​ ទទួល​បន្ទុក​លើ​វិស័យ​សំ​ខាន់​ៗ​មួយ​ចំ​នួន​នៃ​មាតិ​កា​ មាន​ដូច​៖ លក្ខណៈ​ភូមិ​ស្រុក​ គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​សុក​ត្រាំង​ស្រុក​កំ​ណើតខ្ញុំ​ ជំ​នួយ​កម្លាំង​កសិករ​។​ ម្យ៉ាង​ទៀត​ ប្អូន​ៗ​មាន​សមត្ថ​ភាព​ ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​រៀន​សូត្រ​និង​អនុវត្ត​សម្រេច​ល្អ​រាល់​ភារ​កិច្ច​ប្រ​គល់​ឱ្យ”។​

ក្រៅ​ពី​នោះ​ ការ​ងារ​បំ​ប៉ន​ភាសា​ខ្មែរ​ក៏​បាន​សាលា​រៀប​ចំ​ជា​ប្រ​ចាំ​តាម​កម្ម​វិធី​ដល់​សិក្ខា​កាម​ ជាកម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​ កង​ទ័ព​ នគរ​បាល​ក្នុង​ខេត្ត​និង​មក​ពី​ខេត្ត​នា​នា​ មាន​ដូច​៖ បាក​លីវ​ ហូវ​យ៉ាង​ អាង​យ៉ាង​និង​គៀង​យ៉ាង​។​ ពិសេស​ សាលា​ក៏​បាន​សហការ​ជា​មួយ​នា​យក​ដ្ឋាន​បណ្តុះ​បណ្តាល​ បំ​ប៉ន​កម្មា​ភិបាល​ គណៈ​ចាត់​តាំង​មជ្ឈិម​បើក​វគ្គ​បំ​ប៉ន​ភាសា​ខ្មែរ​ដំ​បូង​តាម​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ៣៩ /KL-TW ចុះ​ថ្ងៃ​ ១៨/៧/​២០២២ របស់​ការិ​យា​ល័យ​នយោ​បាយ​ ស្តីពី​គោល​ការណ៍​ បំ​ប៉ន​កម្មា​ភិបាល​ថ្នា​ក់​ដឹក​នាំ គ្រប់​គ្រង​នៅ​ប្រ​ទេស​ ក្រៅ​ដោយ​ថវិកា​រដ្ឋ​ ដំ​ណាក់​កាល​រៀន​ក្នុង​ប្រ​ទេស​ចំ​នួន​៤​ខែ​។​

ឯក​ឧត្តម តូច​ប៉ូលីវ៉ា អភិបាល​រង​ខេត្ត​ស្វាយ​រៀង​ ទស្សនា​បន្ទប់​តាំង​ពិព័រណ៍​វប្បធម៌​របស់​សា​លា។

ទន្ទឹម​នឹង​ការ​ងារ​បណ្តុះ​បណ្តាល​ សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ត្រូវ​បាន​លើក​កម្ពស់​ដោយ​ឥត​ឈប់​ឈរ​ចំ​ពោះ​គ្រូ​ឧទ្ទេស​និង​និស្សិត​ ក្នុង​នោះ​ មាន​គម្រោង​ថ្នាក់​រដ្ឋ​ចំ​នួន​៤ គម្រោង​ ទី១ ចង​ក្រង​វចនា​នុក្រម​ឧភយ​ភាសា​វៀត​-ខ្មែរ​ ខ្មែរ​-វៀត​ មាន​មេ​ពាក្យ​ចំ​នួន​៨៤.០០០  គម្រោង​ទី២ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ តន្ត្រី​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​ គម្រោង​ទី៣ បញ្ហា​ ជា​មូល​ដ្ឋាន​និង​បន្ទាន់​ក្នុង​សហគមន៍​ជន​ជាតិ​ ខ្មែរ​នៅ​វៀត​ណាម​នា​បច្ចុប្បន្ន​ គម្រោង​ទី៤ វប្បធម៌​ក្នុង​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​តំ​បន់​និរតី​ទិស​។​ នោះ​គឺជា​មូល​ដ្ឋាន​ទ្រឹស្តី​និង​ភាព​ជាក់​ស្តែង​មាន​តម្លៃ​ ដើម្បី​ថ្នាក់​ដឹក​នាំ អ្នក​គ្រប់​គ្រង​គ្រប់​លំ​ដាប់​ថ្នាក់​ ស្វែង​យល់​ពេល​កសាង​ គោល​នយោ​បាយ​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​ជន​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក។​

សាលា​អនុវត្ត​ល្អ​គោល​នយោ​បាយ​សម្រាប់​អ្នក​សិក្សា​ ដូច​ជា​៖ ការ​លើក​លែង​បង់​ថ្លៃ​ សិក្សា​១០០% សម្រាប់​និស្សិត​ផ្នែក​គរុកោ​សល្យ​ (យោង​តាម​អនុក្រឹត្យ​លេខ​ ១១៦ របស់​នា​យក​រដ្ឋ​មន្ត្រី​) និង​មុខ​វិជ្ជា​ប្រ​គំ​ឧបករណ៍ តន្ត្រី​ប្រ​ពៃណី។​ បន្ថយ​ថ្លៃ​សិក្សា​ ៣០% សម្រាប់​និស្សិត​ផ្នែក​វប្បធម៌​វិទ្យា​និង​ផ្នែក​តន្ត្រី​វិទ្យា។​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ ៤៥០.​០០០ដុង​/ខែ​ ចំ​ពោះ​មុខ​វិជ្ជា​ប្រ​គំ​ឧបករណ៍​តន្ត្រី​ប្រ​ពៃ​ណី។​ ទន្ទឹម​នឹង​នោះ​ ជា​រៀង​រាល់​ឆ្នាំ​ សាលា​ក៏​បាន​ផ្តល់​អា​ហា​រូប​ករណ៍​ជា​ច្រើន​ ដើម្បី​លើក​ទឹក​ចិត្ត​ក្នុង​ការ​សិក្សា​ អា​ហា​រូប​ករណ៍​ដែល​អ្នក​ធ្វើ​ហិរញ្ញប្ប​ទាន​សម្រាប់​និស្សិត​ជម្នះ​ការ​លំ​បាក​ និង​គោល​នយោ​បាយ​ជា​ច្រើន​ទៀត​សម្រាប់​និស្សិត​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​និង​ផ្តើម​អា​ជីព។​

មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បម្រើ​សហគមន៍ ​រួម​សហ​ការ​ជា​មួយ​អង្គ​ភាព​មាន​សមត្ថ​កិច្ច​ អនុវត្ត​ភារ​កិច្ច​បង្រៀន​និង​ស្តារ​ឡើង​ទម្រង់​សិល្បៈ​ប្រ​ពៃណី​ខ្មែរ​ ផ្សព្វ​ផ្សាយ​ជោគ​ជ័យ​គម្រោង​ “ស្តារ​និង​បង្រៀន​សិល្បៈ​របាំ​យក្ស​រាំ​ខ្មែរ​ណាម​បូ”,  “បង្រៀន​ធ្វើ​មកុដ​ ក្បាំង​មុខ​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​”។​ ជាពិសេស​ គឺសាលា​បាន​បង្ហើយ​គម្រោង​ “ចង​ក្រង​វចនា​នុក្រម​ឧភយ​ភាសា​វៀត​-ខ្មែរ​ ខ្មែរ​-វៀត​ មាន​មេ​ពាក្យ​ចំ​នួន​៨៤.០០០ មាន​តួនា​ទីសំ​ខាន់​ក្នុង​ការ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​វៀត​ណាម - កម្ពុជា​ ក្នុង​វិស័យ​បណ្តុះ​បណ្តាល​ ព្រម​ទាំង​មាន​ប្រ​យោជន៍​ច្រើន​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍ​ភា​សា​ អក្សរ​សាស្ត្រ​ខ្មែរ​ក្នុង​កម្រិត​កំ​ពូល៕​

                         ហ្វិញ​សាង​-លីយ៉ាង​-មុនី​

ចែករំលែកអត្ថបទ