ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2024 - 17:20

អនុវត្ត​សកម្ម​ភាព​ជា​ច្រើន គិត​គូរ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ទើប​ចាត់​តាំង​បូក​សរុប​
ការងារសមាគមឆ្នាំ ២០២៣ និងដាក់ផែនការឆ្នាំ២០២៤។

ចាប់​ពី​ឆ្នាំ ២០២៣ មក​ទល់​ពេល​នេះ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ បាន​សហការ​ជា​មួយ​ស្ថាប័ន​ជាប់​ពាក់​ព័ន្ធ ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​​របស់​រដ្ឋ ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ មាន​គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​ត្រូវ​បាន​អនុវត្ត រួម​ចំ​ណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ដូច​ជា៖ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច មាន​ប្រ​សិទ្ធ​ភាព។ល។ ប្រ​ចាំ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង បាន​សហ​ការ​ជា​មួយ​ផ្នែក​ជាប់​ពាក់​ព័ន្ធ​នានា ចលនា​បោះ​ទូក-ង​ខ្នាត​តូច​បាន ៦ គ្រឿង រួច​បាន​ចាត់​តាំង​ប្រ​ណាំង​ទូក-ង​ខ្នាត​តូច​លើក​ទី ១ និង​សហ​ការ​ចាត់​តាំង​ដោះ​ដូរ​វប្ប​ធម៌ សិល្បៈ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូនៗ​ជិត ៣០០ នាក់។ ឆ្លង​តាម​រយៈ​សកម្ម​ភាព​នេះ ដើម្បី​អភិរក្ស​ថែ​រក្សា​តម្លៃ​វប្ប​ធម៌​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ។

សមា​គម​នឹង​បន្ត​សហ​ការ​ជា​មួយ​បញ្ជា​ការដ្ឋាន​យោ​ធា​ក្រុង​កឹង​ធើ រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ កង​ទ័ព​-ប្រជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ២០២៤ នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ និង​សហការ​ឃោស​នា ផ្សព្វ​ផ្សាយ​​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ អំពី​ការ​ងារ​ជន​ជាតិ ការ​ងារ​សាសនា​ក្នុង​ស្ថាន​​ភាព​ថ្មី; ចលនា​កូន​ខ្មែរ​រៀន​អក្សរ​ខ្មែរ និង​សហការ​រៀប​ចំពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ជា​ដើម៕

                              ង៉ុក​ក្វៀង​-វិមាន

ចែករំលែកអត្ថបទ