គណៈជនជាតិក្រុងកឹងធើ ទើបរៀបចំបើកកិច្ចប្រជុំ ដើម្បីពិភាក្សាជាមួយមន្ទីរ និងផ្នែកនានារបស់ក្រុង ដើម្បីផ្តល់យោបល់លើផែនការរបស់គណៈកម្មាធិការប្រជាជនក្រុង ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤។
លោក ហ៊ូវ៉ាន់ភឿង អនុប្រធានគណៈជនជាតិក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំនេះ។
បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ របស់ជនរួមជាតិខ្មែរប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ក្រុងកឹងធើ គ្រោងនឹងរៀបចំសកម្មភាពជាច្រើន៖ ពិធីជួបជុំ តំណាងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ អ្នកមានប្រជាប្រិយជាជនជាតិខ្មែរនៅលើភូមិសាស្រ្តក្រុង; ការពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជន; រៀបចំសកម្មភាពគិតគូរដល់មាមីងជនរួមជាតិខ្មែរនៅខណ្ឌអូរម៉ូង ក្នុងឱកាសតេតកងទ័ពនិងប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤... គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង មន្ទីរ គណៈ ផ្នែក និងភូមិភាគនានា បានរៀបចំសកម្មភាពជាច្រើន ប្រសិទ្ធពរ ប្រគេនអំណោយដល់វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរ; កម្មាភិបាលចូលនិវត្តន៍ កម្មាភិបាលអ្នករដ្ឋការ បុគ្គលិករដ្ឋ សមាជិកសម្ព័ន្ធយុវជន សមាជិកនិងគ្រួសារដែលមានស្ថានភាពលំបាកជាជនជាតិខ្មែរ...៕
ផាមទ្រុង