12/03/2024 - 16:30

បាក​លីវ​ បើក​យុទ្ធ​នា​ការ​ហ្វឹក​ហ្វឺន​ ឆ្នាំ​២០២៤

បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​បាក​លីវ​ សហ​ការ​ជា​មួយ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ទើប​ធ្វើ​ពិធី​បើក​យុទ្ធ​នា​ការ​ហ្វឹក​ហ្វឺន​ ឆ្នាំ​២០២៤។​

 ​ ទិដ្ឋ​ភាព​នៃ​ពិធី​បើក​យុទ្ធ​នា​ការ​ហ្វឹក​ហ្វឺន​ ឆ្នាំ​២០២៤។

លោក​វរសេនីយ៍​ឯក​ ង្វៀង​មិញ​វុី មេ​បញ្ជា​ការ​រង​នាយ​សេនា​ធិការ​ សំ​ណូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ មេ​បញ្ជា​ការ​អង្គ​ភាព​ គណៈ​កម្មា​ភិការ​បក្ស​ភូមិ​ភាគ​ និង​មេ​បញ្ជា​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ ត្រូវ​បំ​ពេញ​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​ជ្រួតជ្រាប​បណ្តា​ឯក​សារ​ បទ​បញ្ជា​ពី​ថ្នាក់​លើ​ទាក់​ទង​ នឹង​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ​២០២៤; រៀប​ចំ​សម្ភារៈ ទម្រង់​សិក្ខូប​ករណ៍ ទីលាន​ហ្វឹក​ហ្វឺន​ កន្លែង​ហ្វឹក​ហាត់ ព្រាង​គម្រោង​មេរៀន​ អត្ថ​បទ​បង្រៀន​ ត្រូវ​តាម​បទ​ប្បញ្ញត្តិ​; អនុវត្ត​ឱ្យ​បាន​ល្អ​រាល់​ទស្សនៈ​ គោល​ការណ៍​ រាល់​ការ​គួប​ផ្សំ​ក្នុង​ការ​ហ្វឹក​ហ្វឺន​ សមស្រប​តាម​គោល​លំ​នាំ កៀក​ជា​មួយ​ភារ​កិច្ច​ស្រប​នឹង​ផែន​ការ​ប្រ​យុទ្ធ​ទៅ​តាម​មុខ​សញ្ញា​នីមួយ​ៗ​ ផ្សារ​ភ្ជាប់​នឹង​មូល​ដ្ឋាន។​ ទន្ទឹម​នឹង​នោះ​ ហ្វឹក​ហ្វឺន​ត្រឹម​ត្រូវ​ដោយ​មាន​ខ្លឹម​សារ​ ពេល​វេលា​គ្រប់​គ្រាន់​ទៅ​តាម​កម្ម​វិធី​; អនុវត្ត​ត្រឹម​ត្រូវ​តាម​គោល​លំ​នាំនិង​លក្ខន្តិកៈ​ ហ្វឹក​ហ្វឺន​; ធានា​សុវត្ថិ​ភាព​ដាច់​ខាត​សម្រាប់​មនុស្ស​ និង​សព្វា​វុធ​; ពិសេស​ត្រួត​ពិនិត្យ​សំ​ឡេង​ផ្ទុះ​៣​យ៉ាង​ (បាញ់​កាំ​ភ្លើង​ ដាក់​គ្រាប់​ផ្ទុះ​ បោះ​គ្រាប់​បែក​ពិត​) លទ្ធ​ផល​សម្រេច​ពី​គ្រាន់​បើ​ឡើង​ទៅ​៕           

           យ៉ី​អាញ-ទីទុយ​

ចែករំលែកអត្ថបទ