12/03/2024 - 16:30

អនុវត្ត​ល្អ​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​

ផ្នែក​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើបៗ​ និង​បណ្តុះ​បណ្តាល​ឯក​ទេស​ជូន​កង​ជួរ​បុគ្គ​លិក​ពេទ្យ​ ដើម្បី​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ថែទាំ​និង​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន។​

វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព​និង​កុមារ​សុក​ត្រាំង​ កំ​ពុង​ពិនិត្យ​តាម​ដាន​សុខ​ភាព​កុមារ​។​

មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង​ បាន​បំ​ពាក់​ឧបករណ៍​សម្ភារៈ​គ្រប់​សព្វ​ តាំង​ពី​ម៉ាស៊ីន​និង​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើបៗ។​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ និង​បុគ្គ​លិក​មាន​កម្រិត​វិជ្ជា​ឯក​ទេស​ខ្ពស់​ អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​ បាន​រួម​ចំ​ណែ​ក​លើក​កម្ពស់​គុណ​ភាព​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​

ឆ្នាំ​២០២៣ មន្ទីរ​ពេទ្យ​បាន​អនុវត្ត​វិធី​លាង​ឈាម​ជា​បន្ត​បន្ទាប់​ ព្យា​បាល​បាន​ជោគ​ជ័យ​ ២​ ករណី​ជំ​ងឺ​ពង​ដៃ​ ជើង​ មាត់​កម្រិត​៤; សង្គ្រោះ​ជោគ​ជ័យ​២​ករណី ធ្លាក់​ឈាម​ក្រោយ​ពី​សម្រាល​កូន​ ងងឹត​មុខ​ខ្វះ​ឈាម​ធ្ងន់​ធ្ងរ​ វិបត្តិ​ការ​កក​និង​ឃាត់​ឈាម​ និង​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ច្រើន​មាន​ជំ​ងឺ​ពិស​ក្រ​ឡា​ភ្លើង​ និង​សហ​រោគ​សញ្ញា​ Hellp, OAP។​ ក្រៅ​ពី​នោះ​ មន្ទីរ​ពេទ្យ​នៅ​ទាំង​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​ សង្គ្រោះ​បាន​ទាំង​ម្តាយ​និង​កូន​ដែល​មាន​ផ្ទៃ​ពោះ​៣៣​សប្តាហ៍​ ដោយ​ជំ​ងឺ​រលាក​សួត​ធ្ងន់​ធ្ងរ​ (ARDS)។​ វេជ្ជ​បណ្ឌិត​ឯក​ទេស II ជុង​តឹង​ឌិញ​ នា​យក​មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង៖ “មន្ទីរ​ពេទ្យ​បាន​អនុវត្ត​ជោគ​ជ័យ​បច្ចេក​ទេស​ចាក់​មេជី​វិត​ឈ្មោល​ទៅ​ក្នុង​ស្បូន​បច្ចេក​ទេស “ឆ្លុះ​អេកូ​ពិនិត្យ​រក​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង​នៅ​ក្នុង​គភ៌​ទារក​និង​កុមារ”។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ពិនិត្យ​ជំ​ងឺ​ជូន​១.១២៩​ករណី ក្នុង​នោះ​ បាន​កត់​សម្គាល់​ ១២១​ ករណី​មាន​ភាព​មិន​ប្រ​ក្រ​តី​ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ដើម្បី​ព្យា​បាល​។ល។​ មន្ទីរ​ពេទ្យ​ក៏​បាន​បញ្ជូន​បុគ្គ​លិក​ជា​ច្រើន​លើក​ទៅ​សិក្សា​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង; ចូល​រួម​ហ្វឹក​ហ្វឺន​នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​មជ្ឈិម​ អំ​ពី៖ បច្ចេក​ទេស​ថត​ឆ្លុះ​មហា​រីក​សុដន់, ECMO, សកម្ម​ភាព​អន្ត​រាគមន៍​ភាសា​ដល់​កុមារ​ដែល​ខ្វះ​ស្មារតី​ផ្ចង់; ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ជំ​ងឺ​អន្តោ​មញ្ច័ន​ចំ​ពោះ​កុមារ​ ការ​វះ​កាត់​ឆ្លុះ​កម្រិត​ខ្ពស់​ និង​ឆ្លុះ​មាត់​ស្បូន​ជា​ដើម”។​

ខេត្ត​សុក​ត្រាំង​វិនិ​យោគ​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​គ្រប់​សព្វ​ដល់​មន្ទីរ​ពេទ្យ​ ដើម្បី​អនុវត្ត​ល្អ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​

បន្ទាប់​ពី​ដំ​ណើរ​ការ​៣​ឆ្នាំ​ មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ភឿង​ចូវ​សុក​ត្រាំង​ មាន​ទ្រង់​ទ្រាយ​គ្រែ​សម្រាប់​អ្នក​ជំ​ងឺ​ចំ​នួន​១០០​គ្រែ និង​សេវា​ថែទាំ​សុខ​ភាព​ បន្ត​ពូជ​គ្រប់​ជ្រុង​ជ្រោយ​តាម​ស្តង់​ដារ​អន្តរ​ជាតិ​។​ មក​ទល់​ពេល​នេះ​ មន្ទីរ​ពេទ្យ​បាន​ពិនិត្យ​និង​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ជាង​១៥០​.០០០​នាក់ និង​ទទួល​ទា​រក​កើត​មក​មាន​សុខ​ភាព​ល្អ​ជិត​២.០០០​នាក់។​ វេជ្ជ​បណ្ឌិត​ ឯក​ទេស I ត្រឹង​ថេ​ហុង​ នា​យក​រង​មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ភឿង​ចូវ​សុក​ត្រាំង​ ឱ្យ​ដឹង៖ “មន្ទីរ​ពេទ្យ​សន្យា​អនុវត្ត​ភារ​កិច្ច​ “ថែទាំ​សុខ​ភាព​បន្ត​ពូជ​គ្រប់​ជ្រុង​ជ្រោយ​ដល់​សហ​គមន៍​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ ជា​មួយ​នឹង​វប្បធម៌​ បម្រើ​ការ​ដោយ​មេត្តា​ចិត្ត”។​ នឹង​ផ្គត់​ផ្គង់​សេវា​សុខា​ភិបាល​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ គុណ​ភាព​ ដោយ​តម្លៃ​សម​រម្យ​ដល់​ប្រ​ជា​ជន។​ មន្ទីរ​ពេទ្យ​ កំ​ពុង​អនុវត្ត​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ JCI ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​កំ​ណត់​ត្រា​មាស​ JCI ក្នុង​ឆ្នាំ​២០២៤។​ មន្ទីរ​ពេទ្យ​សន្យា​នឹង​កសាង​ប្រ​ព័ន្ធ​សុខា​ភិបាល​រឹង​មាំ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថែទាំ​សុខ​ភាព​កាន់​តែខ្ពស់​របស់​ប្រ​ជា​ជន​។​

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស II វ៉កុង​ទ្រី នា​យក​មន្ទីរ​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ ក្រៅ​ពី​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ ផ្នែក​សុខា​ភិបាល​កំ​ពុង​វិនិ​យោគ​បង្កើន​កម្រិត​នូវ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​ និង​បំ​ពេញ​បន្ថែម​នូវ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​ ព្រម​ទាំង​បណ្តុះ​បណ្តាល​វេជ្ជ​បណ្ឌិត​ ឯក​ទេស I និង​ II បម្រើ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​៕​

                                     យ្វី​អាញ- វិមាន​

ចែករំលែកអត្ថបទ