គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទើបរៀបចំពិធីជួបជុំខួបអនុស្សាវរីយ៍៥៥ឆ្នាំ ទិវាខេត្តបានប្រទានកិត្តិនាម "ទូទាំងប្រជាជនក្រោកឡើង សាមគ្គីបង្កើតស្នាដៃ" (២០/១២/១៩៦៨-២០/១២/២០២៣)។
កម្មវិធីសម្តែងសិល្បៈ។
ថ្នាក់ដឹកនាំនិងកម្មាភិបាលចូលនិវត្តន៍ចូលរួមក្នុងពិធីជួបជុំ។
ពង្រីកប្រវេណីវីរភាពក្នុងការតស៊ូប្រយុទ្ធ រយៈកាល ៥៥ ឆ្នាំកន្លង បក្ខភាគ កងទ័ពនិងប្រជាជនខេត្តត្រាវិញ តែងជម្នះការលំបាក ខិតខំប្រឹងប្រែងពលកម្មផលិត ទាញយកសក្តានុពលនិងឧត្តមភាពដោយឥតឈប់ឈរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ផ្តើមពីខេត្តក្រីក្របំផុតនៅតំបន់វាលរាបទន្លេគឺវឡុង មកទល់នឹងពេលនេះ ត្រាវិញសម្រេចបានកម្រិតកំណើន (GRDP) ៨,២៥% ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចជាង ៨១ លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយនៅ ០,៣% សម្រេចភារកិច្ចកសាងខេត្តសម្រេចបទដ្ឋានជនបទថ្មី…៕
ស៊ើងម៉ាល័យ-មុនី