គណៈជនជាតិខេត្តកាម៉ាវ ទើបបានរៀបចំសន្និសីទបំប៉នចំណេះដឹងផ្នែកការងារជនជាតិ ជូនកម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិករដ្ឋ ឋិតក្នុងក្រុមមុខសញ្ញា ៣ និង ៤។
អ្នកតំណាងចូលរួមក្នុងអង្គសន្និសីទ។
អ្នកតំណាងទាំងឡាយបានសិក្សាលើប្រធានបទជំនាញចំនួន៦៖ ការគ្រប់គ្រងរដ្ឋស្តីពីវប្បធម៌បណ្តាជនជាតិភាគតិច; ការការពារប្រទេស សន្តិសុខនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ; ទិដ្ឋភាពទូទៅនៃជនជាតិភាគតិចនៅវៀតណាម; ច្បាប់និងគោលនយោបាយរបស់រដ្ឋស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច; ទស្សនៈ គោលការណ៍ គោលមាគ៌ារបស់បក្សអំពីបញ្ហាជនជាតិ; ការងារជនជាតិនិងកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានតំបន់ជនជាតិភាគតិចរឹងមាំ។
ក្នុងអំឡុងពេលឧទ្ទេសនាមប្រធានបទ គ្រូឧទ្ទេសបានផ្គួបផ្សំឱ្យអ្នកតំណាងបានពិភាក្សា និងដោះដូរគ្នា ដើម្បីចាប់យកបញ្ហាបានច្បាស់លាស់ ចែករំលែកបទពិសោធន៍ជាក់ស្តែងជាមួយគ្នា ផ្តើមពីនោះ អនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងការងារនាពេលអនាគត៕
យោង៖ កាសែតកាម៉ាវ