ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/12/2023 - 16:22

ស្ងើច​សរ​សើរ​ លើក​តម្កើង​បុគ្គល​គំរូ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ទូទាំង​ប្រ​ទេស​ឆ្នាំ​២០២៣

នៅ​រដ្ឋ​ធានី​ហា​ណូយ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​មជ្ឈិម​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ទើប​រៀប​ចំ​យ៉ាង​មហោ​ឡារិក​ សន្និ​បាត​ស្ងើច​សរ​សើរ​ លើក​តម្កើង​បុគ្គល​គំរូ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​ប្រ​ទេស​ ឆ្នាំ​២០២៣។​

ឧបនា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​ហ៊ុង​ហា​ ជូន​បណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ដល់​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​។​

ឆ្នាំ​ ២០២៣ ទូទាំង​ប្រ​ទេស​មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ ២៨.៥៣៨ នាក់ (បុរស​២៥.៩៦០​នាក់ ស្រូប​អត្រា​ ៩០,៩៧% ស្ត្រី​ ២.៥៧៨​នាក់ ស្រូប​អត្រា​៩,០៣%) ក្នុង​នោះ​រួម​មាន កម្មា​ភិបាល​ចូល​និវត្តន៍​ ៣.៥៤៨ នាក់ ប្រ​ធាន​ភូមិ​ ៣.១៧៨ នាក់ ព្រឹទ្ធា​ចារ្យ​ ២.៦៣៥​នាក់ លេខា​សាខា​បក្ស​ភូមិ​ ១.៥២៦ នាក់ មេវង្ស​ត្រកូល​ឬ​មេកុល​សម្ព័ន្ធ​ ១.០១៥ នាក់ អ្នក​មុខ​អ្នក​ការ​សាសនា​ ៥០០ អង្គ​/នាក់ លោក​អា​ចារ្យ​ ៧៧៤ នាក់; គ្រូ​ពេទ្យ​ គ្រូ​បង្រៀន​ ឥស្សរ​ជន​ ១១៤ នាក់; អ្នក​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ ៨០៨ នាក់ សិប្ប​ករ​ប្រ​ពៃណី​ ៩២ នាក់ បក្ខ​ជន​ ១០.៤៩៧ នាក់ និង​ផ្នែក​ៗ​ ទៀត​ប្រ​មាណ​ ១០.០០០ នាក់។​

អញ្ជើញ​ចូល​រួម​និង​មាន​ប្រ​សាសន៍​ក្នុង​សន្និ​បាត​ ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​ ឧបនា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​ហ៊ុង​ហា​ អប​អរ​សា​ទរ​ដល់​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​ ៤៩៧ នាក់ ជា​គំរូ​ឆ្នើម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ទូ​ទាំង​ប្រ​ទេស​ បាន​មក​កាន់​រដ្ឋ​ធានី​ហា​ណូយ​ ចូល​រួម​កម្ម​វិធី​សន្និ​បាត​ស្ងើច​សរ​សើរ​ លើក​តម្កើង​បុគ្គល​គំ​រូ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ទូទាំង​ប្រ​ទេស​ឆ្នាំ​ ២០២៣។​ ឧបនា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​ហ៊ុង​ហា​ បញ្ជាក់ៈ ការ​អនុវត្ត​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ គឺ​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ជាក់​ស្ដែង​គឺ​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ជា​មួយ​នឹង​ជន​រួម​ជាតិ​ភាគ​តិច​។​ ក្នុង​កិច្ច​ការ​ផ្លាស់​ថ្មី​ សមាហ​រណ​កម្ម​ កសាង​និង​អភិវឌ្ឍន៍​ទឹក​ដី​សព្វ​ថ្ងៃ​នេះ​ មាន​ព្រឹទ្ធា​ចារ្យ​ ប្រ​ធាន​ភូមិ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ គឺជា​គំ​រូ​លេច​ធ្លោ​ គំ​រូ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​ ណែ​នាំ​និង​រួម​ជា​មួយ​នឹង​ជន​រួម​ជាតិ​ភាគ​តិច​ អនុវត្ត​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​ក្រី​ក្រ កសាង​ជីវ​ភាព​វប្ប​ធម៌​ថ្មី​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ កសាង​និង​ពង្រឹង​ផែន​មហា​សាមគ្គី​បណ្ដា​ជន​ជាតិ៕​

  ប្រ​ភព​៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍- ប្រែ​សម្រួលៈ ពេជ្រ​សឿន​ 

ចែករំលែកអត្ថបទ