ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/12/2023 - 16:18

នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បញ្ចប់​ដោយ​ជោគ​ជ័យ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​វៀត​ណាម

នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សម្តេច​មហា​បវរ​ធិប​តី​ ហ៊ុន​ម៉ា​ណែ​ត បាន​ចាក​ចេញ​ពី​ហា​ណូយ​ បញ្ចប់​ដោយ​ជោគ​ជ័យ​ដំ​ណើរបំ​ពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​វៀត​ណាម តាម​ការ​អញ្ជើញ​របស់​នា​យក​រ​ដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ។​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ទទួល​ជួប​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ម៉ាណែ​ត មុន​ពេល​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ម៉ា​ណែត ចាក​ចេញ​ពី​ហា​ណូយ​ បញ្ចប់​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​វៀត​ណាម។​ ​    រូប​៖ Ảnh: VGP/ ញ៉ឹក​បាក់

ក្នុង​ក្រប​ខណ្ឌ​នៃ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​ ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​ដាក់​កម្រង​ផ្កា​និង​ចូល​គោ​រព​វិញ្ញា​ណក្ខន្ធ​លោក​ប្រ​ធាន​ហូជី​មិញ​; ដាក់​កម្រង​ផ្កា​នៅ​វិមាន​រំលឹក​វិញ្ញា​ណក្ខន្ធ​វីរ​យុទ្ធ​ជន​ពលី​ ស្ថិត​នៅ​ដង​ផ្លូវ​បាក់​សើុង (ហា​ណូយ)។​ ក្នុង​រយៈ​ពេល​បំ​ពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​វៀត​ណាម នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​ ហ៊ុន​ម៉ា​ណែ​ត មាន​សកម្ម​ភាព​សំ​ខាន់​ៗ​ជា​ច្រើន​ ដូច​៖ អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​នឹង​លោក​អគ្គ​លេខា​ ង្វៀង​ភូ​ត្រុង ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ថឿង; អញ្ជើញ​ចូល​រួម​ពិធី​ទទួល​បដិ​សណ្ឋារៈ​ជា​ផ្លូវ​ការ​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាមមិញ​ជិញ; ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ។​

ក្នុង​កិច្ច​ជំ​នួប​ សំ​ណេះ​សំ​ណាល​ថ្នាក់​ដឹក​នាំកំ​ពូល​ពិគ្រោះ​យោ​បល់ ពិភាក្សា​ ថ្នាក់​ដឹក​នាំ​វៀត​ណាម​បាន​វាយ​តម្លៃ​ខ្ពស់​ ចំ​ពោះ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​របស់​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ម៉ា​ណែ​ត មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ រួម​ចំ​ណែក​ពង្រឹង​និង​បង្កើត​នូវ​ស្នាម​អនុស្សាវ​រីយ៍​ថ្មី​ក្នុង​ទំ​នាក់​ទំ​នង​វៀត​ណាម-កម្ពុជា​; អប​អរ​សាទរ​ សម្តេច​ ហ៊ុន​ម៉ាណែត ជាប់​ឆ្នោត​ធ្វើ​ជា​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ អនុប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ និង​សមិទ្ធ​ផល​ដ៏​ធំ​ធេង​សំ​ខាន់​ៗ​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ ពិសេស​គឺរៀប​ចំ​ដោយ​ជោគ​ជ័យ​ការ​បោះ​ឆ្នោត​ រដ្ឋ​សភា​នីតិ​កាល​ VII គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ទទួល​បាន​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​ រដ្ឋ​សភា​ រាជ​រដ្ឋា​ភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ ផ្ទេរ​តំ​ណែង​ដល់​ថ្នាក់​ដឹក​នាំ​ជំ​នាន់​ក្រោយ​និង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ បាន​រៀប​ចំ​ដោយ​ជោគ​ជ័យ​មហា​សន្និ​បាត​វិសា​មញ្ញ។​ លទ្ធ​ផល​ទាំង​នោះ​ បាន​សម្តែង​ឡើង​នូវ​ការ​គាំ​ទ្រពី​សំ​ណាក់​ប្រ​ជា​ជន​ចំ​ពោះ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា។​

ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ ខិត​ខំ​សម្រេច​បាន​តម្លៃ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ ២០ ពាន់​លាន​ USD ក្នុង​រយៈ​ពេល​ខាង​មុខ​; ជំ​រុញ​ទឹក​ចិត្ត​និង​បង្ក​លក្ខណៈ​ដល់​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​ វិនិ​យោគ ពាណិជ្ជ​កម្ម​របស់​អា​ជីវ​កម្ម​នៃ​ប្រ​ទេស​ទាំង​ពីរ; អប​អរ​សាទរ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​ប្រ​ទេស​ទាំង​ពីរ ដែល​បាន​សហ​ការ​រឹត​បន្តឹង​ដើម្បី​បន្ត​ការ​រក្សា​ ពង្រឹង​ខ្សែ​បន្ទាត់​ព្រំ​ដែន​សន្តិ​ភាព​ ស្ថិរ​ភាព​និង​អភិវឌ្ឍន៍; ឯក​ភាព​បន្ត​សហការ​ ជំ​រុញ​ការ​ដោះ​ស្រាយ​នូវ​តំ​បន់​នា​នា​ដែល​ចំ​ណុះ​ ១៦% នៃ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដែល​មិន​ទាន់​កំ​ណត់​ខណ្ឌ​សីមា​បោះ​បង្គោល។ល។​

នា​ឱកាស​នេះ​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ និង​នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​ ហ៊ុន​ម៉ា​ណែ​ត បាន​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​ឯក​សារ​សហ​ប្រតិ​បត្តិ​ការ​ចំ​នួន​ ៣ រួម​មាន៖ អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​និង​នវានុវត្តន៍ រវាង​ក្រសួង​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​វៀត​ណាម​និង​ក្រសួង​ឧស្សា​ហកម្ម​ វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​និង​នវា​នុវត្តន៍​កម្ពុជា; អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​សហព័ន្ធ​ពាណិជ្ជ​កម្ម​ និង​ឧស្សា​ហកម្ម​វៀត​ណាម​និង​ការិ​យាល័យ​ពាណិជ្ជ​កម្ម​កម្ពុជា​; អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វិទ្យា​ស្ថាន​ការ​បរ​ទេស​វៀត​ណាម និង​វិទ្យា​ស្ថាន​ការ​បរ​ទេស​និង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​កម្ពុជា។ល។​

ក្នុង​ក្រប​ខណ្ឌ​នៃ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ និង​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូល​រួម​វេទិកា​ជំ​រុញ​ដំ​ណើរ​ការ​វិនិ​យោគ​និង​ពាណិជ្ជ​កម្ម​វៀត​ណាម-កម្ពុជា​; ដោះ​ដូរ​ជា​មួយ​នឹង​និស្សិត​ មហា​វិទ្យា​ល័យ​ឧស្ស​ហពាណិជ្ជ​កម្ម៕​

កាសែត​កឹង​ធើ​ភាសា​ខ្មែរ ​(សរុប​) ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ