ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/12/2023 - 16:20

ផ្សព្វ​ផ្សាយ​នាំ​យក​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ សៀវ​ភៅ​ធានា​រ៉ាប់​រង​សង្គម​ ជូន​ជន​រួម​ជាតិ​ភាគ​តិច​

​លោក​ ដាំង​ហុង​ត្វឹង​ នា​យក​ធានា​រ៉ាប់​រង​សង្គម​ខេត្ត​អាង​យ៉ាង​ ទើប​អញ្ជើញ​ចុះ​ទៅ​តាម​អនុសង្កាត់​ ភូមិ​នា​នា​ក្នុង​ស្រុក​ទ្រី​តូង​ និង​ទីរួម​ខេត្ត​ទិញ​បៀង​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ និង​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ អំ​ពី​ខ្លឹម​សារ​នាំ​យក​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ សៀវ​ភៅ​ ធានា​រ៉ាប់​រង​សង្គម​ ជូន​ប្រ​ជា​ជន​ដែល​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ផុត​កំ​ណត់​ជា​ជន​ជាតិ​ភាគ​តិច។​ 

​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​កន្លែង​ផ្សព្វ​ផ្សាយ។​

នៅ​កន្លែង​ផ្សព្វ​ផ្សាយ​ លោក​ដាំង​ហុង​ត្វឹង​ បាន​ជូន​ដំ​ណឹង​អំ​ពី​ចំ​ណុច​ថ្មី​ដែល​បង្កើន​អត្ថ​ប្រ​យោជន៍​ធានា​រ៉ាប់​រង​សុខា​ភិបាល​របស់​អ្នក​ចូល​រួម​ យោង​តាម​អនុក្រឹត្យ​លេខ​ ៧៥/​២០២៣/HĐ-CP; ផល​ប៉ះ​ពាល់​នៃ​ការ​កើន​តម្លៃ​សេវា​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ និង​គោល​នយោ​បាយ​ជំ​នួយ​បន្ថែម​ទៅ​លើ​មុខ​សញ្ញា​ ២ ក្រុម​ដែល​ថវិកា​រដ្ឋ​ជំ​នួយ​បង់​ថ្លៃ​ និង​ជំ​នួយ​កម្រិត​បង់​ថ្លៃ​ធានា​រ៉ាប់​រង​សុខា​ភិបាល​; គោល​នយោ​បាយ​ប្រ​សើរ​លើស​លុប​របស់​ធានា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត។ល។​ យោង​តាម​នោះ​ ជន​ជាតិ​ភាគ​តិច​ខ្មែរ​ ដែល​ចូល​រួម​ក្នុង​ធានា​រ៉ាប់​រង​សុខា​ភិបាល​រយៈ​ពេល​ ១ ឆ្នាំ​ត្រូវ​បាន​ជំ​នួយ​៧០% អំ​ពី​ថវិកា​រដ្ឋ​ (ស្មើ​នឹង​ ៦៨០.៤០០ ដុង​) អ្នក​ចូល​រួម​ចំ​ណាយ​ត្រឹម​ ៣០% ប៉ុណ្ណោះ​ (ស្មើ​នឹង​ ២៩១.៦០០ ដុង)។​

ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​ ប្រ​ជា​ជន​បន្ត​ពេល​ធានា​រ៉ាប់​រង​សុខា​ភិបាល​ បង់​ថ្លៃ​ធានា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​ ក៏​ទទួល​បាន​ជំ​នួយ​បន្ថែម​ ៥០.០០០ ដុង​ផង​ដែរ៕​

យោ​ង៖ កាសែត​អាង​យ៉ាង​ - ថាច់​ធី

ចែករំលែកអត្ថបទ