ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/12/2023 - 16:03

អនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ ឡេធីធូ​ហាំង សួរ​សុខ​ទុក្ខ​មា​មីង​មាន​ដើម​កំ​ណើត​វៀត​ណាម​នៅ​កម្ពុជា​

ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កម្ម​វិធី​ការ​ងារ​នៅ​កម្ពុជា​ គណៈ​ប្រតិ​ភូ​ក្រសួង​ការ​បរ​ទេស​ ដឹក​នាំ​ដោយ​ អនុរដ្ឋ​មន្ត្រី​ ឡេ​ធីធូ​ហាំង ប្រ​ធាន​គណៈ​កម្មា​ធិការ​រដ្ឋា​ភិបាល​អំ​ពី​ជន​ជាតិ​វៀត​ណាម​នៅ​បរ​ទេស​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​មា​មីង​ ដែល​មាន​ដើម​កំ​ណើត​វៀត​ណាម និង​ថ្នាក់​រៀន​តាម​ដង​ទន្លេ​សាប​ នៅ​ខេត្ត​កំ​ពង់​ឆ្នាំ​ង បាត់​ដំ​បង​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ចូល​រួម​ពិធី​ខួប​អនុស្សាវ​រីយ៍​ ១០ ឆ្នាំ​ បង្កើត​គណៈ​ប្រតិ​បត្តិ​ការ​សាខា​សមាគម​ខ្មែរ​ - វៀត​ណាម ខេត្ត​សៀម​រាប។​

 អនុរដ្ឋ​មន្ត្រី​ ឡេធីធូហាំង ជូន​លិខិត​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​រដ្ឋា​ភិបាល​ ស្តី​ពី​ជន​ជាតិ​វៀត​ណាម​នៅ​បរទេស​ ដល់បុគ្គលសមូហភាពដែលមានដៃក្នុងខួបអនុស្សាវរីយ៍។

កិច្ច​សំ​ណេះ​សំ​ណាល​ជា​មួយ​មាមីង​ដែល​កំ​ពុង​រស់​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ ស្រុក​កំ​ពង់​ត្រ​ឡាច​ ខេត្ត​កំ​ពង់​ឆ្នាំង ក្រោយ​ពី​ស្តាប់​បំ​ណង​ប្រាថ្នា​របស់​មា​មីង។​ អនុរដ្ឋ​មន្ត្រី​ ផ្តែផ្តាំ​ថា​ មាមីង​ គប្បី​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​ច្បាប់​ គោល​នយោ​បាយ​របស់​ប្រ​ទេស​ដែល​កំ​ពុង​រស់​នៅ​ ពិសេស​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​ចុះ​ឈ្មោះ​ ពន្យារ​ពេល​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍​ជន​បរទេស។​ អនុរដ្ឋ​មន្ត្រី​ បាន​ស្នើ​ឱ្យ​មាមីង​ ម្ចាស់​ការ​សម្រប​ខ្លួន​ជា​មួយ​នឹង​ជីវ​ភាព​ថ្មី​ ហើយ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ផង​ខ្លួន។​

ថ្លែង​ក្នុង​ពិធី​ខួប​អនុស្សាវ​រីយ៍​ ១០ ឆ្នាំ​ បង្កើត​គណៈ​ប្រតិ​បត្តិ​ការ​សាខា​សមាគម​ខ្មែរ​ - វៀត​ណាម ខេត្ត​សៀម​រាប​ អនុរដ្ឋ​មន្ត្រី​ ឡេធី​ធូហាំង អប​អរ​សាទរ​និង​ស្ងើច​សរ​សើរ​ស្នា​ដៃ​ដ៏​ធំ​ធេង​របស់​គណៈ​ប្រតិ​បត្តិ​ការ​សាខា​សមាគម​ខ្មែរ​ - វៀត​ណាម ខេត្ត​សៀម​រាប​ ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​កន្លង​; ជូន​ពរ​សាខា​សមាគម​កាន់​តែ​អភិវឌ្ឍ​រឹង​មាំ ធ្វើ​ជា​ទី​បង្អែក​សម្រាប់​មាមីង​មាន​ដើម​កំ​ណើត​វៀត​ណាម​នៅ​សៀម​រាប​អភិវឌ្ឍ​និង​ជា​ស្ពាន​តភ្ជាប់​ពង្រឹង​ទំ​នាក់​ទំ​នង​នៃ​ប្រ​ទេស​ទាំង​ពីរ។​ អនុរដ្ឋ​មន្ត្រី​បាន​ស្នើ​ថ្នាក់​ដឹក​នាំ​សមាគម​ បន្ត​ពង្រឹង​អង្គ​ការ​បង្កើន​សមត្ថ​ភាព​នៃ​កង​ជួរ​ គណៈ​ប្រតិ​បត្តិ​ការ​សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ កសាង​សហគមន៍​ឱ្យ​កាន់​តែ​រីក​ចម្រើន​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ជីវ​ភាព​សេដ្ឋ​កិច្ច​សង្គម​កម្ពុជា​ ទន្ទឹម​នឹង​នោះ​ ងាក​មក​កសាង​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ។​ ព្រម​ជា​មួយ​នោះ​ បង្កើន​ទំ​នាក់​ទំ​នង​ សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ អា​ជ្ញា​ធរ​កម្ពុជា​ ជំ​នួយ​ការ​ងារ​ដោះ​ស្រាយ​តួនា​ទីគតិ​យុត្តិ ផ្លាស់​ប្ដូរ​មុខ​របរ​ លំ​នឹង​ជីវ​ភាព​ ដើម្បី​ជួយ​មាមីង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ និង​ចុះ​សម្រុង​ជា​មួយ​សង្គម​កន្លែង​ដែល​រស់​នៅ៕​

យោ​ង៖ baoquocte.vn-ប្រែសម្រួល​៖ លីសៀ​ 

ចែករំលែកអត្ថបទ