ក្រុមការងារត្រួតពិនិត្យនៃគណៈប្រជាចលនាមជ្ឈិម ដឹកនាំដោយសមមិត្ត ប៊ូយត្វឹងក្វាង អនុប្រធានគណៈប្រជាចលនាមជ្ឈិម បានធ្វើការជាមួយនឹងគណៈកម្មាធិការបក្សក្រុងកឹងធើ ស្តីពីទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ក្នុងការពង្រីក តម្លៃសីលធម៌ វប្បធម៌និងប្រភពធនធានរបស់សាសនា ក្នុងការកសាងជីវភាពវប្បធម៌នៅក្រុងកឹងធើ។
សមមិត្ត ប៊ូយត្វឹងក្វាង អនុប្រធានគណៈប្រជាចលនាមជ្ឈិម ថ្លែងយោបល់ក្នុងឱកាសធ្វើការ។
រយៈពេលកន្លង អ្នកមុខអ្នកការសាសនា បព្វជិត សាសនិកនៃសាសនានីមួយៗ បានអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ និងគោលលំនាំរស់នៅ “អនុវត្តល្អសាសនា ល្អសង្គម”; សកម្មចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមភូមិភាគ។ អ្នកមុខ អ្នកការសាសនា បានផ្សព្វផ្សាយ ណែនាំសាសនិកជនក្នុងការរក្សា ពង្រីកនូវតម្លៃសីលធម៌ វប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជនជាតិ លុបបំបាត់អបិយជំនឿ ទម្លាប់ឱនថយក្នុងសាសនា។ ចាប់ពីឆ្នាំ ២០១៨ មកទល់ពេលនេះ អង្គការសាសនា នីមួយៗចូលរួមការងារសុខុមាលភាពសង្គម សប្បុរសធម៌ មនុស្សធម៌ ជាមួយសកម្មភាពផ្សេងៗដូច៖ ផ្ទះបាយសប្បុរសធម៌; បន្ទប់ថ្នាំសប្បុរសធម៌; រថយន្តសង្គ្រោះបន្ទាន់ឥតគិតថ្លៃ; សង់ផ្ទះ ស្ពាន ផ្លូវ; ជូនអំណោយ ៘ សរុបទឹកប្រាក់ជាង ៥៣៨ ពាន់លានដុង រួមចំណែកក្នុងការអនុវត្តការងារសុខុមាលភាពសង្គមរួមរបស់ក្រុង ពង្រីកនូវតម្លៃដ៏ថ្លៃថ្លារបស់សាសនាក្នុងការកសាងជីវភាពវប្បធម៌នាបច្ចុប្បន្ន។ ដោយឡែកឆ្នាំ ២០២៣ មានទម្រង់ប្រជាចលនាប៉ិនប្រសប់ចំនួន ២.៦៤២ ត្រូវបានចុះឈ្មោះលើគ្រប់វិស័យជីវភាពសង្គម; ក្នុងនោះ មានទម្រង់ប្រជាចលនាប៉ិនប្រសប់ចំនួន ៥២ ពាក់ព័ន្ធដល់ការពង្រីកតម្លៃសីលធម៌ វប្បធម៌និងប្រភពធនធានរបស់សាសនា។
សមមិត្ត ប៊ូយត្វឹងក្វាង បានវាយតម្លៃខ្ពស់ចំពោះការងារប្រជាចលនារបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច រណសិរ្ស និងអង្គការនយោបាយ-សង្គមនៅក្រុងកឹងធើ ក្នុងការពង្រីកតម្លៃសីលធម៌ វប្បធម៌និងប្រភពធនធានរបស់សាសនាក្នុងការកសាងជីវភាពវប្បធម៌។ ម្យ៉ាងទៀត សមមិត្តបានស្នើដល់ថ្នាក់ដឹកនាំក្រុង បន្តធ្វើការបញ្រ្ជាប លើកកម្ពស់ការយល់ដឹងប្រព័ន្ធនយោបាយដែលកសាងទម្រង់ប្រជាចលនាប៉ិនប្រសប់ក្នុងការពង្រីកតម្លៃសីលធម៌ វប្បធម៌និងប្រភពធនធានរបស់សាសនា; គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចនិងស្ថាប័ននានាដែលពាក់ព័ន្ធគប្បីអនុវត្តព្រមៗគ្នា គ្រប់វិស័យ ម្ចាស់ការថែមទៀតក្នុងការតាមដាន ត្រួតពិនិត្យ ធ្វើការសន្និដ្ឋាន បើកពង្រីកនូវទម្រង់ប្រជាចលនាប៉ិនប្រសប់; ផ្លាស់ថ្មី លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់រណសិរ្ស និងអង្គការនយោបាយ-សង្គម ក្នុងការអនុវត្តការងារប្រជាចលនា រួមចំណែកកសាងក្រុងកឹងធើ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ង៉ុកក្វៀង-លីសៀ