កីឡា - ទេសចរណ៍ ទេសចរណ៍

27/11/2023 - 08:42

ហា​ណូយ ចុង​រដូវ​ភ្លៀង

ហា​ណូយ​ចុង​រដូវ​ភ្លៀង ដើម​ពង​ចាប​លែង​មាន​ស្លឹក​លឿង​ទៀត​ហើយ ដើម​ឆ័ត្រ​ដែល​ក្រហម​ស្លឹក​ក៏​បាន​លាស់​ត្រួយ​ខៀវ​ខ្ចី៘ ព្រិល​ធ្លាក់​នៅ​ពេល​ព្រឹក​ព្រ​លឹម​ធាតុ​អាកាស​ចុះ​ត្រ​ជាក់​កាន់​តែ​ខ្លាំង៘

បឹង​ហ្វាង​គីម។

រដូវ​នេះ ហា​ណូយ​មាន​ភាព​ស្រស់​ស្អាត​ណាស់។ អា​កាស​ធាតុ​ត្រ​ជាក់នៅ​ពេល​ព្រឹក​ព្រ​លឹម បាន​រសាត់​បាត់​ទៅ​បន្តិច​ម្តងៗ ខណៈ​ដែល​លោក​អ្នក​ធ្វើ​ដំ​ណើរ​កម្សាន្ត​តាម​ដង​វិថី​ក្រុង។ ជួល​កាល​ភ្លៀង​រោយ​ស្បៃ​ផាត់​ផាយ ទទឹក​មុខ។ អា​កាស​ធាតុ​ត្រ​ជាក់​មិន​ខ្លាំង ម្ល៉ោះ​ហើយ​ភ្លៀវ​ទេស​ចរ​មិន​រងារ​នោះ​ទេ។ ពិ​សេស មាន​អារម្មណ៍​ស្រស់​ស្រាយ​ពេល​ទៅ​ដល់​បឹង​ហ្គឺម នៅ​ពេល​ព្រឹក​ព្រ​លឹម​គយ​គន់ មនុស្ស​ម្នា​ដើរ​ហាត់​ប្រាណ​និង​ផឹក​ទឹក​តែ​បៃ​តង ក្តៅ​ឧណ្ហៗ។ រស​ជាតិ​ចត់​នៃ​តែ​ជាប់​ចុង​អណ្តាត​បែរ​ជា​ផ្អែមៗ​ពេល​ចូល​បំពង់ក។ ហាក់​បី​ដូច អា​កាស​ធាតុ​ត្រ​ជាក់​នៅ​ពេល​ព្រឹក​ព្រ​លឹម ក៏​មាន​ភាព​សុខ​ស្រួល​ក្នុង​កាយ​នៅ​ពេល​ព្រះ​អា​ទិត្យ​រះឡើង​ខ្ពស់​ដែរ។

វិហារ​គ្រិស្ត​ហា​ណូយ។

ស្ពាន​ថេ​ហ៊ុក។

ក្នុង​ពេល​គយ​គន់​ទឹក​បឹង​មាន​រលក​តិចៗ​តាម​ជំ​នោរ​ខ្យល់​ភ្ញៀវ​ទេស​ចរ​នឹង​ឮ​សំ​ឡេង ពពាយ​នាយ​ល្វើយៗ “អំ​បុក​ភូមិ​វង់” រួច​ហើយ ឃើញ​មាន​អ្នក​រែក​ទំនិញ​លក់​តាម​ក្រុង​បុរាណ។ ម្យ៉ាង​ទៀត អំបុក​ត្រូវ​បាន​វេច​ខ្ចប់​ដោយ​ស្លឹក​ឈើ​ពីរ​ជាន់។ មួយ​ជាន់​វេច​ដោយ​ស្លឹក​ស្រស់ ដើម្បី​កុំ​ឱ្យ​អំ​បុក​ស្ងួត។ ខាង​ក្រៅ​វេច​ដោយ​ស្រ​ទាប់​ស្លឹក​ឈូក​នៅ​ធុំ​ក្លិន​ក្រ​អូប​នៅ​ឡើយ ចង​ដោយ​វល្លិ៍​ចំ​បើង​ស្រូវ​ដំ​ណើប។ រស​ជាតិ​ផ្អែម​នៃ​ស្រូវ​ដំ​ណើប​ថ្មី និង​ដូង​រលាក់​ទឹក បូក​ផ្សំ​នឹង​គ្រាប់​ឈូក​ស្រស់៘ ធ្វើ​ឱ្យ​អំ​បុក​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់ មាន​ក្លិន​ក្រ​អូប​នៃ​ស្រូវ​ដំ​ណើប​និង​គ្រាប់​ឈូក។ ឆៀង​ចូល​តៀម​តូច​មួយ ពិសារ​កាហ្វេ​និង​ទទួល​ទាន​អំ​បុក​ភូមិ​វង់​អម​ដោយ​បរិយា​កាស​រងារ​តិចៗ ក៏​ជា​វិធី​មួយ​សម្រាប់​ភ្ញៀវ​ទេស​ចរ​លំ​ហែ​អារម្មណ៍​ប្រ​កប​ដោយ​ក្តី​សុខ​ផង​ដែរ។

កង់​ដឹក​ផ្កា​នៅ​ហាយ​ណូយ។

អំបុក​ភូមិ​វង់។

ធ្វើ​ដំណើរ​កម្សាន្ត​តាម​ក្រុង​បុរាណ ភ្ញៀវ​ទេស​ចរ​នឹង​យល់​បាន​ពី​លក្ខណៈ​ពិសេស​ដាច់​ដោយ​ឡែក​របស់​តំបន់​នេះ ពី​ព្រោះ​វា​មាន​ភាព​សុខ​សាន្ត​ត្រាណ​គួរ​ឱ្យ​ចម្លែក។ ហាក់​បី​ដូច​ជា ពេល​ព្រឹក​នៃ​ចុង​រដូវ​ភ្លៀង ពេល​វេលា​នៅ​ទីនេះ​ដើរ​យឺត។ ម្តង​ម្កាល​ឃើញ​មាន​អ្នក​ធាក់ កង់​ដឹក​ផ្កា​កាត់​មុខ សម្លឹង​មើល​ផ្កា​ពេល​ព្រឹក​ភ្ញៀវ​ទេស​ចរ​លង់​នឹង​សម្រស់​និង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ណាស់។ បន្ទាប់​មក​ទៀត ភ្ញៀវ​ទេស​ចរ​សម្លឹង​មើល​មនុស្ស​ម្នា​ធ្វើ​ដំ​ណើរ​ចេញ​ចូល​វិហារ​គ្រិស្ត។ នេះ​គឺ​ជា​សំ​ណង់​មួយ​កសាង តាម​បែប​ស្ថាបត្យ​កម្ម​បា​រាំង។ ពេល​ធ្វើ​ដំ​ណើរ​ហត់ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ជ្រើស​រើស​ហាង​ណា មួយ​តាម​ចំណង់​ចំ​ណូល​ចិត្ត ដើម្បី​លំ​ហែកាយ ពី​ព្រោះ​តំបន់​វិហារ​គ្រិស្ត​មាន​លក់​ភេសជ្ជៈ​ជា​ច្រើន​និង​អា​ហារ​ហូប​ទាន់​ចិត្ត។ ប្រ​សិន​បើ​ចាប់ អា​រម្មណ៍​បន្តិច​ភ្ញៀវ​ទេស​ចរ​អាច​នឹង​ឃើញ សង​ខាង​វិហារ​គ្រិស្ត មាន​ហាង​ពីរ​ជួរ​ដែល​មាន​លក្ខណៈ​ផ្សេង​ពី​គ្នា​គឺ៖ ម្ខាង​មាន​ម៉ាស៊ីន​ត្រ​ជាក់ទំនើប​ ម្ខាង​ទៀត​ហាង​តូចៗ​លក់​ក្បែរ​ចិញ្ចើម​ថ្នល់៕

       ហា​ថាញ​-លីសៀ

ចែករំលែកអត្ថបទ