ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/11/2023 - 08:39

សុក​ត្រាំង​និង​ត្រា​វិញ រៀប​ចំ​សកម្ម​ភាព​ទាក់​ទាញជា​ច្រើន​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក

ពិធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក-ង នៅ​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២៣ ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​សុក​ត្រាំង ដោយ​មាន​សកម្ម​ភាព​យ៉ាង​ពុះ​ពោរ​និង​ជាក់​ស្តែង​ជា​ច្រើន ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។ នៅ​ក្នុង​ពិធី​ប្រ​ណាំង​ទូក-ង មាន​ទូក-ង​បុរស​និង​នារី​ជិត ៥០ ទូក មក​ពី​ក្នុង​និង​ក្រៅ​ខេត្ត។ ក្រុម​ទូក-ង​នឹង​ប្រ​កួត​ក្នុង​ចម្ងាយ ១.២០០ ម៉ែត្រ​សម្រាប់​ក្រុម​ទូក-ង​បុរស និង​ចម្ងាយ ១.០០០ ម៉ែត្រ​សម្រាប់​ក្រុម​ទូក-ង​នារី។

គណៈ​ប្រតិ​ភូ​ទស្សនា​គំនូរ​នៅ​កន្លែង​តាំង​ពិព័រណ៍​រូប​ថត អំពី​ការ​
អភិវឌ្ឍសេដ្ឋកិច្ច-សង្គមខេត្តសុកត្រាំង។

គណៈ​ប្រតិភូ​ទស្សនា​ល្វែង​ដាក់​តាំង​ផ្សារ​ណាត់​ក្នុង​ក្រប​ខណ្ឌ​នៃ​សប្តាហ៍​វប្បធម៌ ទេស​ចរណ៍ - ពិព័រណ៍​ម្ហូប​អា​ហារ​ណាម​បូ ផ្សារ​ភ្ជាប់​ជា​មួយ​ពិធី​បុណ្យ​អក​អំបុក​នៅ​ខេត្ត​ត្រា​វិញ។

ទន្ទឹម​នឹង​នោះ​ថែម​ទាំង​មាន​សកម្ម​ភាព​ជា​ច្រើន​ដូច​ជា៖ ពិធី​បើក​កម្ម​វិធី; ពិធី​សំ​ពះ​ព្រះ​ខែ; ពិធី​លយ​ប្រ​ទីប និង​ទូក​គែ​ហ៊ៅ; ផ្សារ​ណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម​សម្រាប់​ផលិត​ផល OCOP និង​ផលិត​ផល​ប្រ​ណីត​នៅ​ភូមិ​ភាគ តំបន់; ពិ​ព័រណ៍​អា​ហារ​តាម​ដង​ផ្លូវ ពិព័រណ៍​រូប​ថត​សិល្បៈ​មហោ​ស្រព​ចម្រៀង ទូរ​ទស្សន៍​ភាសា​ខ្មែរ​តំបន់​ណាម​បូ បាន​ទាក់​ទាញ​អ្នក​ចម្រៀង និង​តន្ត្រី​ករ​មិន​ជំ​នាញ​ជិត ១០០ នាក់ មក​ពី​ខេត្ត​សុក​ត្រាំង, ត្រា​វិញ, អាង​យ៉ាង, គៀង​យ៉ាង ដោយ​មាន ៧៥ ឈុត​សម្តែង​ទាំង​ឈុត​សម្តែង​ចម្រៀង​ទោល​និង​ចម្រៀង​ជា​គូ។ ខ្លឹម​សារ​សរ​សើរ បក្ស អ៊ំហូ​ជា​ទី​គោ​រព​ស្រ​ឡាញ់; សរ​សើរ​ស្មារតី​សាមគ្គី​បណ្តា​ជន​ជាតិ និង​ស្នេហា​មាតុ​ភូមិ; មនោ​សញ្ចេត​នា​នៃ​ជីវិត, ស្មារតី​ឧស្សាហ៍​ពល​កម្ម; ឆ្លុះ​បញ្ចាំង​ពីចលនាស្នេ​ហា​ជាតិ លទ្ធ​ផល​នៃ​ការ​អនុវត្ត ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ៖ ការ​កសាង​ជន​ប​ទថ្មី ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ។

*នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ខេត្ត​ត្រា​វិញ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាន​រៀប​ចំពិធី​បើក​សប្តាហ៍​វប្បធម៌​ទេស​ចរណ៍ - ពិព័រណ៍​ម្ហូប​អា​ហារ​ណាម​បូ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ពិធី​បុណ្យ​អក​អំបុក​ខេត្ត​ត្រា​វិញ ឆ្នាំ​២០២៣ ។ សប្តាហ៍​វប្ប​ធម៌​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​មាន​អង្គ​ភាព​ចូល​រួម​ចំ​នួន ១១៨ និង​ល្វែង​ដាក់​តាំង​ជាង ៣០០ ល្វែង ជា​មួយ​នឹង​សកម្ម​ភាព​ដ៏​សម្បូរ​បែប ពុះ​ពោរ មាន​ដូច៖ បរិយា​កាស​នំ​ប្រ​ពៃណី អំ​ពី​ម្ហូប​អា​ហារ​ណាម​បូ ការ​ស្ទង់​មតិ​ឧទ្ទេស​នាម​តំបន់​ទេស​ចរណ៍​ថ្មី​ក្នុង​ខេត្ត​ត្រា​វិញ; ផ្សារ​ណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម និង​ឧស្សា​ហកម្ម​ជន​បទ និង OCOP ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ពិធី​បុណ្យ​អក​អំបុក​ខេត្ត​ត្រា​វិញ ឆ្នាំ ២០២៣; សមោ​សរ​ប្រ​ឡង​សម្លៀក​បំ​ពាក់ ប្រ​ពៃ​ណី​ខ្មែរ​ខេត្ត​ត្រា​វិញ លើក​ទី ៣ ឆ្នាំ ២០២៣; ពិធី​ប្រ​ណាំង​ទូក-ង; ពិធី​អក​អំបុក…៕

                     លីធាន - ម៉ាល័យ

ចែករំលែកអត្ថបទ