ក្រុមការរណសិរ្សភូមិមណ្ឌលភូលួង សង្កាត់ឡុងហឹង ខណ្ឌអូម៉ូង ក្រុងកឹងធើ ទើបនឹងរៀបចំទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិ និងខួបអនុស្សាវរីយ៍ ៩៣ ឆ្នាំទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ - ១៨/១១/២០២៣)។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខណ្ឌអូម៉ូង និងគណៈកម្មាធិការប្រជាជនសង្កាត់ បានស្ងើចសរសើរនិងជូនរង្វាន់ សម្រាប់ទម្រង់ប្រជាចលនាប៉ិនប្រសប់២រង្វាន់ និង១៥រង្វាន់ សម្រាប់គ្រួសារអនុវត្តបានល្អនូវខ្លឹមសារនៃសារលិខិតលេខ ២៥ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
អនុវត្តកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងស៊ីវិល័យ” ឆ្នាំ ២០២៣ ក្រុមការងាររណសិរ្សមណ្ឌលភូលួង បានជំរុញការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តកិច្ចចលនាអាស្រ័យដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ បំផុសបណ្តាការចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ បានរួមចំណែកកសាងមណ្ឌលតាំងទីលំនៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍។ ឆ្នាំ ២០២៣ ក្នុងមណ្ឌលបានចលនាមាមីងសាមគ្គីគ្នា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សកម្មជួយគ្នាកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងលើកស្ទួយជីវភាព។ ប្រជាជនបានរួមវិភាគទានកសាងស្ពានបេតុងថ្មី ២ ខ្សែ កែលម្អផ្លូវគមនាគមន៍ប្រវែងជិត១.០០០ម៉ែត្រ សាងសង់ថ្មីនិងជួសជុលផ្ទះបានចំនួន៦ខ្នង ជួយគ្រួសារដែលមានស្ថានភាពលំបាក សរុបតម្លៃនៃសំណង់ទាំងនោះជិត៦៣០ លានដុង និងថ្ងៃពលកម្ម ២៧៥ ថ្ងៃ។ តាមរយៈការពិនិត្យ ក្នុងមណ្ឌលមាន៥៦០គ្រួសារ សម្រេចគ្រួសារវប្បធម៌ ស្រូបអត្រា៩៩,៦៤%; និងមាន១៥ គំរូ មនុស្សល្អការងារល្អ ត្រូវបានស្ងើចសរសើរនិងជូនរង្វាន់...៕
វ៉ាន់ទ្រៀង