ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/10/2023 - 16:49

ទិវា​វប្បធម៌ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង លើក​ទី XV - ឆ្នាំ​២០២៣ មាន​សកម្ម​ភាព​ពិសេស​ជា​ច្រើន

លោក​ង្វៀង​វ៉ាន់​សាវ នា​យក​មន្ទីរ​វប្ប​ធម៌ និង​កីឡា​ខេត្ត​គៀង​យ៉ាង ឱ្យ​ដឹង៖ ទិវា​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង លើក​ទី XV - ឆ្នាំ​២០២៣ នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល ៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៥-២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៣ (ត្រូវ​នឹង​ថ្ងៃទី ១៣-១៦ ខែ​តុលា ចន្ទ​គតិ​វៀត​ណាម) នៅ​ទីប្រ​ជុំ​ជន ហ្គក្វាវ ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង ស្រប​ឱកាស​ពិធី​បុណ្យ​អក​អំបុក​របស់​ជន​រួមជាតិ​ខ្មែរ។

សកម្ម​ភាព​ក្នុង​ទិវា​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង រៀង​រាល់​ឆ្នាំ​
តែងទាក់ទាញមនុស្សចូលរួមច្រើនកុះករ។ រូប៖ លីយ៉ាង

កម្ម​វិធី​ក្រៅ​ពីពិ​ធី​បុណ្យ  រួម​មាន៖  ពិធី​បើក​កម្ម​វិធី ពិធី​សែន​ព្រះខែ និង​ពិធី​ប្រ​ណាំង​ទូក-ង ប្រ​ពៃ​ណី មាន​ឆ្លាស់​កម្ម​វិធី​ក្នុង​រយៈ​ពេល​ប៉ុន្មាន ថ្ងៃ​បុណ្យ។ ពិធី​កិច្ច​ក៏​មាន​សកម្ម​ភាព​ជា​ច្រើន ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​សម្បូរ​បែប ដូច​ជា៖ ផ្សារ​ណាត់​ពាណិជ្ជ​កម្ម និង​ឧទ្ទេស​នាម ផលិត​ផល​ក្នុង​ស្រុក; ពិ​ព័រណ៍​រូប​ភាព ឧប​ករណ៍​ដែល​ពាក់​ព័ន្ធ​ដល់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ;  តាំង​ពិ​ព័រណ៍​ដាក់​តាំង​ឧទ្ទេស​នាម​សៀវ​ភៅ; ប្រ​ឡង​តុប​តែង​ប្រ​ទីប​លម្អ ពិធី​ប្រ​ឡង​សម្តែង​របាំ​និង​ប្រគំ​ភ្លេង​ពិណ​ពាទ្យ​ខេត្ត​គៀង​យ៉ាង។

ក្រៅ​ពី​នេះ នៅ​មាន​ប្រ​ព្រឹត្ត​ឡើង​សកម្ម​ភាព​កី​ឡា​ជា​ច្រើន​ទៀត​ក្នុង​អំ​ឡុង​ពេល​រៀប​ចំ​ពិធី​បុណ្យ ដូច៖ ការ​ប្រ​កួត Taekwondo ខេត្ត​គៀង​យ៉ាង​ឆ្នាំ​២០២៣; ការ​ប្រ​កួត​បាល់​ទះ​ផ្នែក​បុរស ៤ នាក់ស្រុក​ហ្គ​ក្វាវ បើក​ទូលាយ​ឆ្នាំ​២០២៣; ការ​ប្រ​កួត​បាល់​ទាត់​ផ្នែកបុរស ១១ នាក់ ស្រុក​ហ្គក្វាវ ឆ្នាំ២០២៣ ៕

  យោង៖ baodantoc.vn - ប្រែ​សម្រួល៖ លីសៀ

 

ចែករំលែកអត្ថបទ