ក្រុមការងារនៃគណៈប្រជាចលនាមជ្ឈិម ដឹកនាំដោយលោក ដោវ៉ាន់ភើយ អនុប្រធានគណៈប្រជាចលនាមជ្ឈិម ទើបអញ្ជើញមកធ្វើការជាមួយប្រចាំការនៃគណៈកម្មាធិការបក្សខេត្តបាកលីវ អំពីលទ្ធផល ១០ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចលេខ ២៥ ឆ្នាំ២០១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស និង ៥ ឆ្នាំអនុវត្តសេចក្ដីសន្និដ្ឋានលេខ ៤៣ របស់គណៈលេខាអំពីការបន្តអនុវត្តសេចក្ដីសម្រេចលេខ ២៥ ស្ដីពីការ “បង្កើននិងផ្លាស់ថ្មីការដឹកនាំរបស់បក្ស ចំពោះការងារប្រជាចលនាក្នុងស្ថានភាពថ្មី”។
ទិដ្ឋភាពនៃឱកាសជួបធ្វើការ។
អស់រយៈពេល ១០ ឆ្នាំអនុវត្តសេចក្ដីសម្រេចលេខ ២៥ ខេត្តបាកលីវមានការវិវឌ្ឍយ៉ាងសកម្មអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាលទ្ធផលនៃការអនុវត្តនូវគោលការណ៍ គោលនយោបាយ អំពីវប្បធម៌សង្គម; ការងារបដិការគុណ ការងារកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ការងារកំណែទម្រង់រដ្ឋបាល បង្ការប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ ។ល។ ឆ្លងតាមរយៈនោះ កាន់តែពង្រឹងទំនុកចិត្តរបស់ប្រជាជនថែមទៀតទៅលើការដឹកនាំរបស់បក្ស គឺជាលក្ខណៈងាយស្រួលដំបូង ដើម្បីសេចក្តីសម្រេចបានដំណើរការផ្សព្វផ្សាយបញ្ជ្រាបប្រកបដោយប្រសិទ្ធភាពនិងឈានទៅក្នុងជីវភាព។
ថ្លែងក្នុងឱកាសជួបធ្វើការ លោកដោវ៉ាន់ភើយ វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្តបាកលីវសម្រេចបានលើវិស័យការងារប្រជាជនចលនា។ ខេត្តបានធ្វើឱ្យមានភាពជាក់ស្ដែងនូវគោលការណ៍ធំៗឱ្យទៅជាផែនការ កម្មវិធីសកម្មភាពដើម្បីរៀបចំអនុវត្ត បង្កការវិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងកម្មាភិបាល បក្ខជន។ កម្មាភិបាល បក្ខជនគ្រប់រូបគឺជាឃោសនិក ដើម្បីបង្កើតនូវភាពស្និទ្ធស្នាលយ៉ាងស្មោះសរ យល់ច្បាស់ពីប្រជាជន ដោយយកប្រជាជនជាអង្គសំខាន់គ្រប់យ៉ាងគឺដើម្បីផលប្រយោជន៍ប្រជាជន។ ផ្ដើមពីនោះ ប្រមូលផ្ដុំបានកម្លាំងទូទាំងប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕
យ៉ីអាញ - ពេជ្រសឿន