ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/10/2023 - 16:45

បើក​ការ​ដ្ឋាន​គម្រោង​វិនិយោគ​សាង​សង់​ស្ពាន​ដាយ​ង៉ាយ តភ្ជាប់​ខេត្ត​ត្រា​វិញ​និង​ខេត្ត​សុក​ត្រាំង

ក្រសួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន ទើប​ដឹក​នាំ​សហ​ការ​ជា​មួយ​គណៈកម្មា​ធិការ​ប្រជា​ជន​នៃ​ខេត្ត​ទាំង​២ គឺត្រា​វិញ​និង​សុក​ត្រាំង រៀប​ចំបើក​ការដ្ឋាន​សាង​សង់​ស្ពាន​ដាយ​ង៉ាយ ចំណុះ​ភូមិ​សាស្រ្តខេត្ត​ត្រា​វិញ​និង​ខេត្ត​សុក​ត្រាំង ។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ មាន​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ ព្រម​ជា​មួយ​នឹង​តំណាង​ថ្នាក់​ដឹក​នាំ​ក្រ​សួង ផ្នែក មជ្ឈិម និង​ខេត្ត ក្រុង​នានា​ផង​ដែរ។

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ដ្ឋាន
សាងសង់ស្ពានដាយង៉ាយ។

គម្រោង​ស្ពាន​ដាយ​ង៉ាយ ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ ៦០ ចំ​ណុះ​ខេត្ត​ត្រា​វិញ​និង​ខេត្ត​សុក​ត្រាំង។ នេះ​ជា​គម្រោង​ក្រុម A សំ​ណង់​គមនា​គមន៍​ផ្លូវ​គោក​កម្រិត​ពិសេស ជា​មួយ​នឹង​កម្រិត​វិនិយោគ​របស់គម្រោង​សរុប​គឺ​៧.៩៦២​,១៤៨ ពាន់​លាន​ដុង ពី​ថវិកា​រដ្ឋ អា​ស្រ័យ​គណៈ​គ្រប់​គ្រង​គម្រោង​៨៥ - ក្រសួ​ង​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ជា​ម្ចាស់​វិនិយោគ។ គម្រោង​មាន​ប្រវែង​ផ្លូវ​សរុប ១៥,១៤ គីឡូ​ម៉ែត្រ ចំ​ណុច​ខាង​ដើម​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ ៥៤ ចំ​ណុះ​ឃុំ​ហុង​ហ្វា ស្រុក​ទឹវ​កឹង ខេត្ត​ត្រា​វិញ; ចំ​ណែក​ចំ​ណុច​ខាង​ចុង​ជាប់​នឹង​ផ្លូវ​ជាតិណាម​ស៊ុង​ហូវ ចំ​ណុះ​ឃុំ​ឡុង​ឌឹក ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​គូស​បញ្ជាក់៖ គម្រោង​វិនិយោគ​សាង​សង់​ស្ពាន​ដាយ​ង៉ាយ​នៅ​ផ្លូវ​ជាតិ​លេខ ៦០ ចំណុះ​ខេត្ត​ត្រា​វិញ​និងខេត្ត​សុក​ត្រាំង មាន​អត្ថ​ន័យ​សំខាន់​ខ្លាំង​ណាស់។ ក្រោយ​ពី​សម្រេច​រួច​រាល់​ដាក់​ឱ្យដំ​ណើរ​ការ នឹង​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​ជញ្ជូន​ដល់​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ជួយ​តភ្ជាប់​ការ​ធ្វើ​ចរាចរណ៍​មាន​ភាព​ងាយ​ស្រួល​រវាង​ខេត្ត​នានា​ជាប់​មាត់​សមុទ្រ​ភាគ​ខាង​ត្បូង ជា​មួយ​នឹង​ក្រុង​ហូជី​មិញ ជួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ខេត្ត​ទាំង​២ គឺ​ត្រា​វិញនិង​សុក​ត្រាំង និង​តំបន់​តីណាម​បូ ធានា​ការ​ការ​ពារ​ប្រទេស-សន្តិ​សុខ​នៃតំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង៕ 

     សើុង​ម៉ា​ល័យ - វិមាន

 

ចែករំលែកអត្ថបទ