ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/10/2023 - 16:33

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ធ្វើ​ការ​ជា​មួយ​គណៈអចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ

ក្នុង​កម្មវិធី​ការ​ងារ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កន្លង​ហើយ នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​ធ្វើ​ការ​ជា​មួយ​គណៈអចិន្រ្តៃយ៍​នៃគណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច​-សង្គម; ដោះ​ស្រាយ​ការ​លំ​បាក និង​បញ្ហា​ជាប់​ជំ​ពាក់; ពិ​ចារ​ណា​លើ​សំ​ណើ និង​អនុសាសន៍ សំ​ដៅ​ជំ​រុញ​ខេត្ត​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​ចីរ​ភាព។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ធ្វើ​ការ​ជា​មួយ​គណៈអចិន្រ្តៃយ៍​
នៃ​គណៈកម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ។

រាយ​ការណ៍​ជូន​នា​យក​រដ្ឋ​មន្ត្រី និង​ក្រុម​ការ​ងារ លេខា​បក្ស​ខេត្តត្រា​វិញ លោក ង៉ោ​ជីកឿង បាន​ឱ្យ​ដឹង ក្នុង​បរិបទ​នៃ​កាលា​នុវត្ត​ភាព ភាព​ងាយ​ស្រួល ការ​លំ​បាក​និង​បញ្ហា​ប្រ​ឈម​ប្រ​ទាក់​ក្រ​ឡាគ្នា ក្រោម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខេត្ត។ ក្នុង​ពាក់​កណ្តាល​ដើម​អា​ណត្តិ ២០២០ -២០២៥ ត្រា​វិញទទួល​បាន​លទ្ធ​ផល​សំ​ខាន់ៗ។ រហូត​ដល់​ពាក់​កណ្តាល​អា​ណត្តិ ខេត្ត​មាន​ភាគ​កម្រិត​សេដ្ឋ​កិច្ច-សង្គម ៧/២៧ សម្រេច​និង​លើសគោល​ដៅ; ភាគ​កម្រិត ១០/២៧ សម្រេច​ពី ៧០% ឡើង​ទៅ​និងមាន​ភាគ​កម្រិត ៣/២៧ សម្រេច​បាន​ពី ៥១.៩% ទៅ​ទល់​នឹង ៧០%; ភាគ​កម្រិត​សល់​ពី​នោះ គឺ​សម្រេច​ពី ៤១% ឡើង​ទៅ ខេត្ត​ត្រា​វិញ​បាន​លើក​សំ​ណើ​ជូន​រដ្ឋា​ភិបាល នា​យក​រដ្ឋ​មន្ត្រី ក្រ​សួង និង​ស្ថា​ប័ន​នានា ពិចារ​ណា វិនិយោគ​លើ​ការ​កសាង​ផ្លូវ​គមនា​គមន៍​តភ្ជាប់​មួយ​ចំ​នួន​ដូច​ជា៖ ដង​ផ្លូវ​មាត់​សមុទ្រ ផ្លូវ​វាង​ក្រុង​ត្រា​វិញ បង្កើន​កម្រិត​ផ្លូវ​ជាតិ​លេខ ៦០ ឆ្លង​កាត់​ខេត្ត​ត្រា​វិញ និង​ដង​ផ្លូវល្បឿន​លឿន​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ក្នុង​ខេត្ត​ទៅ​តំបន់​សេដ្ឋ​កិច្ច​ឌិញ​អាង ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ឌិញ​អាង សាង​សង់​កំពង់​ផែ​ទឹក​ជ្រៅ​ឌិញ​អាង បឹង​ទឹក​សាប​លើ​ទន្លេ​ឡាង​ថែ.ជា​ពិសេស​ខេត្ត​បាន​ស្នើរ​ដ្ឋា​ភិបាល​ពិចារ​ណា និង​អនុម័ត​លើ​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​វាយោ​អគ្គិសនី និង​អគ្គិសនី​អ៊ីដ្រូ​សែន។

ថ្លែង​សុន្ទរ​កថា​បូក​សរុប​កិច្ច​ប្រ​ជុំ នា​យក​រដ្ឋ​មន្ត្រី បាន​សង្កត់​ធ្ងន់ ខេត្ត​ត្រា​វិញ​គឺ​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុ​ពល និង​ឧត្តម​ភាព​ជាច្រើន; មាន​ទីតាំង​យុទ្ធ​សាស្ត្រ​ខាង​សេដ្ឋកិច្ច ការ​ពារ​ប្រ​ទេស​និងសន្តិ​សុខ។ ជា​មួយ​នឹង​ឆ្នេរ​សមុទ្រ​ប្រ​វែង ៦៥ គីឡូ​ម៉ែត្រ ត្រា​វិញមាន​ផ្លូវ​សំ​ខាន់​ទៅ​កាន់​សមុទ្រ​ក្នុង​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ជា​ខេត្ត​សំខាន់​ខាង​វិស័យ​សេដ្ឋកិច្ច​សមុទ្រ មាន​សក្ដានុពល​ខ្លាំង​ខាង​កសិផល ជល​ផល​មាន​តម្លៃ​ខ្ពស់ ទន្ទឹម​នឹង​នោះ ត្រា​វិញ មានលក្ខណ​សម្បត្តិ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ទេស​ចរណ៍ ជីវ​ស្ថាន​វប្បធម៌ និង​ប្រវត្តិ​សាស្រ្ត​ដោយ​ផ្អែក​លើ​លក្ខណ​សម្បត្តិ​ធម្ម​ជាតិពិសេស វប្ប​ធម៌ ចម្រុះ​ជាតិ​សាសន៍ (កិញ ខ្មែរ ចិន) មាន​រមណី​យដ្ឋាន កេរ​ដំ​ណែល​ប្រវត្តិ​សាស្ត្រ និង​ពិធី​បុណ្យ​ផ្សេងៗ​ជា​ច្រើន។ នា​យក​រដ្ឋ​មន្ត្រី បាន​ស្នើ​ត្រា​វិញ​គប្បី​អនុវត្ត​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​នូវ​យុទ្ធ​សាស្ត្រ​ស្នូល ដើម្បី​បង្កើត​ការ​វិវឌ្ឍ​ផ្លោះ​ទៅ​មុខ ប្រ​កបដោយ​ចីរ​ភាព​ដោយ​ផ្អែក​លើស​សរ​ស្តម្ភ​ទាំង​នោះ។ នោះគឺ កសិកម្ម​បច្ចេក​វិទ្យា​ខ្ពស់​ជា​មួយ​នឹង​គំនិត​សេដ្ឋកិច្ច​កសិកម្ម;   សេដ្ឋ​កិច្ច​សមុទ្រ​ជា​កម្លាំង​ជំ​រុញ;    ឧស្សា​ហកម្ម​ផ្តោត​លើ​ការ​កែ​ច្នៃ    ក​សិផល និង​ថាម​ពល​បង្កើត​ឡើង​វិញ; ជំរុញ​កំណើន​បៃតង ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ផ្លាស់​ប្ដូរ ច្នៃ​ប្រតិដ្ឋ និង​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់; ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម ទីក្រុង​វិនិយោគ​ព្រមៗ​គ្នា និង​ទាន់​សម័យ....៕

យោង៖ ទីភ្នាក់​ងាសារ​ព័ត៌​មាន​វៀត​ណាម​-​ វ៉ាន់​តឹន

ចែករំលែកអត្ថបទ