ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/10/2023 - 17:26

ប្រ​ធាន​រដ្ឋ​សភា ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​នៅ​ខេត្ត​សុក​ត្រាំង

វិទ្យា​ស្ថាន​ពុទ្ធសាសនា​ទក្ខិណ​និកាយ​ខ្មែរ រៀប​ចំ “ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​សែន​ដូន​តា លើក​កម្ពស់​ប្រ​ពៃ​ណី​ដឹង​គុណ​និង​តប​គុណ​ចំ​ពោះ​បុព្វ​ការីជន”

 ​​ ប្រធាន​រដ្ឋ​សភា វឿង​ឌិញ​ហ្វែ ប្រ​គេន​អំ​ណោយ​ព្រះ​ឧបជ្ឈាយ៍ តាំង​ណូ
ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត។

 ​​ ​លោក ង្វៀង​ធឹក​ហៀង អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង “ពិធី​ជួប​ជុំ​អំណរ​បុណ្យ​សែន​ដូន​តា លើក​កម្ពស់​ប្រពៃ​ណី​ដឹង​គុណ​និង​តបគុណ​ចំ​ពោះ​បុព្វ​ការី​ជន” នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។ រូប៖ CTV

 ​​ ​ទិដ្ឋ​ភាព “ពិធី​ជួប​ជុំ​អំណរ​បុណ្យ​សែន​ដូន​តា លើក​កម្ពស់​ប្រ​ពៃ​ណី​ដឹង​គុណ​និង​តប​គុណ​ចំ​ពោះ​បុព្វ​ការី​ជន” នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ ។ រូប៖  CTV

នាឱកាស​ពិធី​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ ២០២៣ នៅ​ខេត្ត​សុក​ត្រាំង សម​មិត្ត វឿង​ឌិញ​ហ្វែ ប្រ​ធាន​រដ្ឋស​ភា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​នៃ​រដ្ឋស​ភា មក​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូនតា​ និង​ជូន​អំ​ណោយ​ដល់​គណៈ​អភិបាល​សមា​គម​ពុទ្ធ​សាសនា​ខេត្ត សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត សាលា​មធ្យម​សិក្សា​បំពេញ​វិជ្ជា​បាលី​ណាម​បូ និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង។ អម​ដំ​ណើរ​ជា​មួយ​មាន​សមមិត្ត ឡេ​មិញ​ខៃ ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង ផ្នែក​មជ្ឈិម មួយ​អន្លើ​ដោយ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង។

សម​មិត្ត វឿង​ឌិញ​ហ្វែ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខេត្ត​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ភាគ​តិច និង​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​ដាច់​ដោយ​ឡែក​ជា​ច្រើន។ ពិសេស គឺ​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​ជន​រួមជាតិ​ភាគ​តិច សាសនា អភិរក្ស​និង​ពង្រីក​អត្តសញ្ញាណ​វប្ប​ធម៌ ប្រ​វេ​ណី​ដ៏​ថ្លៃ​ថ្លា; រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌ ជំ​នឿ​សាសនា​ទៅ​តាម​ទំនៀម​​ទម្លាប់ អនុវត្ត​តាម​សេចក្ដី​កំ​ណត់​របស់​ច្បាប់។ ម្យ៉ាង​ទៀត ប្រធាន​រដ្ឋ​សភា ក៏​បាន​ស្ងើច​សរ​សើរ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ជា​ស្ពាន​តភ្ជាប់​ រវាង​ព្រះ​សង្ឃ អ្នក​មុខ​អ្នក​ការ ជន​រួម​ជាតិ​ខ្មែរ ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស ​រដ្ឋ​អំ​ណាច រណសិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ គឺ​ជា​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព ចលនា​មាមីង​ខ្មែរ​សកម្ម​រៀន​សូត្រ ពលកម្ម​ផលិត លើក​ស្ទួយ​ជីវ​ភាព រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ភូមិ​ភាគ។ ប្រ​ធាន​រដ្ឋស​ភា បាន​គូស​បញ្ជាក់៖ បក្ស​និង​រដ្ឋយើង តែង​ឯក​ភាព​ចំ​ពោះ​ទស្សនៈ​បណ្តា​ជន​ជាតិ សាសនា​ គឺ​ជា​ចំណែក​មួយ​មិន​អាច​កាត់​ផ្តាច់​ពី​សហគមន៍​ក្នុង​ចំ​ណោម​ជន​ជាតិ​វៀត​ណាម និង​អនុវត្ត​ការ​ឯក​ភាព​នូវ​លក្ខ​ខណ្ឌ​សម​ភាព សាមគ្គី​ភាព  ឧបត្ថម្ភ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ឆ្ពោះ​ទៅ​គោល​ដៅ​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។ ទន្ទឹម​នឹង​នោះ រំពឹង​ថា ព្រះ​ឧបជ្ឈាយ៍ ព្រះ​សង្ឃ​គ្រប់​អង្គ បន្ត​ពង្រីក​នូវ​ភាព​ជា​គំរូ ការ​ទទួល​ខុស​ត្រូវ សកម្ម​ផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត ប្រតិ​បត្តិ​តាម​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ; សកម្ម​ចូល​រួម​គាំ​ទ្រ​រាល់​ការ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ ចូរ​ប្រុង​ប្រ​យ័ត្ន រក្សា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម; ចលនា​មាមីង​ខ្មែរ​រក្សា​និង​ពង្រីក​ជាង​ទៀត​នូវ​តម្លៃ​វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់ជន​ជាតិ។​

ក្នុង​ឱកាស​នេះ ប្រ​ធាន​រដ្ឋ​សភា​និង​គណៈ​ប្រតិភូ បាន​ធ្វើ​ជា​កសិណ​សាក្សី​ដែល​ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​ប្រេង​សាំង​វៀត​ណាម ជូន​ផ្លាក​និមិត្ត​ រូប​ទឹក​ប្រាក់ ៥ ពាន់​លាន​ដុង ឧបត្ថម្ភ​មូល​និធិ​ដើម្បី​អ្នក​ក្រ​ក្នុង​ខេត្ត ដើម្បី​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន ១០០ ខ្នង ជូន​គ្រួ​សារ​ក្រីក្រ គ្រួ​សារ ​ប្រ​កៀក​បន្ទាត់​ក្រ ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។

* នាឱកាស​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ ២០២៣ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ បាន​សហការ​ជា​មួយ​វិទ្យា​ស្ថាន​ពុទ្ធ សាសនា​ទក្ខិណ​និកាយ​ខ្មែរ រៀប​ចំ “ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​សែន​ដូន​តា លើក​កម្ពស់​ប្រ​ពៃ​ណី​ដឹង​គុណ​និង​តប​គុណ​ចំ​ពោះ​បុព្វ​ការី​ជន” នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ​ផង​ដែរ។ ថ្លែង​ក្នុង​ពិធី​ជួប​ជុំ លោក​ង្វៀង​ធឹក​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ក្រុង​កឹង​ធើ បាន​ផ្តាំ​ផ្ញើ​នូវ​បិយ​វាចា​សួរ​សុខ​ទុក្ខ នា​ឱ​កាស​បុណ្យ​ប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ។ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ក្រុង ក៏​បាន​ជូន​ជា​ព័ត៌​មាន រយៈ​ពេល​កន្លង ក្រុង​កឹង​ធើ បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន ៨ ខ្នង និង​ចលនា​ទឹក​ប្រាក់​បាន​ ២,២ ពាន់​លាន​ដុង ដើម្បី​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ៕

                              លីធាន- លីសៀ

ចែករំលែកអត្ថបទ