គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ អាណត្តិកាល ២០២៣-២០២៨ បង្ហាញមុខក្នុងមហាសន្និបាត។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ទើបរៀបចំជោគជ័យមហាសន្និបាតតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ លើកទី៨ អាណត្តិកាល ២០២៣-២០២៨ មហាសន្និបាតមានការចូលរួមពីអ្នកតំណាងថ្នាក់ដឹកនាំខេត្ត មន្ទីរ គណៈ ផ្នែក និងក្រុងប្រមាណជាង ៤០០ អង្គ/នាក់។
គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ អាណត្តិកាល ២០២៣-២០២៨ បង្ហាញមុខក្នុងមហាសន្និបាត។
អាណត្តិកាលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ តែងពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិសាមគ្គីទាំងអ្នកកាន់សាសនាកាតូលិក និងអ្នកមិនកាន់សាសនាកាតូលិក។ សមាគមបានបញ្ចេញកម្លាំងគិតគូរការរៀនសូត្រ និងការបដិបត្តិធម៌របស់ព្រះសង្ឃ និងពុទ្ធបរិស័ទការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។
ឃោសនា ចលនាការអនុវត្តគោលការណ៍ គោលម៌ាគារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ រួមជាមួយនឹងបុព្វហេតុផ្លាស់ថ្មី អភិវឌ្ឍន៍និងសមាហរណកម្មប្រទេសជាតិ។ ដើម្បីគោលដៅ “ប្រជាជនសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមភាពនិងអារ្យធម៌”។
មហាសន្និបាតបានជ្រើសតាំងតំណាង ៦៥ អង្គ ចូលក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ លើកទី៨ អាណត្តិកាល ២០២៣-២០២៨ ក្នុងនោះ គណៈប្រចាំការមាន ២៥ អង្គ។ ព្រះឧបជ្ឈាយ៍ បណ្ឌិតថាច់ សុខសាន្ត ត្រូវបានជ្រើសតាំងបន្តកាន់តំណែងជាប្រធានសមាគម។
ស្របក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ប្រទានប័ណ្ណសរសើរដល់សមូហភាពចំនួន ៩ និងបុគ្គលចំនួន ២៧ អង្គ; គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ប្រទានលិខិតសរសើរដល់សមូហភាពចំនួន៩ និងបុគ្គលចំនួន ២២ អង្គ ដែលមានស្នាព្រះហស្តឆ្នើមក្នុងអាណត្តិកាល ២០១៨-២០២៣៕
សើុងម៉ាល័យ