នៅទីស្នាក់ការគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ណុងក្វឹកត្វឹង បានទទួលបដិសណ្ឋារៈយ៉ាងរាក់ទាក់ ចំពោះគណៈប្រតិភូតំណាងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចខេត្តត្រាវិញ ក្នុងឱកាសដែលគណៈប្រតិភូទៅទស្សនាកិច្ចសិក្សានៅខេត្តនានានៃភូមិភាគខាងជើងនិងរដ្ឋធានីហាណូយ។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ណុងក្វឹកត្វឹង ជូនវត្ថុអនុស្សាវរីយ៍និងថតរូបជាមួយតំណាងអ្នកមានប្រជាប្រិយខេត្តត្រាវិញ។
របាយការណ៍សង្ខេបជូនអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ណុងក្វឹកត្វឹង អំពីស្ថានភាពនៅតំបន់ជនរួមជាតិភាគតិច ក៏ដូចជាលទ្ធផលនៃការផ្សព្វផ្សាយពីគោលនយោបាយជនជាតិនៅ ខេត្តត្រាវិញរយៈពេលកន្លង អនុប្រធានគណៈជនជាតិខេត្តត្រាវិញ លោកថាច់មុនី ឱ្យដឹង៖ ត្រាវិញជាខេត្តជាប់មាត់សមុទ្រ មានប្រជាជនរស់នៅជាង ១,១ លាននាក់ ក្នុងនោះ ជនជាតិកិញស្រូបអត្រា ៦៧,៧៦% ជនជាតិខ្មែរស្រូបអត្រា ៣១,៥៣% ជនជាតិចិនស្រូបអត្រា ០,៦៦% និងជនជាតិផ្សេងៗស្រូបអត្រា ០,០៥%។ ទូទាំងខេត្តមានគ្រឹះស្ថានសាសនាចំនួន ៣៧៣ ក្នុងនោះ វត្តខ្មែរមាន ១៤៣ វត្ត ដោយមានព្រះសង្ឃ ៣.៣៧១ អង្គ។
ប៉ុន្មានឆ្នាំកន្លង ដោយការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ ឃើញថា ស្ថានភាពការរស់នៅការបង្កបង្កើនផលក្នុងតំបន់ជនរួមជាតិភាគតិចខេត្តត្រាវិញ មានការវិវឌ្ឍជាវិជ្ជមាន។ ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិបណ្តាជនជាតិ អ្នកមានប្រជាប្រិយតែងពង្រីកល្អតួនាទីជាទីបង្អែកដ៏ទំនុកចិត្ត ជាគំរូអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសេចក្តីកំណត់របស់ភូមិភាគ។ ខ្នះខ្នែងគាំទ្រ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច,រួមចំណែកកាត់បន្ថយភាពក្រីក្រ ចូលរួមកសាងជនបទថ្មីនិងកៀរគរចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។
ថ្លែងក្នុងកិច្ចជំនួបនេះ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ណុងក្វឹកត្វឹង បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការរួមចំណែករបស់កងជួរអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចខេត្តត្រាវិញ។ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ រំពឹងថា អ្នកមានប្រជាប្រិយរបស់ខេត្ត បន្តពង្រីកយ៉ាងខ្លាំងក្លាតួនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយ ចលនា ណែនាំជនរួមជាតិ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត អំពាវនាវ ចលនាសប្បុរសជនឧបត្ថម្ភគ្រួសារជនជាតិភាគតិចក្រីក្រ លើកកម្ពស់ស្មារតីជាប្រវេណី “ស្លឹកជាពាសស្លឹកដាច់” ។ល។ ជានិច្ចកាលជិតដិត នឹងរដ្ឋអំណាចភូមិភាគតាមដាន ឃ្លាំមើល រួមដំណើរ ក្នុងការផ្សព្វផ្សាយគោលនយោបាយជនជាតិ៕
យោង៖ គណៈកម្មាធិការជនជាតិ-មុនី