ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2023 - 16:40

ពង្រីក​ភាព​ម្ចាស់​ការ​ បត់បែន​ គួប​ផ្សំ​រាល់​ប្រ​ភព​ទុន​ដើម្បី​ពន្លឿន​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​

ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​លឺវ​ក្វាង ទើប​ដឹក​នាំ​កិច្ច​ប្រជុំ​លើក​ទី ៤ របស់​គណៈ​ចង្អុល​ការ​មជ្ឈិម​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំ​ណាក់​កាល​២០២១​-២០២៥ សរុប​បណ្តោះ​អា​សន្ន​ស្ថាន​ភាព​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ចាប់​​តាំង​ពី​ឆ្នាំ​២០២១ មក​ទល់​នឹង​បច្ចុប្បន្ន​ ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ ដំណោះ​ស្រាយ​សំ​ខាន់​ៗ​នៅ​ពេល​ខាង​មុខ​។

ទីតាំង​តភ្ជាប់​ប្រព័ន្ធ​អន​ឡាយ​ក្រុង​កឹង​ធើ លោក​ង្វៀង​ង៉ុក​ហែ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​គ្រប់​មន្ទីរ​គណៈ​ ផ្នែក​ពាក់​ព័ន្ធ​ចូល​រួម​កិច្ច​ប្រ​ជុំ។

​យោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​ផែន​ការ​និង​វិនិ​យោគ​ចាប់​តាំង​ពី​ឆ្នាំ​ ២០២១ មក​ទល់​នឹង​បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ក្រីក្រ​ មធ្យម​ភាគ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​ប្រ​ទេស​សម្រេច​៣,៤% (បើ​ប្រៀប​ធៀប​នឹង​ទិស​ដៅ​ខ្ពស់​ជាង​ ៣% នៃ​ផែន​ការ​ប្រ​គល់​ឱ្យ); គិត​ប៉ាន់​ស្មាន​អត្រា​គ្រួសារ​ក្រីក្រ​តាម​កម្រិត​ក្រីក្រ​ពហុ​វិមាត្រ​ដល់​ឆ្នាំ​២០២៣ នៅ​២,៩៣% អត្រា​គ្រួ​សារ​ក្រីក្រ​នៅ​តាម​ស្រុក​ក្រ​មាន​ប្រ​មាណ​៣៣% អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​មាន​ប្រ​មាណ​ ១៧,៨២% សម្រេច​ភាគ​កម្រិត​តាម​រដ្ឋ​សភា និង​រដ្ឋា​ភិបាល​ប្រ​គល់​ឱ្យ។ ទូទាំង​ប្រ​ទេស​ មាន​៦.០២២/​៨.១៧៧ឃុំ​ សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ​(កើន​១១,៣% បើ​ប្រៀប​ធៀប​នឹង​ចុង​ឆ្នាំ​២០២០); អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន​ ២៦៣ ចំ​ណុះ​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ចំ​នួន​៥៨ បាន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ទទួល​ស្គាល់​អនុវត្ត​សម្រេច​ភារ​កិច្ច​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​; ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ចំ​នួន​១៩ មាន​ឃុំ​សម្រេច​ប​ទដ្ឋាន​ជន​បទ​ថ្មី​១០០%។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​លឺវ​ក្វាង សំ​ណូម​ពរ​ភូមិ​ភាគ​នានា​ គប្បី​ពង្រីក​ភាព​ម្ចាស់​ការ​ក្នុង​ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​; បត់​បែន ​គួប​ផ្សំ​រាល់​ប្រ​ភព​ទុន​ដើម្បី​ពន្លឿន​ការ​រំសាយ​ថវិកា និង​ពង្រីក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​សម្រាប់​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​លើ​ភូមិ​សាស្ត្រ។ ទន្ទឹម​នឹង​នោះ​ ត្រូវ​សិក្សា​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត ផ្តើម​ពី​នោះ​ បន្ត​ដាក់​សំ​ណើ​ទៅ​រដ្ឋា​ភិបាល​និង​ក្រសួង​ គណៈ​ ផ្នែក​នានា​ដែល​ពាក់​ព័ន្ធ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​ខ្វះ​ចន្លោះ​និង​ជាប់​ទាក់​ទិន​បាន​ទាន់​ពេល​ សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ៕

     មីថាញ​-មុនី

ចែករំលែកអត្ថបទ