ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2023 - 16:40

ពិធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​៧៨​ឆ្នាំ​ ទិវា​បដិវត្តន៍​ខែ​សីហា​សម្រេច​ជោគ​ជ័យ​ និង​បុណ្យ​ជាតិ​២ កញ្ញា​

គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ទើប​រៀង​ចំ​ពិធី​ជួប​ជុំ​ខួប​អនុស្សាវ​រីយ៍​៧៨​ឆ្នាំ​ ទិវា​បដិវត្តន៍​ខែ​សីហា​សម្រេច​ជោគ​ជ័យ​ (១៩/៨/​១៩៤៥​-១៩/៨/​២០២៣) និង​បុណ្យជាតិ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (២/៩/១៩៤៥​-២/៩/​២០២៣)។

សម​មិត្ត​ ត្រឹង​វៀត​ទ្រឿង អនុ​លេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ថ្លែង​ក្នុង​ពិធី​ជួប​ជុំ។

ថ្លែង​ក្នុង​ឱកាស​ជួប​ជុំ​នេះ​ សម​មិត្ត​ ត្រឹង​វៀត​ទ្រឿង អនុ​លេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ពង្រីក​ស្មារតី​បដិវត្តន៍​ខែ​សីហា​ រយៈ​ពេល​កន្លង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ តែង​ប្តេជ្ញា​ចិត្ត​សាមគ្គី ខិត​ខំ​ប្រឹង​ប្រែង​ ឆ្លង​កាត់​រាល់​ការ​លំ​បាក​ សាក​ល្បង​ កសាង​និង​អភិវឌ្ឍ​ក្រុង​ប្រ​កប​ដោយ​ចីរ​ភាព។ល។ ទន្ទឹម​នឹង​នោះ​ ក៏​សម្តែង​នូវ​ការ​គោ​រព​ស្មោះ​ស្ម័គ្រ​រំ​ឭក​ដល់​លោក​ប្រ​ធាន​ហូជី​មិញ​; កំ​ណត់​ត្រា​ទុក​នូវ​គុណ​បំ​ណាច់​ដ៏​ធំ​ធេង​របស់​អ៊ំ និង​វីរយុទ្ធ​ជន​ពលី យុទ្ធ​ជន​ពិការ​ យុទ្ធ​ជន​ជំងឺ​ វីរ​មា​តា​វៀត​ណាម​ និង​គ្រួសារ​គោល​នយោ​បាយ។ល។ ដែល​បាន​ពលី​កម្ម​ រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​ចំ​ពោះ​ឯក​រាជ្យ​ សេរី​ភាព​ របស់​ប្រ​ជា​ជាតិ​ បំ​ពេញ​កា​តព្វ​កិច្ច​អន្តរ​ជាតិ​ដ៏​ឧត្តុង្គ​ឧត្តម កសាង​និង​ការ​ពារ​មាតុ​ភូមិ។

សម​មិត្ត​ ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ជូន​សញ្ញា​លក្ខណ៍​អា​យុបក្ស​៥៥​ឆ្នាំ​ ៥០ឆ្នាំ​ និង​៤៥ឆ្នាំ​ដល់​បក្ខ​ជន​៣​រូប។

បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ ប្រ​ជា​ជន​និង​កង​ទ័ព​ក្រុង​កឹង​ធើ នឹង​បន្ត​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ការ​ពារ​ជាតិ​-សន្តិ​សុខ​ កសាង​បក្ស​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​តាម​ស្មារតី​នៃ​សេចក្តី​សម្រេច​ចិត្ត​លេខ​៥៩​-NQ/TW របស់​កា​រិយា​ល័យ​នយោ​បាយ​ ស្តី​ពី​កសាង​និង​អភិវឌ្ឍ​ក្រុង​កឹង​ធើ​ដល់​ឆ្នាំ​២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥។ ក្នុង​នោះ​ ផ្តុំ​កម្លាំង​ទៅ​លើ​ភារ​កិច្ច​សំ​ខាន់ៗ ដូច​ជា៖ អនុវត្ត​ព្រមៗ​គ្នា​នូវ​ផ្នែក​ទម្លុះ​ទម្លាយ​យុទ្ធ​សាស្រ្ត​៣​យ៉ាង​ ភារ​កិច្ច​សំ​ខាន់ៗ​៦យ៉ាង​ តាម​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​១៣​របស់​បក្ស​; ផ្សព្វ​ផ្សាយ​និង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ផ្សារ​ភ្ជាប់​នឹង​ខ្លឹម​សារ​សំ​ខាន់ៗ គឺ​អនុវត្ត​ ជ័យ​ជម្នះ​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​បក្ខ​ភាគ​ក្រុង​ លើក​ទី​១៤; កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម; ជំ​រុញ​ការ​ឃោស​នា អប់រំ​អំ​ពី​ប្រ​វត្តិ​កកើត​ និង​សមិទ្ធ​ផល​លេច​ធ្លោ​របស់​ក្រុង​នា​ពេល​កន្លង; បង្កើន​ការ​ងារ​កសាង​បក្ស​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ រឹង​មាំ។ល។ ទន្ទឹម​នឹង​នោះ​ ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​រៀប​ចំ​នូវ​សកម្ម​ភាព​អប​អរ​សា​ទរ​២០​ឆ្នាំ​ ក្រុង​កឹង​ធើ​ក្រោម​ឱវាទ​មជ្ឈិម៕

         ផាម​ទ្រុង- វិមាន​

ចែករំលែកអត្ថបទ