ប៉ុន្មានថ្ងៃថ្មីៗនេះ មន្ទីរពេទ្យពហុព្យាបាលថាញវ៉ូវ Medic បាកលីវ ទើបជួយសង្គ្រោះជោគជ័យអ្នកជំងឺត្រូវឪម៉ាលទិច។ ឪម៉ាលទិចអាចបង្កឱ្យមានអាការៈប្រែប្រួលគ្រោះថ្នាក់ដល់អាយុជីវិត។
វេជ្ជបណ្ឌិត ង្វៀងហ្វាងយៀង កំពុងពិនិត្យសុខភាពអ្នកជំងឺដែលត្រូវឪម៉ាល់
ទិចជាង១២០ទ្រនិច។
យោងតាមមន្ទីរពេទ្យពហុព្យាបាលថាញវ៉ូវ Medic បាកលីវ ដើមខែសីហា មន្ទីរពេទ្យទទួលព្យាបាលអ្នកជំងឺម្នាក់ ឈ្មោះ T.T.C.N អាយុ៣៤ឆ្នាំ នៅស្រុកវិញឡើយ ត្រូវឪម៉ាល់ទិច៧ទ្រនិច។ អ្នកជំងឺត្រូវបាននាំមកកាន់មន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ក្នុងស្ថានភាព ស្ពឹកចុងអណ្តាត រឹងថ្គាមឡើង កន្ទួលក្រហមពេញខ្លួន ហត់ វិលមុខ ពិបាកដង្ហើម សន្លប់បាត់ស្មារតី។ល។ បន្ទាប់ពីទទួលអ្នកជំងឺភ្លាម ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យពហុព្យាបាលថាញវ៉ូវ Medic បាកលីវ បានធ្វើការវាយតម្លៃថា នេះជាស្ថានភាពមានអាការៈប្រែប្រួលដ៏គ្រោះថ្នាក់និងប្រតិកម្មកម្រិត៣ ដោយសារឪម៉ាល់ទិច។ វេជ្ជបណ្ឌិតបញ្ជាឱ្យសង្គ្រោះជាបន្ទាន់ដល់អ្នកជំងឺ មានដូច៖ បញ្ចូលសេរ៉ូម ជំនួយអ៊ុកស៊ីហ្សែន។ល។ បន្ទាប់ពីព្យាបាល សកម្មជាង៣ម៉ោង ស្ថានភាពសុខភាពរបស់អ្នកជំងឺមានភាពលំនឹង ជីពចរ សម្ពាធឈាម ចង្វាក់ដង្ហើមនិងមុខងារផ្សេងៗទៀតក្នុងប្រព័ន្ធរាងកាយមានភាពធម្មតាឡើងវិញ។ ក្រោយពីសម្រាកព្យាបាលអស់រយៈពេល៥ថ្ងៃ អ្នកជំងឺក៏ជាសះស្បើយ។
ពីមុន មន្ទីរពេទ្យក៏បានសង្គ្រោះជោគជ័យអ្នកជំងឺម្នាក់ឈ្មោះ P.V.T អាយុ៦៨ឆ្នាំ នៅឃុំហឹងភូ ស្រុកភឿកឡុង ត្រូវឪម៉ាល់ទិចជាង ១២០ទ្រនិច នៅច្រើនកន្លែងលើរាងកាយ។ អ្នកជំងឺត្រូវបាននាំមកកាន់មន្ទីរពេទ្យក្នុងស្ថានភាពប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ពិបាកដង្ហើម សម្ពាធឈាមខ្ពស់ឡើងកន្ទួលក្រហមពេញខ្លួន។ល។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិត ប្រាប់ថា នេះជាករណីត្រូវឪម៉ាល់ទិចច្រើនទ្រនិចបង្កឱ្យប្រតិកម្ម ប៉ះពាល់ដល់ប្រព័ន្ធជាច្រើន (ខ្សោយផ្លូវដង្ហើម ក្រលៀន ថ្លើម) វិបត្តិឈាម កកធ្ងន់ធ្ងរ ប្រឈមនឹងហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះហើយ ក្រុមវេជ្ជបណ្ឌិត បានធ្វើការលាងឈាមដើម្បីស្រូបយកជាតិពិស ផ្លាស់ប្លាស្មានិងលាងឈាមជាបន្តបន្ទាប់(CRRT)។ល។ ក្រោយពីរយៈកាល២១ថ្ងៃព្យាបាលសកម្មពីក្រុមវេជ្ជបណ្ឌិតឯកទេស អ្នកជំងឺ P.V T បានជាសះស្បើយ។
យោងតាមវេជ្ជបណ្ឌិតឯកទេស I ង្វៀងហ្វាងយៀង អនុប្រធានផ្នែកប្រពោធកម្មសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យពហុព្យាបាលថាញវ៉ូវ Medic បាកលីវ ពិសរបស់ឪម៉ាល់ខ្លាំក្លានិងគ្រោះថ្នាក់ខ្លាំងណាស់។ តួយ៉ាងដូចករណីអ្នកជំងឺត្រូវឪម៉ាល់ទិចច្រើនទ្រនិច ប្រសិនបើមិនបានព្យាបាលទាន់ពេល អាចប្រឈមនឹងស្ថានភាពប៉ះពាល់ដល់ប្រព័ន្ធជាច្រើននិងឈានដល់បាត់បង់ជីវិត។ ហេតុនេះ ប្រជាជនដាច់ខាតមិនគួរមើលស្រាលពេលត្រូវឪម៉ាល់ទិច ប្រសិនបើប្រទះឃើញមានរោគសញ្ញាធ្ងន់ធ្ងរ ដូច៖ ហត់ ពិបាកដង្ហើម វិលមុខ សន្លប់បាត់ស្មារតី ប្រញាប់នាំទៅកាន់មូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីបានវេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់និងតាមដានពិនិត្យព្យាបាលទាន់ពេល ជៀសវាងប្រឈមនឹងហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត៕
ថាញយ្វី-មុនី