គណៈជនជាតិខេត្តសុកត្រាំង ទើបរៀបចំពិធីជួបជុំស្ងើចសរសើរ និងផ្តល់កិត្តិយសដល់គំរូឆ្នើមក្នុងតំបន់ជនរួមជាតិភាគតិច៥០០អង្គនិងរូប។ នេះជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចគំរូឆ្នើម ឈានមុខក្នុងសកម្មភាពចលនាប្រឡងប្រណាំងរបស់ភូមិភាគ។
អ្នកតំណាងទាំងឡាយចូលរួមក្នុងពិធីជួបជុំ។
រយៈកាល៥ឆ្នាំកន្លង ពង្រីកតួនាទីជាកម្លាំងស្នូល និងជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងជនរួមជាតិភាគតិច ក្នុងនោះ អ្នកមានប្រជាប្រិយបានរួមចំណែកជាក់ស្តែងក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងចលនាជនរួមជាតិបណ្តាជនជាតិគោរពប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ; ពិសេសគឺគោលនយោបាយជនជាតិនិងកសាងធ្លុងមហាសាមគ្គីជនជាតិ រួមចំណែកធានាក្នុងការការពារប្រទេស សន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយថែមទាំងចលនាជនរួមជាតិភាគតិចសកម្មចូលរួមចលនាកសាងជនបទថ្មី; ចលនាសប្បុរសជនរួមចំណែកទឹកប្រាក់ជាង១០០ពាន់លានដុង ដើម្បីសាងសង់ផ្ទះ ផ្ដល់ជូនអាហារូបករណ៍ អំណោយនិងព្យាបាលជំងឺជូនអ្នកក្រ។ល។
អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្តសុកត្រាំង លោកស្រី ហូធីកឹមដាវ ស្ងើចសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយ។ ព្រមទាំងរំពឹងថា អ្នកមានប្រជាប្រិយនឹងបន្តជាគំរូ ពង្រីកស្មារតីកសាងធ្លុងមហាសាមគ្គីជនជាតិ ផ្សព្វផ្សាយចលនាជនរួមជាតិភាគតិចអនុវត្តម៉ឺងម៉ាត់ច្បាប់របស់រដ្ឋ ដើម្បីរួមចំណែកព្រួតដៃ កសាងមាតុភូមិកាន់តែសម្បូរសប្បាយ៕
លីធាន-មុនី