ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/08/2023 - 17:03

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា រៀប​ចំ​កិច្ច​ប្រ​ជុំ​លើក​ទី២៥

ប្រ​ធាន​រដ្ឋ​សភា វឿង​ឌិញ​ហ្វែ ទើប​ដឹក​នាំ​កិច្ច​ប្រជុំ​លើក​ទី២៥​របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ។ នេះ​គឺ​ជា​កិច្ច​ប្រ​ជុំ​មួយ​ក្នុង​ចំ​ណោម​កិច្ច​ប្រ​ជុំ​ដែល​មាន​បរិ​មាណ​ខ្លឹម​សារ​ច្រើន​បំ​ផុត​ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​សម័យ​ប្រ​ជុំ​លើក​ទី​៦​នៃ​រដ្ឋ​សភា នីតិ​កាល​ XV ដោយ​មាន​ខ្លឹម​សារ​ចំ​នួន​ ២០​ដែល​ផ្តោត​ទៅ​លើ​ការ​ងារ​ត្រួត​ពិនិត្យ​ បង្កើត​ច្បាប់​និង​បញ្ហា​សំ​ខាន់​ៗ​មួយ​ចំ​នួន​ទៀត។

ប្រ​ធាន​រដ្ឋ​សភា វឿង​ឌិញ​ហ្វែ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។

ក្នុង​កិច្ច​ប្រជុំ​ គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋ​សភា បាន​ចោទ​សួរ​ដេញ​ដោល​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ ឡេ​ថាញ់​ឡុង​ ស្តី​ពី​ការ​អនុ​វត្ត​កម្ម​វិធី​កសាង​ច្បាប់​ បទ​ប្បញ្ញតិ្ត​សម្រាប់​នីតិ​កាល​ទាំង​មូល​រហូត​មក​ដល់​ពេល​នេះ​ ការ​លើក​កម្ពស់​គុណ​ភាព​ប្រ​ព័ន្ធ​ច្បាប់​ កិច្ច​ការ​ត្រួត​ពិនិត្យ​សិទ្ធិ​អំ​ណាច​ និង​ការ​បង្ការ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​អស​កម្ម​ក្នុង​ការ​ពង្រាង​ច្បាប់​ ការ​ងារ​ត្រួត​ពិនិត្យ​លិខិត​បទដ្ឋាន​ច្បាប់​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ដេញ​ថ្លៃ​ ក៏​ដូច​ជា​ការ​ពិនិត្យ​វាយ​តម្លៃ​លើ​ការ​ងារ​យុត្តិ​ធម៌។ ក្រៅ​ពី​នេះ​ ការ​ចោទ​សួរ​ដេញ​ដោល​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ ស្តី​ពី​ការ​ដោះ​ស្រាយ​ការ​លំ​បាក​សម្រាប់​ការ​នាំ​ចេញ​កសិផល​ សកម្ម​ភាព​ទាញ​យក​ផល​ការ​ពារ​និង​អភិវឌ្ឍន៍​ប្រ​ភព​ជល​ផល​ ដំ​ណោះ​ស្រាយ​បញ្ហា​កាត​លឿង​របស់​គណៈ​កម្មា​ធិការ​អ៊ឺ​រ៉ុប​ចំ​ពោះ​ជល​ផល​ ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ប្រើ​ប្រាស់​ ដក​ហូត​ផ្ទៃដី​ផលិត​ស្រូវ ធានា​សន្តិ​សុខ​ស្បៀង​អា​ហារ​ និង​បញ្ហា​តម្លៃ​អង្ករ​និង​ការ​នាំ​ចេញ​អង្ករ​ក្នុង​ដំ​ណាក់​កាល​នា​បច្ចុប្បន្ន៘

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ថែម​ទាំង​ផ្តល់​មតិ យោ​បល់​ជា​ជំ​ហាន​ដំ​បូង​ ស្តី​ពី​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​បធាន​បទ​ “ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​រាល់​សេចក្តី​សម្រេច​របស់​រដ្ឋ​សភា ស្តី​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ដំ​ណាក់​កាល​ ២០២១-២០២៥ កាត់​បន្ថយ​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ដំ​ណាក់​កាល​ ២០២១-​២០២៥ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០”៘

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ ប្រ​ធាន​រដ្ឋ​សភា វឿង​ឌិញ​ហ្វែ បាន​សំ​ណូម​ពរ​ដល់​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​ និង​រដ្ឋ​មន្ត្រី​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ គប្បី​ទទួល​យក​មតិ​យោ​បល់​របស់​សមា​ជិក​រដ្ឋ​សភា; រួច​ប្រ​ញាប់​ជម្នះ​នូវ​ចំ​ណុច​ខ្វះ​ខាត​ រយៈ​ពេល​កន្លង។ ទន្ទឹម​នឹង​នោះ​ សហ​ការ​ជា​មួយ​ក្រ​សួង​ ផ្នែក​ភូមិ​ភាគ​នានា​ សកម្ម​ធ្វើ​សេនា​ធិការ​ជូន​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ដាក់​ជូន​រដ្ឋ​សភា​ពិនិត្យ​សម្រេច​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អភិបាល​កិច្ច​លើ​វិស័យ​យុត្តិ​ធម៌​ កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ រយៈ​ពេល​ខាង​មុខ៕

               យោង៖  quochoi.vn-ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ