ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/07/2023 - 16:46

គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ត្រួត​ពិនិត្យ​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ របស់​គណៈ​លេខា​នៅ​ខេត្ត​ត្រា​វិញ

លោក​ ឌោ​វ៉ាន់​ភើយ អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ បាន​ដឹក​នាំ​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ អំ​ពី​លទ្ធ​ផល​៥​ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ របស់​គណៈ​លេខា​ ស្តីពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​ស្ថាន​ភាព​ថ្មី។​

ទិដ្ឋ​ភាព​ក្នុង​ឱកាស​ធ្វើ​ការ។​

បច្ចុប្បន្ន​ ខេត្ត​ត្រា​វិញ​មាន​ជន​រួម​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ជាង​៣១%​នៃ​ចំ​នួន​ប្រ​ជា​ជន​ ហើយ​ជន​រួម​ជាតិ​ស្ទើរ​តែ​ទាំង​អស់​ សុទ្ធ​សឹង​ជា​អ្នក​គោ​រព​ព្រះ​ពុទ្ធ​សាសនា។​ ទូទាំង​ខេត្ត​ មាន​វត្ត​ខ្មែរ​ចំ​នួន​ ១៤៣ មាន​ព្រះ​សង្ឃ​ជាង​ ៣.៣០០ អង្គ​។​ ក្រោយ​ពី​៥​ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​១៩​របស់​គណៈ​លេខា​ ឃើញ​ថា​គោល​នយោ​បាយ​ កម្ម​វិធី​ គម្រោង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជន​រួម​ជាតិ​អភិវឌ្ឍ​ផលិត​កម្ម​ លើក​កម្ពស់​ប្រាក់​ចំ​ណូល។​ ពិសេស​ ឆ្នាំ​២០២១ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ មាន​សេច​ក្តី​សម្រេច​ចិត្ត​ជា​បន្ត​ “អំ​ពី​បន្ត​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដំ​ណាក់​កាល​ ២០២១ - ២០២៥ កំ​ណត់​ទិស​ដល់​ឆ្នាំ​២០៣០” ទន្ទឹម​នឹង​នោះ​ ចង្អុល​ការ​ដល់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តុំ​កម្លាំង​រៀប​ចំ​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០; យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ ដំ​ណា​ក់​កាល​ ២០២១ - ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥។ល។​ បាន​សម្រេច​លទ្ធ​ផល​ជាក់​ស្តែង​ជា​ច្រើន​។​ រៀង​រាល់​ឆ្នាំ​ អត្រា​គ្រួ​សារ​ជា​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​កាត់​បន្ថយ​ពី​ ៣-៤% និង​ដល់​ឆ្នាំ​ ២០២៣ គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ខ្មែរ​ នៅ​ត្រឹម​តែ៣.២៣៩ គ្រួ​សារ​ ស្រូប​អត្រា​ ៥៩,៩% បើ​ប្រៀប​ជា​មួយ​នឹង​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​រួម​ក្នុង​ទូទាំង​ខេត្ត។​

ថ្លែង​ក្នុង​ឱកាស​ធ្វើ​ការ​ អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ឌោ​វ៉ាន់​ភើយ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ចូល​រួម​ប្រតិ​បត្តិ​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ពិសេស​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ មាន​សេចក្តី​សម្រេច​ជា​ច្រើន​ផ្តុំ​កម្លាំង​អភិវឌ្ឍ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ សមមិត្ត​ ឌោ​វ៉ាន់​ភើយ សង្ឃឹម​ថា​ ខេត្ត​នឹង​បន្ត​ពង្រីក​តួនា​ទី​របស់​រណសិរ្ស​មាតុ​ភូមិ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដើម្បី​ពង្រីក​តួនា​ទី​ជន​រួម​ជាតិ​ជា​តួអង្គ​ក្នុង​ការ​អនុវត្ត​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន៕​

យោ​ង៖ VOV-ĐBSCL ប្រែ​សម្រូល៖ វិមាន​

ចែករំលែកអត្ថបទ