មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្តសុកត្រាំង បានរៀបចំសម្ពោធស្ថានីយ ផ្គត់ផ្គង់ទឹកស្អាតនៅឃុំតឹងហ៊ឹង ស្រុកឡុងភូ។ នេះជាឃុំលំបាកខ្លាំង ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ហើយច្រើនខ្វះទឹកក្នុងរដូវប្រាំង។
អ្នកតំណាងថ្នាក់ដឹកនាំខេត្តសុកត្រាំង កាត់ខ្សែបូសម្ពោធស្ថានីយផ្គត់ផ្គង់ទឹកស្អាត។
សំណង់ស្ថានីយផ្គត់ផ្គង់ទឹកស្អាត ត្រូវបានកសាងឡើងដោយចំណាយទឹកប្រាក់សរុបជាង ៨,៤ ពាន់លានដុង ក្នុងនោះ មូលនិធិសហគមន៍ បង្ការគ្រោះធម្មជាតិជំនួយ ៣ ពាន់លានដុង ក្រៅពីនោះ គឺថវិកាបដិភាគរបស់ភូមិភាគ។ ម្យ៉ាងទៀត សំណង់មានថាមពលសរុប ១.២០០ ម៉ែត្រ គុបក្នុងមួយថ្ងៃមួយយប់ ដោយមានបំពង់នាំទឹកប្រវែង ៣.៥០០ ម៉ែត្រសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រមាណ ៤០០ គ្រួសារ ហើយតភ្ជាប់ទៅនឹងឃុំឡុងភូ ឃុំតឹងថាញ់ ស្រុកឡុងភូ។ សំណង់នេះបានជួយគ្រួសារប្រជាជន ១០០% នៅតាមឃុំមានទឹកស្អាតប្រើប្រាស់៕
លីធាន-លីសៀ