ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/07/2023 - 16:45

បែង​ចែក​ថវិកា​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

ឧបនា​យក​រ​ដ្ឋមន្ត្រី​ ត្រឹង​លឺវ​ក្វាង​ ទើប​តែ​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​សម្រេច​លេខ​ ១៨/​២០២៣/QĐ-TTg ស្តីពី​ធ្វើ​វិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​ និង​លុប​ចោល​មាត្រា​មួយ​ចំ​នួន​នៃ​សេច​ក្តី​សម្រេច​លេខ​ ៣៩/២០២១/QĐ-TTg ចុះ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ​២០២១។​

ផ្តើម​ពី​ថវិកា​មជ្ឈិម​ និង​ភូមិ​ភាគ​ ខេត្ត​អាង​យ៉ាង​ បាន​វិនិ​យោគ​អភិវឌ្ឍន៍​ប្រ​ព័ន្ធ​គមនា​គមន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច។​ ក្នុង​រូប​ថត​៖ ជ្រុង​មួយ​នៃ​គមនា​គមន៍​ជន​បទ​នៅ​ស្រុក​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង។​ រូប​ថត​៖ ថាញ​ឡុង​

ជាក់​ស្តែង​ យោង​តាម​បទ​ប្បញ្ញត្តិ​ថ្មី​ ភូមិ​ភាគ​នា​នា​ដែល​បាន​បែង​ចែក​គ្រប់​ចំ​នួន​ថវិកា​ភូមិ​ភាគ​សម្រាប់​ដំ​ណា​ក់​កាល​ ២០២១-២០២៥ ដើម្បី​អនុវត្ត​ទិស​ដៅ​ និង​ភារ​កិច្ច​ដែល​ថ្នាក់​មាន​សមត្ថ​កិច្ច​បាន​អនុម័ត។​ ភូមិ​ភាគ​ដែល​បាន​ឧបត្ថម្ភ​ទុន​ពី​ថវិកា​មជ្ឈិម​ ដើម្បី​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​បែង​ចែក​ថវិកា​ភូមិ​ភាគ​សម្រាប់​ដំ​ណាក់​កាល​ ៥ ឆ្នាំ​ សម​តុល្យ​ថវិកា​ភូមិ​ភាគ​ប្រ​ចាំ​ឆ្នាំ​មិន​ទាប​ជាង​កម្រិត​ ទុន​បដិភាគ​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១​-២០៣០ ដំ​ណា​ក់​កាល​ទី I: ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ នៅ​ភូមិ​ភាគ​ យោង​តាម​បទ​ប្បញ្ញត្តិ​ត្រង់​ចំ​ណុច​ b កថា​ខណ្ឌ​ ២ មាត្រា​ ៦ នៃ​សេចក្តី​សម្រេច​លេខ​ ៣៩/២០២១​/QĐ- TTg។​ ស្តីពី​ការ​បែង​ចែក​ថវិកា​មជ្ឈិម​សម្រាប់​អនុវត្ត​អនុគម្រោង ២៖ ឧបត្ថម្ភ​អភិវឌ្ឍន៍​ផលិត​កម្ម​តាម​សង្វាក់​តម្លៃ​ តំ​បន់​ដាំ​ឱសថ​មាន​តម្លៃ​ ជំ​រុញ​ផ្តើម​ធុរ​កិច្ច​ ផ្តើម​អា​ជីព​និង​ការ​ទាក់​ទាញ​ វិនិ​យោគ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ សេច​ក្តី​សម្រេច​លេខ​ ១៨/២០២៣​/QĐ-TTg បាន​លុប​ចោល​បទ​ប្បញ្ញត្តិ​ “ការ​បែង​ចែក​ទៅ​ឱ្យ​គណៈ​កម្មា​ធិការ​ជន​ជាតិ​មិន​លើស​ពី​ ១៧% នៃ​ដើម​ទុន​សរុប​របស់​អនុគម្រោង” ។​

សេចក្តី​សម្រេច​លេខ​ ១៨/២០២៣​/QĐ-TTg ក៏​បាន​ធ្វើ​វិសោ​ធន​កម្ម​ និង​បំ​ពេញ​បន្ថែម​ស្តី​ពី​ការ​បែង​ចែក​ទុន​បុព្វ​ហេតុ​ចំ​ពោះ​ការ​បណ្តុះ​បណ្តាល​មហា​វិទ្យា​ល័យ​បម្រុង​ មហា​វិទ្យា​ល័យ​ និង​ក្រោយ​មហា​វិទ្យា​ល័យ​របស់​អនុគម្រោង ​២៖ ការ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ជន​ជាតិ​ភាគ​តិច​; បណ្តុះ​បណ្តាល​មហា​វិទ្យា​ល័យ​បម្រុង​ មហា​វិទ្យា​ល័យ​ និង​ក្រោយ​មហា​វិទ្យា​ល័យ​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ធន​ធាន​មនុស្ស​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច។​ យោង​តាម​បទ​ប្បញ្ញត្តិ​ថ្មី​ចំ​ពោះ​ការ​បណ្ដុះ​បណ្ដាល​មហា​វិទ្យា​ល័យ​បម្រុង​ ការ​បែង​ចែក​ទៅ​ឱ្យ​គណៈ​កម្មា​ធិការ​ជន​ជាតិ​មិន​លើស​ពី​ ២០% ចំ​នួន​ដើម​ទុន​នៃ​ខ្លឹម​សារ​ទី ២ របស់​អនុ​គម្រោង៕​

យោ​ង៖ ទីភ្នាក់​ងារ​សារ​ព៌ត័​មាន​វៀត​ណាម

ចែករំលែកអត្ថបទ