គណៈប្រតិភូសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដឹកនាំដោយ លោក ស៊ីមជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចនិងធ្វើការនៅក្រុងកឹងធើ។ សមមិត្ត ង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើនិងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកក្រុងទទួលជួបគណៈប្រតិភូ។
សមមិត្ត ង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ
ជូនវត្ថុអនុស្សាវរីយ៍ដល់លោកស៊ីមជី។
នៅក្នុងកិច្ចជំនួប លោកស៊ីមជី បានផ្តល់ព័ត៌មានអំពីស្ថានភាព ជីវភាពរបស់អ្នកមានដើមកំណើតវៀតណាមរស់នៅប្រទេសកម្ពុជា; សកម្មភាពរបស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជា ក្នុងការជួយឧបត្ថម្ភអ្នកមានដើមកំណើតវៀតណាម។ល។ ក្នុងនោះ មានកិច្ចសហការជាមួយនឹងស្ថាប័នសមត្ថកិច្ចកម្ពុជានិងគ្រប់ក្រសួង ស្ថាប័នរបស់វៀតណាម ដើម្បីផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ក៏ដូចជាអនុវត្តអភិក្រមតាមសេចក្តីកំណត់ដើម្បីអ្នកមានដើមកំណើតវៀតណាមគ្រប់លក្ខណៈបានចូលសញ្ជាតិកម្ពុជា។ លោកស៊ីមជី រំពឹងថា គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បន្តការឧបត្ថម្ភសមាគមខ្មែរ-វៀតណាមនៅកម្ពុជាកសាងសាលារៀននៅខេត្តកំពង់ឆ្នាំង ឧបត្ថម្ភម៉ាស៊ីនកុំព្យួទ័រដល់សាលារៀនសម្រាប់ប្អូនៗ មានដើមកំណើតវៀតណាម និងជូនអាហារូបករណ៍ដល់សិស្សមានដើមកំណើតវៀតណាម មកសិក្សានៅតាមមហាវិទ្យាល័យលើភូមិសាស្ត្រក្រុងកឹងធើ។
សមមិត្ត ង្វៀងធឹកហៀង បានផ្តល់ព័ត៌មានជូនគណៈប្រតិភូនូវខ្លឹមសារមួយចំនួនអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ក្រុង; សកម្មភាពឧបត្ថម្ភអ្នកមានដើមកំណើតវៀតណាមរស់នៅកម្ពុជាក្នុងរយៈពេលកន្លង។ល។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង ប្រគល់ឱ្យមន្ទីរ គណៈ ផ្នែកក្រុងដែលពាក់ព័ន្ធ សិក្សាស្រាវជ្រាវ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនក្រុងនូវខ្លឹមសារដែលគណៈប្រតិភូស្នើឡើង ដើម្បីគណៈកម្មាធិការប្រជាជនក្រុងរបាយការណ៍ជូនប្រចាំការនៃគណៈកម្មាធិការបក្សក្រុង។ ឆ្លងតាមរយៈនោះ បន្តការរៀបចំសកម្មភាព ឧបត្ថម្ភជាក់ស្តែង ប្រកបដោយអត្ថន័យដល់មាមីងមានដើមកំណើតវៀតណាមរស់នៅកម្ពុជា៕
ដំណឹងនិងរូបថត៖ ផាមទ្រុង-មុនី