ថ្នាក់ដឹកនាំក្រុងចូវថាញ់ និងព្រះចៅអធិការវត្តចម្បាបូរី ទទួលប័ណ្ណកេរដំណែល។
មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញ បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ រៀបចំពិធីទទួលប័ណ្ណកេរដំណែលប្រវត្តិសាស្ត្រវត្តចម្បាបូរី (វត្តត្រោកលិច) នៅអនុសង្កាត់ ៥ ទីរួមស្រុកចូវថាញ់។ វត្តចម្បាបូរី ជាវត្តដែលចិញ្ចឹមកម្មាភិបាលបដិវត្តន៍ ចូលរួមទាំងកម្លាំងកាយ និងកម្លាំងធនធានក្នុងសង្រ្គាមតស៊ូទាំងពីរលើក ដើម្បីសង្គ្រោះប្រទេស។ ដោយកត់សម្គាល់នូវគុណបំណាច់ទាំងនោះ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៧៣០/QĐ-UBND ទទួលស្គាល់វត្តចម្បាបូរីជាកេរដំណែលថ្នាក់ខេត្ត៕
សើុងម៉ាល័យ