ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/06/2023 - 14:43

សម​មិត្ត​ ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើៈ

សារ​ព័ត៌​មាន​ក្រុង​កឹង​ធើ គប្បី​អនុ​វត្ត​យ៉ាង​មុត​មាំ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ ឆាប់​បង្ខិត​ជិត​និន្នា​ការ​សារ​ព័ត៌​មាន​ទាន់​សម័យ

​(CT) កាល​ពី​ថ្ងៃ​ទ​២០ មិថុនា​ ដោយ​បាន​ការ​អនុ​ញ្ញាត​របស់​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​និង​គណៈ​កម្មា​ធិការ​ប្រជា​ជន​ក្រុង​កឹង​ធើ គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​អ្នក​កា​សែត​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ក្រុង​ រៀប​ចំ​ពិធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​ ៩៨ឆ្នាំ​ ទិវា​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម​ (២១/​៦/​១៩២៥​- ២១​/៦/​២០២៣); បូក​សរុប​និង​ជូន​រង្វាន់​សារ​ព័ត៌​មាន​ផាង​ង៉ុក​ហៀង​ក្រុង​កឹង​ធើ លើក​ទី XVII ឆ្នាំ​២០២២​-២០២៣។

សម​មិត្ត​ ង្វៀង​វ៉ាន់​ហីវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ជូន​រង្វាន់​លេខ​ ១ និង​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ដល់​អ្នក​និពន្ធ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​ រួម​មាន​៖ សម​មិត្ត​ ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ; សម​មិត្ត​ ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ក្រុង​; សម​មិត្ត​ ង្វៀង​ថឹក​ហៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ប្រធាន​គណៈ​កម្ម​ការ​រង្វាន់​សារ​ព័ត៌​មាន​ផាង​ង៉ុកហៀង​ក្រុង​កឹង​ធើ; សម​មិត្ត​ ត្រឿង​វ៉ាន់​ចៀង សមា​ជិក​អចិន្ត្រៃយ៍​មជ្ឈិម​សមា​គម​អ្នក​កា​សែត​វៀត​ណាម​ ប្រ​ធាន​សមា​គម​អ្នក​កា​សែត​ក្រុង​ អគ្គ​និពន្ធ​នា​យក​កា​សែត​កឹង​ធើ; សម​មិត្ត​ ហ្វិញ​ហ្វាង​ម៉េន នា​យក​មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ក្រុង​កឹង​ធើ ...។

ថ្លែង​ក្នុង​ពិធី​ជួប​ជុំ​ សម​មិត្ត​ ង្វៀង​ថឹក​ហៀង​ អរ​គុណ​ចំ​ពោះ​អ្នក​កា​សែត​ទាំង​អស់​ដែល​បាន​ខិត​ខំខ្នះ​ខ្នែង​រួម​ដំ​ណើរ​ក្នុង​ជំ​ហាន​អភិវឌ្ឍន៍​របស់​ក្រុង​រយៈ​ពេល​កន្លង។ សម​មិត្ត​ រំ​ពឹង​ថា អ្នក​កា​សែត​គ្រប់​រូប​នឹង​បន្ត​ពង្រីក​នូវ​ប្រ​វេណី​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម។ អ្នក​កា​សែត​គ្រប់​ៗ​រូប​នឹង​បន្ត​ខិត​ខំសិក្សា​ស្រាវ​ជ្រាវ​ហាត់​ពត់​លត់​ដំ​និង​ចូល​រួម​ ដើម្បី​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ខឿន​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម​ អា​ជីព-មនុស្ស​ធម៌​-ទាន់​សម័យ​ ជាក់​ស្ដែង​ក្លាយ​ជា​ឧប​ករណ៍​ដ៏​មុត​ស្រួច​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​ការ​ពារ​មាតុ​ភូមិ​ ការ​ពារ​របប​ ការ​ពារ​ផល​ប្រ​យោជន៍​ជាតិ​ជន​ជាតិ​ ការ​ពារ​សិទ្ធិ​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម។ ទន្ទឹម​ជា​មួយ​នឹង​អំ​ណះ​អំ​ណាង​ក្រុង​កឹង​ធើ​នឹង​បង្ក​លក្ខណៈ​សម្បត្តិ​យ៉ាង​ល្អ​ប្រ​សើរ​សម្រាប់​សារ​ព័ត៌​មាន​ធ្វើ​សកម្ម​ភាព​ អ្នក​កា​សែត​បំ​ពេញ​កិច្ច​ការ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​សេច​ក្ដី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ក្រុង​កឹង​ធើ លើក​ទី XIV អា​ណត្តិ​កាល​ ២០២០-២០២៥ និង​សេច​ក្ដី​សម្រេច​លេខ​ ៥៩-NQ/TW ចុះ​ថ្ងៃ​ទី ៥ ខែ​សី​ហា ឆ្នាំ​ ២០២០ ស្ដី​ពី​ការ​កសាង​និង​អភិវឌ្ឍ​ក្រុង​កឹង​ធើ ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥។

អ្នក​កា​សែត​ ត្រឿង​វ៉ាន់​ចៀង ប្រ​ធាន​សមា​គម​អ្នក​កា​សែត​ក្រុង​កឹង​ធើ ថ្លែង​សុន្ទរ​កថា​រលឹក​ឡើង​វិញ​នូវ​ប្រ​វេណី​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម​ និង​របាយ​ការណ៍​បូក​សរុប​រង្វាន់​សារ​ព័ត៌​មាន​ផាង​ង៉ុក​ហៀង​ក្រុង​កឹង​ធើ លើក​ទី XVII ឆ្នាំ​២០២២​-២០២៣។ ឆ្នាំ​នេះ​ គណៈ​កម្ម​ការ​រៀប​ចំ​បាន​ទទួល​ ២៨៦ អត្ថ​បទ​ (ច្រើន​ជាង​ឆ្នាំ​មុន​ ៩៤ អត្ថ​បទ​) របស់​អ្នក​និពន្ធ​ ៨១ នាក់​និង​ក្រុម​អ្នក​និពន្ធ​ ៨៤ ក្រុម។ គណៈ​កម្ម​ការ​រៀប​ចំ​បាន​ជូន​រង្វាន់​លេខ​ ១ លេខ​ ២ លេខ​ ៣ និង​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​ និង​ក្រុម​អ្នក​និពន្ធ។ មាន​អត្ថ​បទ​ចំ​នួន​​៥៧ ត្រូវ​បាន​គណៈ​កម្ម​ការ​រៀប​ចំ​ស្ងើច​សរ​សើរ​ និង​ជូន​រង្វាន់​ជា​ទឹក​ប្រាក់​ ១.០០០​.០០០​ដុង​ ពី​ព្រោះ​បាន​ពិនិត្យ​ជ្រើស​រើស​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​កម្ម​ការ​វគ្គ​ពិនិត្យ​បឋម​និង​ក្រុម​ប្រឹក្សា​មេ​ប្រ​យោគ​ ឆ្នាំ​នេះ​ អត្ថ​បទ​ដែល​ដាក់​ចូល​រួម​ប្រ​ឡង កើន​ទាំង​បរិ​មាណ​និង​គុណ​ភាព​; ខ្លឹម​សារ​ភាគ​ច្រើន​ឆ្លុះ​បញ្ចាំង​លើ​គ្រប់​វិស័យ​ជីវ​ភាព​សង្គម​របស់​ភូមិ​ភាគ​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ មាន​អត្ថ​បទ​ជា​ច្រើន​ជា​លក្ខណៈ​ព័ត៌​មាន​ឆ្លុះ​បញ្ចាំង​បាន​ទាន់​ពេល​ពី​វិស័យ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ ការ​ពារ​ប្រ​ទេស​សន្តិ​សុខ។ វិស័យ​សុខា​ភិបាល​ អប់រំ​ ផ្លាស់​ប្ដូរ​ឌីជី​ថល​ កសាង​ជន​បទ​ថ្មី​ ក៏​ត្រូវ​បាន​លើក​ឡើង​យ៉ាង​ស៊ី​ជម្រៅ​។ ប្រ​ធាន​បទ​ស្ដី​ពី​ការ​កសាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ការ​ការ​ពារ​អធិប​តេយ្យ​កោះ​សមុទ្រ បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​នៅ​គ្រប់​វណ្ណ​កម្ម​សារ​ព័ត៌​មាន។

ជំនួស​មុខ​ថ្នាក់​ដឹក​នាំ​ក្រុង​ សម​មិត្ត​ ង្វៀង​វ៉ាន់​ហីវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ បាន​កត់​សម្គាល់​វាយ​តម្លៃ​ខ្ពស់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ កង​ជួរ​អ្នក​កា​សែត​ អ្នក​យក​ព័ត៌​មាន​ការី​និពន្ធ​ សម្រាប់​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង​រយៈ​ពេល​កន្លង។ ព្រម​ជា​មួយ​នោះ​ សូម​អប​អរ​សាទរ​ដល់​អ្នក​និពន្ធ​គ្រប់​រូប​ដែល​ទទួល​បាន​ពាន​រង្វាន់​សារ​ព័ត៌​មាន​ផាង​ង៉ុក​ហៀង​ក្រុង​កឹង​ធើ។ សម​មិត្ត​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ក្រុង​ រំ​ពឹង​ថា អ្នក​កា​សែត​គ្រប់​រូប​នឹង​បន្ត​ស្វែង​រក​ប្រ​ធាន​បទ​ល្អៗ ច្នៃ​ប្រ​តិដ្ឋ ប្រ​កប​ដោយ​ភាព​ទម្លុះ​ទម្លាយ ដើម្បី​បង្កើត​បាន​អត្ថ​បទ​ឆ្នើមៗចូល​រួម​ក្នុង​ពាន​រង្វាន់​សារ​ព័ត៌​មាន​ថ្នាក់​ជាតិ​ រួម​ចំ​ណែក​ឧទ្ទេស​នាម​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ពី​រូប​ភាព​ទឹក​ដី​ និង​មនុស្ស​កឹង​ធើ​ទៅ​កាន់​ភូមិ​ភាគ​នានា​ក្នុង​និង​ក្រៅ​ប្រ​ទេស។ គ្រប់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ទាំង​អស់​ បន្ត​ពង្រីក​ប្រ​វេណី​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម; ផ្ដោត​ទៅ​លើ​កិច្ច​ការ​កសាង​អង្គ​ការ​បក្ស​ក្នុង​សា្ថ​ប័ន​សារ​ព័ត៌​មាន​ជាក់​ស្ដែង​ស្អាត​ស្អំ រឹង​មាំ​; បន្ត​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​សារ​ព័ត៌​មាន​ អនុវត្ត​យ៉ាង​មុត​មាំ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ក្នុង​សារ​ព័ត៌​មាន​ ឆាប់​បង្ខិត​ជិត​និន្នា​ការ​សារ​ព័ត៌​មាន​ទាន់​សម័យ​; បង្កើន​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​ស្ថាប័ន​សារ​ព័ត៌​មាន​ នៅ​ក្រុង​ហូ​ជីមិញ​និង​ទូទាំង​ប្រ​ទេស​គ្រប់​សមត្ថ​ភាព​ក្នុង​ការ​សម្រេច​ភារ​កិច្ច​ឃោសនា​ផ្សព្វ​ផ្សាយ​ ដែល​គណៈ​កម្មា​ធិការ​បក្ស​ និង​គណៈ​កម្មា​ធិការ​ប្រជា​ជន​ក្រុង​ប្រ​គល់​ឱ្យ។

ស្រប​ក្នុង​ឱកាស​នេះ​ សមាគម​អ្នក​កា​សែត​ក្រុង​បាន​ជូន​មេ​ដាយ​អនុស្សាវ​រីយ៍ “ដើម្បី​បុព្វ​ហេតុ​សារ​ព័ត៌​មាន​វៀត​ណាម” និង​បណ្ណ​សរ​សើរ​ កាត​សមា​ជិក​របស់​សារ​ព័ត៌​មាន​វៀត​ណាម​ដល់​បុគ្គល​ឯក​ជន។ សមា​គម​អ្នក​កា​សែត​ក្រុង​ បំ​ផុស​ចលនា​រង្វាន់​សារ​ព័ត៌មាន​ផាង​ង៉ុក​ហៀង​ក្រុង​កឹង​ធើ លើក​ XVIII ឆ្នាំ​ ២០២៣​-២០២៤។ រង្វាន់​សារ​ព័ត៌​មាន​ផាង​ង៉ុក​ហៀង​ក្រុង​កឹង​ធើ លើក​ XVIII ឆ្នាំ​ ២០២៣​-២០២៤ ក្រោម​បធាន​បទ“អំ​ណះ​អំ​ណាង​ពី​សមិទ្ធ​ផល​ក្រុង​កឹង​ធើ សម្រេច​បាន​ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​កសាង​ និង​អភិវឌ្ឍន៍​”៕

  ផាម​ទ្រុង-ពេជ្រសឿន​

ចែករំលែកអត្ថបទ