មន្ទីរសុខាភិបាលក្រុងកឹងធើ ទើបចេញឯកសារស្តីពីការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ ប្រឆាំងជំងឺ COVID-១៩ នៅលើភូមិសាស្រ្តក្រុង។ ក្នុងនោះ មានការណែនាំអំពីករណីចាំបាច់ត្រូវពាក់ម៉ាស់ តាមសេចក្តីសម្រេចលេខ ២៤៤៧/QĐ-BYT ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ របស់ក្រសួងសុខាភិបាល រួមមាន៖
ប្រជាជនពាក់ម៉ាស់ពេលចាក់វ៉ាក់សាំងបង្ការជំងឺនៅ CDC កឹងធើ។ រូបថត៖ សហការី
-អ្នកដែលមានរោគសញ្ញានៃជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ អ្នកដែលមានឬសង្ស័យមាន COVID-១៩។
- គ្រប់មុខសញ្ញា (លើកលែងតែក្មេងអាយុក្រោម ៥ ឆ្នាំ) នៅពេលទៅកន្លែងសាធារណៈក្នុងតំបន់ដែលបានប្រកាសកម្រិតជំងឺរាតត្បាត កម្រិត ៣ ឬកម្រិត ៤។
- នៅគ្រឹះស្ថានសុខាភិបាល; កន្លែងចត្តាឡីស័ក; កន្លែងស្នាក់នៅ ដែលមានមនុស្សកំពុងធ្វើចត្តាឡីស័ក ឬស្ថិតក្រោមការសង្កេត និងការត្រួតពិនិត្យសុខាភិបាល៖ អនុវត្តចំពោះគ្រប់មុខសញ្ញា (លើកលែងអ្នកធើ្វចត្តាឡីស័កនៅក្នុងបន្ទប់មួយដាច់ដោយឡែក អ្នកដែលមានជំងឺចុះខ្សោយផ្លូវដង្ហើម អ្នកជំងឺដែលត្រូវវះកាត់តាមការបញ្ជារបស់វេជ្ជបណ្ឌិតនិងកុមារអាយុក្រោម ៥ ឆ្នាំ)។ ចំពោះបុគ្គលិកពេទ្យនៅតាមគ្រឹះស្ថានពិនិត្យ ព្យាបាលជំងឺ អនុវត្តតាមការណែនាំពីការជ្រើសរើស និងប្រើប្រាស់ឧបករណ៍ការពារខ្លួនក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩ នៅតាមគ្រឹះស្ថានពិនិត្យ ព្យាបាលជំងឺដែលបានប្រកាសឱ្យប្រើអមជាមួយសេចក្តីសម្រេចលេខ ២១៧១ /QĐ-BYT ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។
- នៅពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ (យន្តហោះរថភ្លើង កប៉ាល់ រថអ័យ ស្រឡាង ឡានភ្ញៀវ ឡានក្រុង តាក់ស៊ី...)៖ អនុវត្តចំពោះអ្នកដំណើរ; អ្នកបើកបរ, មនុស្សបម្រើការងារតាមមធ្យោបាយធ្វើដំណើរសាធារណៈ; បុគ្គលិកសេវាកម្ម អ្នកគ្រប់គ្រងពលករនៅស្ថានីយរថភ្លើង ចំណតឡាន កំពង់ផែ កន្លែងរង់ចាំនៅពេលទំនាក់ទំនងផ្ទាល់ជាមួយអ្នកដំណើរ។
-នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារលក់ដុំ៖ អនុវត្តចំពោះបុគ្គលិក សេវាកម្ម អ្នកគ្រប់គ្រង ពលករនៅពេលទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន។
- នៅកន្លែងដែលបិទជិត មានខ្យល់ចេញចូលមិនល្អ (រោងបារ រង្គសាល ខារ៉ាអូខេ; គ្រឹះស្ថានម៉ាស្សា និងកែសម្ផស្ស កន្លែងហាត់ប្រាណ កន្លែងហាត់កាយវប្បកម្ម កន្លែងផ្តល់សេវាកម្មអាហារ និងភេសជ្ជៈបម្រើនៅកន្លែងអង្គុយ រោងកុន រោងសាល រោងសៀក កីឡដ្ឋាន ស្ទូឌីយោ)៖ អនុវត្តចំពោះបុគ្គលិកសេវាកម្ម; អ្នកលក់ អ្នកគ្រប់គ្រងពលករ ពេលទាក់ទងផ្ទាល់ជាមួយអតិថិជន។
-នៅតាមគ្រឹះស្ថានវប្បធម៌ និងទេសចរណ៍ទីកន្លែងរៀបចំព្រឹត្តិការណ៍នានាប្រមូលផ្តុំមនុស្សច្រើនកុះករ (នៅកន្លែងកេរដំណែល; សារមន្ទីរ បណ្ណាល័យ តាំងពិព័រណ៍ វិចិត្រសាល; មណ្ឌលទេសចរណ៍ មណ្ឌលលេងកម្សាន្ត; ព្រឹត្តិការណ៍វប្បធម៌ កីឡាអប់រំកាយ ពិធីអាពាហ៍ពិពាហ៍ បុណ្យសព ពិធីបុណ្យផ្សេងៗ ផ្សារណាត់): អនុវត្តចំពោះបុគ្គលិកផ្នែកសេវាកម្ម អ្នកគ្រប់គ្រង ពលករ និងអ្នកលក់នៅពេលទាក់ទងផ្ទាល់ ជាមួយអតិថិជន និងអ្នកចូលរួម។
-នៅកន្លែងទទួលឯកសារ កន្លែងដោះដូរ៖ អនុវត្តចំពោះបុគ្គលិកទទួលឯកសារ បុគ្គលិកប្រតិបត្តិការនៅពេលទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន។
មន្ទីរសុខាភិបាល សំណូមពរមន្ទីរ គណៈ ផ្នែក គណៈកម្មាធិការប្រជាជនខណ្ឌ ស្រុក អនុវត្តម៉ឺងម៉ាត់នូវកិច្ចចង្អុលការរបស់មជ្ឈិម និងក្រុង មិនត្រូវព្រងើយកន្តើយ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន។ ទន្ទឹមនឹងនោះ មានការជូនដំណឹងបានទាន់ពេលចំពោះករណីដែលផ្ទុកជំងឺ ដើម្បីកំណត់តំបន់ គ្រប់គ្រង ទប់ស្កាត់ មិនឱ្យជំងឺផ្ទុះឡើងនិងឆ្លងរាលដាល។
សំណូមពរមន្ទីរព័ត៌មាននិងសារគមនាគមន៍ បង្កើនកិច្ចសហការនិងជំរុញការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង ពាក់ម៉ាស់ និងការសម្លាប់មេរោគ។ សង្កត់ធ្ងន់លើសារត្រូវពាក់ម៉ាស់នៅកន្លែងជួបជុំមនុស្សច្រើន ពេលទំនាក់ទំនងជាមួយអ្នកដែលមានរោគសញ្ញា ឬសង្ស័យផ្ទុកមេរោគ COVID-១៩ និងនៅកន្លែងចាប់បង្ខំពាក់ម៉ាស់ តាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល៕
ដងលី-បកប្រែ៖ សុផន