08/05/2023 - 14:34

រួម​កម្លាំង​ថែ​ទាំ​សុខ​ភាព​ជូន​មាមីង​ជន​ជាតិ​ភាគ​តិច

តាម​តំ​ណាង​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វា​ហាវ – Medic កឹង​ធើ បាន​ឱ្យ​ដឹង​៖ សកម្ម​ភាព​ពិនិត្យ​ ព្យា​បាល​ជំងឺ​ និង​ជូន​អំ​ណោយ​ដល់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រៀង​រាល់​ឆ្នាំ​ តែង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ទំ​ហឹង​ពី​សំ​ណាក់​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​របស់​មន្ទីរ​ពេទ្យ។

ក្រោយ​ពី​បាន​ពិនិត្យ​ជំងឺ​ ជូន​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទាំង​បាន​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ជូន​អំ​ណោយ​ទៀត​ផង។

ទោះ​បី​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ក៏​ដោយ​ ប៉ុន្តែ​រថ​យន្ត​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ ពិនិត្យ​ ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វា​ហាវ – Medic កឹង​ធើ បាន​មក​ដល់​ទីតាំង​ពិនិត្យ​ជំងឺ​នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​នៃ​ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ នៅ​វេលា​ម៉ោង​ ៧ ព្រឹក។ វេជ្ជ​បណ្ឌិត​ ង្វៀង​ទ្រុង​ហឺវ បំ​ពេញ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វា​ហាវ – Medic កឹង​ធើ បាន​ឱ្យ​ដឹង​៖ “តាម​រយៈ​ការ​ទៅ​ពិនិត្យ​ ព្យា​បាល​ជំងឺ​លើក​មុន​ៗ យើង​ខ្ញុំ​ឃើញ​មា​មីង​មក​រង់​ចាំ​តាំង​ពី​ព្រ​លឹម​ ដូច្នេះ​ក្រុម​យើង​ខ្ញុំ​ក៏​មាន​ស្មារតី​ភ្ញាក់រលឹក​ត្រូវ​ទៅ​ដល់​ទីតាំង​ឱ្យ​ចំ​ម៉ោង​ មិន​ឱ្យ​មា​មីង​រង់​ចាំ​ទេ”។

ជា​មួយ​នឹង​កង​ជួរ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ មាន​មុខ​ជំ​នាញ​ខ្ពស់​ រួម​នឹង​ការ​នាំ​យក​មក​នូវ​ម៉ាស៊ីន​ទំ​នើប​ៗ បាន​ជួយ​ឱ្យ​ការ​ងារ​ពិនិត្យ​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ប្រ​សិទ្ធ​ភាព។ នៅ​ទីនេះ​ វេជ្ជ​បណ្ឌិត​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ណែ​នាំ​អ្នក​ជំងឺ​ស្ទង់​បេះ​ដូង​ ថត​កាំ​រស្មី​អ៊ិច ឆ្លុះ​អេកូ។ល។ លើ​រថ​យន្ត​ជំ​នាញ​របស់​មន្ទីរ​ពេទ្យ។ ពេល​រក​ឃើញ​ជំងឺ​ភ្លាម វេជ្ជ​បណ្ឌិត​ក៏​ពិគ្រោះ​ ណែ​នាំ​ពី​ការ​ព្យា​បាល​ ផ្តល់​វេជ្ជ​បញ្ជា​និង​ជូន​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ។ល។

អ្នក​មីង​ដាវ​ធីម៉ុយ នៅ​ភូមិ​ឌិញ​ហ្វា B បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​បង​សាច់​ញាតិ​នៅ​ស្រុក​កើ-ដ បាន​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វា​ហាវ – Medic កឹង​ធើ ពិនិត្យ​ជំងឺ​ជូន​កាល​ពី​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០២២ រក​ឃើញ​គាត់​កើត​ជំងឺ​ទឹក​នោម​ផ្អែម ក្រោយ​មក​ គាត់​បាន​វេជ្ជ​បណ្ឌិត​​ណែ​នាំ​ពី​របៀប​ហូប​ចុក​ ឥឡូវ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​លំ​នឹង​ ចំ​ណែក​ខ្ញុំ​ឈឺ​ពោះ​ សង្ស័យ​ឈឺ​ក្រ​ពះ ដូច្នេះ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ក្រុម​វេជ្ជ​បណ្ឌិត​មក​ដើម្បី​ទៅ​ពិនិត្យ​ជំងឺ”។ល។

ក្រៅ​ពី​ការ​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​ក្រី​ក្រ​ចំ​នួន​ ៥០០ គ្រួ​សារ​ និង​មា​មីង​ជន​ជាតិ​ខ្មែរ​ ក្រុម​ពិនិត្យ​ ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វា​ហាវ – Medic កឹង​ធើ ក៏​បាន​ជូន​អំ​ណោយ​ចំ​នួន​ ១០០ ចំ​ណែក​ដល់​មា​មីង​ជន​ជាតិ​ខ្មែរ​ផង​ដែរ។ លោក​ដាវ​សុខ​ នៅ​ភូមិ​ឌិញ​ភឿក បាន​ឱ្យ​ដឹង៖ “គ្រូ​ពេទ្យ​ចុះ​មក​ដល់​ឃុំ​ពិនិត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ពេទ្យ​ ព្រម​ទាំង​ជូន​អំ​ណោយ​ទៀត​ ដូច្នេះ​នរណា​ក៏​រីក​រាយ​និង​ដឹង​គុណ​ខ្លាំង​ណាស់”។

លោក​ង្វៀង​វ៉ាន់​ថឿ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ឌិញ​ម៉ូង បាន​ឱ្យ​ដឹង​៖ “ការ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​របស់​មន្ទីរ​ពេទ្យ​មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ ពី​ព្រោះ​មន្ទីរ​ពេទ្យ​បាន​រួម​ជា​មួយ​ភូមិ​ភាគ​ថែ​ទាំ​សុខ​ភាព​ជូន​មាមីង​ដែល​ជួប​ការ​លំ​បាក​និយាយ​រួម​ និង​មាមីង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក”៕

                                       ហា​ថាញ-សុផន

ចែករំលែកអត្ថបទ