ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

01/05/2023 - 06:26

វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ សម្ពោធ​ឧបដ្ឋាន​សាលា​និង​រាប់​បាត្រ​ព្រះ​សង្ឃ​ ៣.០០០ អង្គ​

(CT) - ស្រប​ឱកាស​នៃ​ពិធី​បុណ្យ​វិសាខ​បូជា​ពុទ្ធ​សក​រាជ​២៥៦៧ ក្រុម​ប្រឹក្សា​ភិបាល​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ បាន​រៀប​ចំ​សម្ពោធ​ឧបដ្ឋាន​សាលា​របស់​វិទ្យា​ស្ថាន​ (នៅ​មណ្ឌល​១២ សង្កាត់​ចូវ​វ៉ាន់​លីម ខ័ណ្ឌ​អូរ​ម៉ូង)។ ព្រម​ជា​មួយ​នោះ​ បាន​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ ៣.០០០ អង្គ​ នេះ​ជា​ពិធី​បុណ្យមាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ប្រកប​ដោយ​លក្ខណៈ​ពិសេស​នៃ​ពុទ្ធ​សាសនា​ខ្មែរ​ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ប្រពៃ​ណី​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។

ពិធី​កាត់​ខ្សែ​បូស​ម្ពោធ​ឧបដ្ឋាន​សាលា​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ។ រូប​ថត៖ តឹម​ខ្វា

វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ គឺ​មូល​ដ្ឋាន​ចំ​ណុះ​សមា​គមពុទ្ធ​សាសនា​វៀត​ណាម​ កន្លែង​បណ្តុះ​បណ្ដាល​បញ្ញ​វន្ត​សង្ឃ​ក្នុង​ប្រព័ន្ធ​ពុទ្ធ​សាសនា​ខ្មែរ។ ឧបដ្ឋាន​សាលា​គឺ​ជា​សំ​ណង់​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​ជា​ច្រើន​ទៀត​ត្រូវ​បាន​កសាង​រួម​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ។ ក្រោយ​រយៈ​ពេល​ ៤ ឆ្នាំ​ធ្វើ​ការ​សាង​សង់​ឧបដ្ឋាន​សាលា​បាន​កសាង​សម្រេច​ជា​ស្ថា​ពរ​សរុប​ជា​ទឹក​ប្រាក់​អស់​ជាង​ ១៣ ពាន់​លាន​ដុង​ អា​ស្រ័យ​មជ្ឈិម​សមា​គម​ពុទ្ធ​សាសនា​និង​ពុទ្ធ​បរិ​ស័ទ សប្បុ​រស​ជន​ចូល​រួម​ឧបត្ថម្ភ​សាង​សង់។

ស្រប​ក្នុង​ឱកាស​នេះ​ សមូហ​ភាព​ បុគ្គល​ដែល​មាន​ការ​រួម​ចំ​ណែក​ច្រើន​ក្នុង​ដំ​ណើរ​ការ​សាង​សង់​ឧបដ្ឋាន​សា​លា​ បាន​មជ្ឈិម​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ជូន​ប័ណ្ណ​សរ​សើរ​ចំ​ពោះ​កុសល​ធម៌៕

                                                          តឹម​ខ្វា-ថាច់​ធី

ចែករំលែកអត្ថបទ