តំបន់ទេសចរណ៍ព្រៃស៊ីមផូនី (Symphony Forest) គឺជាគោលដៅទេសចរណ៍មួយដ៏Cដែលចង់ស្រូបខ្យល់អាកាសបរិសុទ្ធនៅដាឡាត់ ។
រូបថតមួយចំនួនគួរឱ្យចាប់រម្មណ៍នៅពេលដែលភ្ញៀវទេសចរទៅកម្សាន្តព្រៃស៊ីមផូនី។
ព្រៃស៊ីមផូនី ជាមណ្ឌលទេសចរណ៍កម្សាន្ត រួមជាមួយសេវាកម្មស្ប៉ា ភោជនីយដ្ឋាន ផ្ទះសំណាក់លម្ហែកាយ... ព្រៃស៊ីមផូនី មានចម្ងាយពីមជ្ឈមណ្ឌលក្រុងដាឡាត់ប្រហែល ៤ គីឡូម៉ែត្រ មានទីតាំងនៅជម្រាលភ្នំបែបធម្មជាតិ ព័ទ្ធជុំវិញដោយស្រះសិប្បនិម្មិត ដែលគេនិយមហៅថា ស្រះបៃតង។ ព្រៃស៊ីមផូនី ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃតំបន់ទេសចរណ៍ Lac Gioi ហើយបានយុវវ័យចូលចិត្តស្វែងយល់។ នៅទីនេះ យុវវ័យដែលចូលចិត្តថតរូបនឹងមានទេសភាពស្រស់ស្អាតជាច្រើនសម្រាប់ថតរូប មានដូចព្យាណូ ហ្គីតា ម៉ូតូ និងផ្កាទឹក បាល់ឡុងហោះ...។
ចូលព្រៃស៊ីមផូនី ភ្ញៀវទេសចរនៅទាំងបាន ផឹកកាហ្វេ តែ... ដោយឥតគិតថ្លៃ។ កន្លែងផឹកតែនៅទីខ្ពស់លើខ្នងភ្នំ អាចមើលឃើញផ្ទៃទឹក ស្រះនៅខាងក្រោម។ បងស្រីលីធ្វីហាំង បំពេញការងារនៅសាកលវិទ្យាល័យ Greenwich University វៀតណាម គ្រឹះស្ថានកឹងធើ ឱ្យដឹង៖ “ខ្ញុំជ្រើសរើសព្រៃស៊ីមផូនី ដើម្បីសម្រាកលម្ហែកាយ ដ្បិតខ្យល់អាកាសនៅទីនេះបរិសុទ្ធ។ ពេលព្រឹកព្រលឹម ខ្ញុំអង្គុយផឹកកាហ្វេរួចគយគន់អរុណរះលើចុងស្រល់ចាស់ស្ងប់អារម្មណ៍ខ្លាំងណាស់ រួចពិចារណាពីអតីតកាល ហើយគ្រោងផែនការនៅពេលខាងមុខ។ បើឧស្សាហ៍ គួរធ្វើដំណើរទៅមជ្ឈមណ្ឌលក្រុងភ្លក់ផលិតផលប្រណីតរបស់ដាឡាត់។ ពុំនោះសោត មុខម្ហូបដែលមានបន្លែច្រើននៅកន្លែងស្នាក់នៅ ក៏ឆ្ងាញ់ពិសាដែរ។ ក្រោយពេលសម្រាកលម្ហែកាយម្តងៗ ថាមពលខ្ញុំត្រូវបានបង្កើតឡើងវិញ ហើយខ្ញុំកាន់តែមានភាពស្វាហាប់ចំពោះការងារ និងជីវិតរស់នៅ”។
ជាមួយនឹង “ទ្រព្យមរតក” ដ៏មានតម្លៃ នោះគឺព្រៃស្រល់ ៥ ហិកតាព័ទ្ធជុំវិញស្រះ ព្រៃស៊ីមផូនីនៅទាំងមានចំណុចកត់សម្គាល់ដោយហ្គីតាដាក់នៅលើកញ្ចក់អណ្តែតនៅកណ្ដាលស្រះ។ ធម្មជាតិរួមផ្សំជាមួយថ្វីដៃមនុស្សបានបង្កើតជាបទភ្លេងយ៉ាងពីរោះ និងអាថ៌កំបាំង។
បើមានឱកាស ភ្ញៀវទេសចរគួរតែស្វែងយល់ពីព្រៃបុរាណ ដើម្បីស្តាប់សូរទឹកជ្រោះធ្លាក់ សំឡេងព្រៃស្រល់ពីរោះរណ្ដំ... មួយថ្ងៃកន្លងផុតទៅរបស់ភ្ញៀវទេសចរនៅព្រៃស៊ីមផូនី គឺថ្ងៃមួយសម្របខ្លួនជាមួយនឹងធម្មជាតិ ដើម្បីទទួលយកនូវអារម្មណ៍ស្រស់ស្រាយនៃជីវិត៕
ហាថាញ- ប្រែសម្រួល៖ ទីទុយ