នៅហាណូយ គណៈកម្មាធិការជនជាតិ ទើបជួបធ្វើជាការជាមួយនឹងក្រុមការងាររបស់គណៈកម្មការត្រួតពិនិត្យជំនាញនៃរដ្ឋសភា ស្តីពីការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ (កម្មវិធីទិសដៅជាតិ ១៧១៩)។
ទិដ្ឋភាពពេលធ្វើការ។
យោងតាមគណៈកម្មាធិការជនជាតិ ការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ ១៧១៩ បានសម្រេចបានលទ្ធផលជាក់ស្ដែងមួយចំនួន។ មកទល់ពេលនេះ សម្រេចបានការងារពង្រឹងអង្គការចាត់តាំង បង្កើតគណៈចង្អុលការ ប្រព័ន្ធចាត់តាំងជំនួយការអនុវត្តសេចក្តីសម្រេចចិត្តពីមជ្ឈិមនិងភូមិភាគ; ប្រកាសឱ្យប្រើលក្ខន្តិកៈអនុវត្ត បែងចែកការងារ សហការអនុវត្តកម្មវិធីរវាងស្ថាប័នក្រសួង ផ្នែក និងរវាងមជ្ឈិមនិងភូមិភាគក្នុងការអនុវត្តកម្មវិធី។ ជាសារវន្តសម្រេចជាស្ថាពរឯកសារគ្រប់គ្រង ណែនាំគម្រោង អនុគម្រោងក្នុងកម្មវិធី។ល។ គិតដល់ថ្ងៃទី ៣១/១២/២០២២ លទ្ធផលរំសាយថវិកាអនុវត្តកម្ម វិធីទិសដៅជាតិ ១៧១៩ ទូទាំងប្រទេសសម្រេចបាន ៥.៧២១.២៣៣ លានដុង សម្រេចអត្រាមធ្យមភាគ ៤៣,៥៨% បើប្រៀបជាមួយនឹងផែនការដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រគល់ឱ្យ។ ជាក់ស្តែង នៅតាមស្ថាប័នមជ្ឈិម ចំនួនដើមទុនបុព្វហេតុរំសាយថវិកាសម្រេចបាន ២០២.៨១៨/៦២៧.២០៤ លានដុង ត្រូវបានប្រគល់ឱ្យត្រង់សេចក្តីសម្រេចលេខ ៦៥៣/QĐ-TTg ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល (សម្រេចបាន ៣២,៣៤%)។ នៅតាមភូមិភាគសម្រេចមធ្យមភាគ ៤៤,១៤% (ដោយឡែកខេត្តក្វាងនិញ បារៀវុងតាវ ក្រុងហាណូយ និងក្រុងកឹងធើ សម្រេចអត្រា ១០០%) ។
ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា កាវធីស្វឹង សមាជិកគណៈកម្មការត្រួតពិនិត្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ស្មារតី បើកទូលាយចក្ខុវិស័យ ទទួលខុសត្រូវ ចង្អុលការស្ថាប័ន សកម្មធ្វើឱ្យសុក្រឹត របាយការណ៍របស់គណៈកម្មាធិការជនជាតិ។ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា កាវធីស្វឹង ស្នើគណៈកម្មាធិការជនជាតិទទួលយកនូវមតិទាំងអស់របស់ក្រុមការងារ ដើម្បីធ្វើឱ្យសុក្រឹតរបាយការណ៍។ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា គូសបញ្ជាក់៖ បន្ទាប់ពីពេលធ្វើការ ក្រុមការងារនឹងមានរបាយការណ៍ លទ្ធផលធ្វើការជំហានដំបូងជាមួយនឹងគណៈកម្មាធិការជនជាតិ ផ្ញើជូនដល់សមាជិកគណៈកម្មការត្រួតពិនិត្យ។ ស្នើគណៈកម្មាធិការជនជាតិបន្តធ្វើឱ្យសុក្រឹត របាយការណ៍សម្រេចគុណភាពតាមសំណូមពរដែលបានដាក់ចេញ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-វិមាន