មហោស្រពសិល្បៈល្ខោនយូកេរខ្មែរណាមបូ លើកទី II ឆ្នាំ២០២៣ ទើបរៀបចំឡើងនៅខេត្តត្រាវិញ។ មហោស្រពសិល្បៈបានទាក់ទាញសិល្បករ-ការិនីជាង ៥០០ នាក់ មកពីក្រុមសិល្បៈខ្មែរ ១៣ ក្រុមរបស់ខេត្តទាំង ៥ គឺខេត្តសុកត្រាំង បាកលីវ កាម៉ាវ គៀងយ៉ាង និងខេត្តត្រាវិញ ចូលរួមសម្តែង។ មហោស្រពសិល្បៈអាស្រ័យគណៈឃោសនាអប់រំមជ្ឈិម សមាគម សិល្បករល្ខោនវៀតណាម សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តត្រាវិញរៀបចំ។
ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ឈុតសម្តែងរឿងវេស្សន្តរ។
យោងតាមប្រសាសន៍ លោកឡេថាញប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មហោស្រពសិល្បៈមានអត្ថន័យយ៉ាងធំធេងក្នុងការអភិរក្ស ថែរក្សានិងពង្រីកតម្លៃទម្រង់សិល្បៈល្ខោនយូកេរ ជាលក្ខណៈពិសេស ពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។ នេះជាឱកាសដើម្បីសិល្បករ-ការិនីជួបជុំ ដោះដូរបទពិសោធន៍ ដើម្បីពង្រីកតម្លៃសិល្បៈល្ខោនយូកេរ រួមចំណែកក្នុងការអនុវត្តសេចក្តីសម្រេចលេខ ២៣-NQ/TW ចុះថ្ងៃទី ១៦/៦/២០០៨ របស់ការិយាល័យនយោបាយ ស្តីពីបន្តការកសាងនិងអភិវឌ្ឍអក្សរសិល្ប៍ សិល្បៈក្នុងសម័យថ្មី៕
សឺនម៉ាល័យ-មុនី