ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/04/2023 - 14:41

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ ស្រុក​ថ្កូវ រៀប​ចំ​មហាសន្និ​បាត​លើក​ទី ៧

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​ លើក​ទី ៧ អា​ណត្តិ​កាល​ ២០២៣-២០២៨។

 ​​  គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ បង្ហាញ​មុខ​មហា​សន្និ​បាត​។

អា​ណត្តិ​កាល​កន្លង​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​ បាន​រួម​ដំ​ណើរ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ និង​មា​មីង​ពុទ្ធ​បរិ​ស័ទ លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​ឧបាយ​កល​ប្រ​ឆាំង​របស់​អានុ​ភាព​អមិត្ត​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ឃោសនា​និង​កៀរ​គរ​ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ អនុវត្ត​ល្អ​នូវ​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃ​ណីដ៏​ល្អ​ប្រ​សើរ។ល។

មហា​សន្និ​បាត​ បាន​តែង​តាំង​គណៈ​ប្រតិ​បត្តិ​ការ​ សមា​គមព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ អា​ណត្តិ​កាល​ ២០២៣-២០២៨ ចំ​នួន​ ៣៩ អង្គ​ ក្នុង​នោះ​ គណៈ​អចិន្ត្រៃយ៍​មាន​ ១៣ អង្គ។ ព្រះ​តេជ​ព្រះ​គុណ​គឹម​ង៉ុក​ត្វង ត្រូវ​បាន​តែង​តាំង​ធ្វើ​ប្រ​ធាន​សមាគម​ជា​បន្ត។

ក្នុង​ឱកាស​នេះ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថ្កូវ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​និង​ព្រះ​សង្ឃ​គ្រប់​អង្គ​មាន​ស្នា​ព្រះ​ហស្ដ​ឆ្នើម​ក្នុង​សកម្ម​ភាព​ព្រះ​ពុទ្ធ​សាសនា​ អា​ណត្តិ​កាល​ ២០១៨-២០២៣។ ព្រម​ជា​មួយ​នេះ​ សមា​គម​ក៏​បាន​ប្រគល់​ផ្ទះ​មហា​សាម​គ្គីចំ​​នួន​ ៥ ខ្នង ដល់​គ្រួសារ​ក្រីក្រ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ កង់ ២៥ គ្រឿង​ និង​អា​ហា​រូបករណ៍ ​៥ ចំ​ណែក​ដល់​សិស្ស​ក្រីក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក៕

  សើុង​ម៉ាល័យ​ - សុផន

ចែករំលែកអត្ថបទ