វត្តសំរោងឯក ស្ថិតនៅភូមិសំរោង សង្កាត់៨ ក្រុងត្រាវិញ ខេត្តត្រាវិញ ទើបប្រារព្ធពិធីបុណ្យសម្ពោធនិងបញ្ចុះខណ្ឌសីមាព្រះវិហារដែលទើបកសាងថ្មី។
![វត្តសំរោងឯក ប្រារព្ធពិធីបុណ្យសម្ពោធនិងបញ្ចុះខណ្ឌសីមា](https://baocantho.com.vn/image/fckeditor/upload/2023/20230406/images/khmer/10.jpg)
ពិធីកាត់ខ្សែបូសម្ពោធព្រះវិហារដែលទើបកសាងថ្មី។
![វត្តសំរោងឯក ប្រារព្ធពិធីបុណ្យសម្ពោធនិងបញ្ចុះខណ្ឌសីមា](https://baocantho.com.vn/image/fckeditor/upload/2023/20230403/images/khmer/12.gif)
ជ្រុងមួយនៃទិដ្ឋភាពពុទ្ធបរិស័ទចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា។
លោកតាយ៉ាងម៉ី ប្រធានគណៈកម្មការវត្ត ឱ្យដឹង៖ ព្រះវិហារវត្តសំរោងឯក ផ្តើមកសាងថ្មីក្នុងឆ្នាំ ២០១៨។ ព្រះវិហារសាងសង់ពីគ្រឿងឈើយ៉ាងល្អប្រណីត មានបណ្ដោយ ៤២ ម៉ែត្រ, ទទឹង ២៧ ម៉ែត្រ និងកម្ពស់ ១៩ ម៉ែត្រ សរុបថវិកាប្រមាណ ៣០ ពាន់លានដុង អាស្រ័យពុទ្ធបរិស័ទនៅក្នុងនិងក្រៅប្រទេសរួមវិភាគទាន។ ព្រះវិហារត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មពិសេស ដិតដាមដោយលក្ខណៈវប្បធម៌របស់ជនរួមជាតិជាតិខ្មែរ៕
ដំណឹង៖ ទីទុយ