20/03/2023 - 17:00

វត្ត​សំ​រោង​ឯក​

វត្តសំ​រោង​ឯក​ គឺជា​វត្ត​បុរាណ​មួយ​ដែល​មាន​ទីតាំង​នៅ​ភូមិ​សំ​រោង​ សង្កាត់​ ៨ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​។​ វត្ត​បាន​កសាង​ឡើង​ក្នុង​គ្រិស្ដ​សករាជ ៦៤២ មាន​ផ្ទៃ​ដី​ប្រ​មាណ​ ៤ ហិក​តា​ និង​ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​វត្ត​ ៤៥ ជំ​នាន់​។​ វត្ត​សំ​រោង​ឯក​ មិន​ត្រឹម​តែជា​កន្លែង​គោ​រពប្រតិ​បត្តិ​សាសនា​ និង​អប់រំ​សីល​ធម៌​ដល់​យុវ​ជន​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​អភិរក្ស​ប្រ​ពៃណី​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។​

ព្រះ​វិហារ​ថ្មី​សាង​សង់​ពី​គ្រឿង​ឈើ​យ៉ាង​ល្អ​ប្រ​ណីត។​

ខ្លោង​ទ្វារ​វត្ត​សំ​រោង​ឯក​ សម្លឹង​ពី​ផ្លូវ​ជាតិ​លេខ​៥៣។​

ព្រះ​បដិមា​ទ្រង់​ប្រសូតិ។​

ជាវត្ត​ដ៏​ចំ​ណាស់​មួយ​ ម៉្លោះ​ហើយ​វត្ត​សំ​រោង​ឯក​មាន​សំ​ណង់​ស្ថាបត្យ​កម្ម​ដ៏​ប្រ​ណីត​ ដិត​ដាម​ដោយ​លក្ខណៈ​វប្បធម៌​ខ្មែរ​បុរាណ។​ វត្ត​មាន​ទេស​ភាព​ធម្ម​ជាតិ​ដ៏​ស្រស់​ស្អាត​ គ្រប​ដណ្ដាប់ដោយ​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ... ពេល​ឈាន​ចូល​ផុត​ខ្លោង​ទ្វារ​វត្ត​ ភ្ញៀវ​ទេស​ចរ​នឹង​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំ​ពោះ​ព្រះ​វិហារ​ថ្មី​ ដែល​ទើប​នឹង​សាង​សង់​ពី​គ្រឿង​ឈើ​យ៉ាង​ល្អ​ប្រ​ណីត​ និង​ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​សម្ពោធ​និង​បញ្ចុះ​ខណ្ឌ​សីមា​នៅ​ថ្ងៃ​ទី ២៤-២៦ ខែ​មីនា​ ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ​៕​

                          កម្រ​ង​រូប​និង​អត្ថ​បទ​៖ ទីទុយ​

ចែករំលែកអត្ថបទ