ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/02/2023 - 16:42

បង្កើន​ទំ​នាក់​ទំ​នង​សហប្រតិបត្តិ​ការ​រវាង​បក្ស​កុម្មុយ​និស្ដ​វៀត​ណា​មនិង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា

កិច្ច​ជំ​នួប​កំ​ពូល​រវាង​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម​និង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ អា​ស្រ័យ​ដោយ​អគ្គ​លេខា​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម ង្វៀង​ភូត្រុង និង​ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ហ៊ុន​សែន​ ជា​សហប្រ​ធាន​ដឹក​នាំ ទើប​ប្រ​ព្រឹត្ត​ឡើង​នៅ​រដ្ឋ​ធានី​ហា​ណូយ​។​

អគ្គ​លេខា​បក្ស​ ង្វៀង​ភូត្រុង និង​ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​។
 រូបថត៖  TTXVN

ក្នុង​កិច្ច​ជំ​នួប​នេះ​ អគ្គ​លេខា​បក្ស​ ង្វៀង​ភូ​ត្រុង និង​ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​ បាន​ជូន​ដំ​ណឹង​ទៅ​វិញ​ទៅ​មក​អំ​ពី​ស្ថាន​ភាព​បក្ស​នីមួយ​ៗ​ ប្រ​ទេ​ស​នីមួយ​ៗ​ វាយ​តម្លៃ​អំ​ពី​ស្ថាន​ភាព​ពិភព​លោក​ និង​តំ​បន់​; លទ្ធ​ផល​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​បក្ស​ទាំង​ពីរ ប្រ​ទេ​ស​ទាំង​ពីរ​នា​ពេល​កន្លង​ និង​ទិស​ដៅ​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​នា​ពេល​ខាង​មុខ​។​ ភាគី​ទាំង​ពីរ​បន្ត​អំ​ណះអំ​ណាង ប្រ​វេណី​ប្រវត្តិ​សាស្រ្ត​ទំ​នាក់​ទំ​នង​សាមគ្គី​ ជិត​ស្និទ្ធ​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រ​វាង​វៀត​ណាម​និង​កម្ពុជា​ ក៏​ដូច​ជា​រវាង​ប្រ​ទេស​ទាំង​ ៣ វៀត​ណាម កម្ពុជា​ និង​ឡាវ​ ជា​ទ្រព្យ​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃ​ បាន​ជា​កត្តា​ដ៏​សំ​ខាន់​បំ​ផុត​ និង​ជា​ប្រ​ភព​កម្លាំង​ធំ​បំ​ផុត​ដើម្បី​បុព្វ​ហេតុ​តស៊ូ​រំដោះ​ជាតិ​ ការ​ពារ​ឯក​រាជ្យ កសាង​និង​អភិវឌ្ឍន៍​របស់​ប្រ​ទេស​នីមួយ​ៗ​។​

កិច្ច​ជំ​នួប​កំ​ពូល​រវាង​បក្ស​កុម្មុយ​និស្ដ​វៀត​ណា​ម និង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​។
​ រូប​ថត​៖ TTXVN

ថ្នា​ក់​ដឹក​នាំ​នៃ​ប្រ​ទេស​ទាំង​ពីរ បាន​សម្ដែង​នូវ​ក្ដី​រីក​រាយ​ចំ​ពោះ​ទំ​នាក់​ទំ​នង​សហប្រតិ​បត្តិ​ការ​រវាង​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ កាន់​តែ​រីក​ចម្រើន​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​ ទំ​នាក់​ទំ​នង​នយោ​បាយ​ត្រូវ​បាន​បន្ត​បង្កើន​បន្ថែម​ សហប្រតិ​បត្តិ​ការ​ការ​ពារ​ប្រ​ទេ​ស​ សន្ដិសុខ​ត្រូវ​បាន​ជំ​រុញ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សហប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ វប្បធម៌​ អប់រំ វិទ្យា​សាស្រ្ត​-បច្ចេក​ទេស មាន​ជំ​ហាន​វិវឌ្ឍន៍​ជា​វិជ្ជ​មាន​។​ ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​ទាំង​ពីរ បាន​អប​អរ​សាទរ​ចំ​ពោះ​សមិទ្ធ​ផល​សំ​ខាន់​ៗ​លើ​គ្រប់​វិស័យ​ ដែល​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ សម្រេច​បាន​ក្នុង​កិច្ច​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ។​

ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ បក្ស​ទាំង​ពីរ ប្រ​ទេស​ទាំង​ពីរ ត្រូវ​ពង្រឹង​សាមគ្គី​ សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​ គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​បន្ត​ចាត់​ទុក​ទំ​នាក់​ទំ​នង​ នយោ​បាយ​មាន​សារៈ​សំ​ខាន់​ជា​ទីបំ​ផុត​ ដើម្បី​តម្រង់​ទិស​សម្រាប់​ទំ​នាក់​ទំ​នង​រវាង​បក្ស​ រដ្ឋ​នៃ​ប្រ​ទេស​ទាំង​ពីរ; ពង្រឹង​សសរ​ស្ដម្ភ​អំ​ពី​ការ​ការ​ពារ​ជាតិ​ សន្ដិសុខ​ បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ទូត​ ជំ​រុញ​សហ​ប្រតិ​បត្តិ​ការ​អំ​ពី​សេដ្ឋ​កិច្ច​ វប្បធម៌​ អប់រំ​និង​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​លើ​មូល​ដ្ឋាន​ពង្រីក​សក្ដា​នុពល ឧត្តម​ភាព​របស់​ប្រ​ទេស​នី​មួយ​ៗ​។​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ជំ​រុញ​ទំ​នាក់​ទំ​នង​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ស្ថាប័ន​របស់​បក្ស​ រដ្ឋ​សភា​ ក្រសួង​ ស្ថាប័ន​រដ្ឋា​ភិបាល​ រណសិរ្ស​ អង្គ​ការ​មហា​ជន​ និង​ភូមិ​ភាគ​នា​នា​នៃ​ប្រ​ទេស​ទាំង​ពីរ៕​

   យោ​ង៖ TTXVN - ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ